សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ដ​ដឹក​ទឹកកក​បុក​មូតូ​២​គ្រឿង​ធ្លាក់​ពីលើ​ផ្លូវ បណ្ដាលឲ្យ​មនុស្ស​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់​នៅ​ស្រុក​ចិត្រ​បុរី​

រថយន្ដ​ដឹក​ទឹកកក​បុក​មូតូ​២​គ្រឿង​ធ្លាក់​ពីលើ​ផ្លូវ បណ្ដាលឲ្យ​មនុស្ស​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់​នៅ​ស្រុក​ចិត្រ​បុរី​

​ក្រចេះ ៖ រថយន្ដ​ដឹក​ទឹកកក បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជាន់​ហ្វ្រាំង​ទទឹងផ្លូវ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ឈប់​ស្ងៀម​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ​ទាំង​រថយន្ដ​ទាំង​ម៉ូតូ​និង​បណ្ដាលឲ្យ​មនុស្ស​២​នាក់​ប្ដី​ប្រពន្ធ​រង​របួសធ្ងន់ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំនុច​ព្រែក​ច្រោក​ភូមិ​ព្រែ​តាអាំ​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ ។​

​មន្ត្រី​សមត្ថកិច្ច​បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ដោយ​រថយន្ដ​គ្រុមហ៊ុន​ដឹក​ទឹក​កសុខ​ផេង​ដែល​មាន​ទី​តាំ​ជាប់​វត្ត​ប​ច្ឆា​ក្រុង​ក្រចេះ​ជា​អ្នក​បង្កហេតុ​ដោយ​រថយន្ដ​បើក​ក្នុង​ល្បឿង​យ៉ាង​លឿន ហើយ​ជាន់​ហ្វ្រាំង បោក​រថយន្ដ​ទទឹងផ្លូវ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ឈប់​ចាក់​សាំង​នៅ​ចិញ្ចើមផ្លូវ ធ្លាក់​ពីលើ​ផ្លូវ និង​ម៉ូតូ​១​គ្រៀង​ទៀត ដួល​លើ​ខូច​ខាត់​ផងដែរ ។​

​អ្នកបើកបរ​រថយន្ដ​បង្ក​ឈ្មោះ​លោក ស៊ុំ បូរ៉ា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។ ចំណែក​ជនរងគ្រោះ​ទី​១ ឈ្មោះ ពុទ្ធ ចាន់​ឌី ភេទ​ស្រី អាយុ​៣១​ឆ្នាំ និង​ជនរងគ្រោះ​ទី​២ ឈ្មោះ ជុំ កក់ ភេទ​ប្រុស​អាយុ​២៦ ត្រូវជា​ប្ដី​ជនរងគ្រោះ​ទី​១ រងរបួស​ធ្ងន់​ទាំង​ប្ដី​ប្រពន្ធ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​លោក​បាន​បន្ដទៀតថា ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បញ្ជូនមក​សំរាក​ព្យាល​បាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ បន្ទាប់​នោះ សមត្ថកិច្ច​បាន​នាំយក​ម៉ូតូ​និង​រថយន្ដ​មក​ទុក​នៅ​ប៉ុស្ដិ​ន៍​រដ្ឋបាល​បុស​លាវ​ដើម្បី​ចាត់​បន្ត​៕

 

IMG-20161122-WA0099 IMG-20161122-WA0096 IMG-20161122-WA0097 IMG-20161122-WA0098

Filed in: គ្រោះថ្នាក់ចរាចរណ៍