សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​ករណី​ឃាតកម្ម​កើតឡើង​នៅ​ស្រុក​ស្អាង​ដើមហេតុ​កើតចេញពី​ការឈ្លោះប្រកែក​ពាក្យសម្ដី​គ្នា​ក្នុង​គ្រួសារ​

​មាន​ករណី​ឃាតកម្ម​កើតឡើង​នៅ​ស្រុក​ស្អាង​ដើមហេតុ​កើតចេញពី​ការឈ្លោះប្រកែក​ពាក្យសម្ដី​គ្នា​ក្នុង​គ្រួសារ​

ខេត្ត​កណ្ដាល ៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​របួសធ្ងន់​ម្នាក់ និង​ស្ដាប់​ម្នាក់​ដោយសារតែ​ឈ្លោះប្រកែង​ទាស់សម្ដី​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ថ្ងៃទី ២១.១១.២០១៦ វេលា​ម៉ោង​០៦.៣០ នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​មានឈ្មោះ ហួត លាង​ហេង ភេទ ប្រុស អាយុ ៥០​ឆ្នាំ​និង​ម្នាក់​ឈ្មោះ ឃី សុខ​គីម ភេទ ស្រី អាយុ ៦៨ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។ អ្នក​ទាំង​០២​មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ ។​

​ឯ​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​មាន ឈ្មោះ ហួត សុង​តិច  ភេទ ប្រុស អាយុ​២៦​ឆ្នាំ មានមុខ​របរ ជា​កម្មករ​រោងចក្រ  មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​កូន​ជនរងគ្រោះ ។

​ដើមហេតុ​ដំបូង​មកពី ឈ្មោះ ហួត លាង​ហេង បាន​ឈ្លោះប្រកែក​គ្នា ជាមួយ ឈ្មោះ ហួត សុង​តិច ភ្លាមនោះ ឈ្មោះ ហួត លាង​ហេង បាន​កាន់​កាំបិត​បុ័ង​តោ សំដៅ​មក​រក​ម្តាយ ឈ្មោះ ឃី សុខ​គីម ពេល​ឃើញ​ដូច្នេះ ឈ្មោះ សុង​តិច តាម​មក​មើល ឃើញ​ឈ្មោះ​លាង​ហេង កាប់​ក្បាល​ម្តាយ​ជា​ច្រើន​កាំបិត រំពេច​នោះ ឈ្មោះ សុង​តិច យក​ដំបង​ឈើ​មូល​ប្រវែង​ប្រហែល ១​ម៉ែត្រ វាយ​ក្បាល ឈ្មោះ លាង​ហេង ចំនួន ០១​ដំបង ពេល​ជាមួយគ្នា​នោះ ឈ្មោះ លាង​ហេង បាន​ប្រតាយប្រតប​ជាមួយ សុង​តិច បណ្តាល​ឲ្យ​កាប់​ត្រូវ កដៃ ឈ្មោះ សុង​តិច ០១ កាំបិត ឈ្មោះ សុង​តិច បាន​វាយ ឈ្មោះ លាង​ហេង ចំនួន​០២ ដំបង ចំ​ក្បាល​បន្ថែមទៀត បណ្តាលឲ្យ​ឈ្មោះ លាង​ហេង ស្លាប់​នៅនឹងកន្លែង​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ឃាត់ទុក និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

IMG-20161121-WA0080 IMG-20161121-WA0081 IMG-20161121-WA0082

Filed in: សន្តិសុខសង្គម