សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បុរស​ពីរ​នាក់​ជា​មេព្រៃ​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើករថយន្ត​សេរី​ទំនើប​បុក​រថយន្ត​កា​ម៉ា​រី​ស្វិត​ពីក្រោយ​នៅ​ស្រុក​ស្នួល

​បុរស​ពីរ​នាក់​ជា​មេព្រៃ​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើករថយន្ត​សេរី​ទំនើប​បុក​រថយន្ត​កា​ម៉ា​រី​ស្វិត​ពីក្រោយ​នៅ​ស្រុក​ស្នួល

ក្រចេះ ៖ បុរស​ពីរ​នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ឆ្លូង​ស្រវឹងស្រា​ជោគជាំ​បើករថយន្ត​សេរី​ទំ នើប​បើក​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កា​ម៉ា​រី​ស្វិត​ពីក្រោយ បណ្តាលឲ្យ​ក្រឡាប់​ធ្លាក់ផ្លូវ​ខ្លួនឯង ហើយ​ខណៈនោះ​ក៏​មាន​រថយន្ត​សេរី​ទំនើប​ម៉ាក​ហៃឡែន​ឌឺ​មួយគ្រឿង​ទៀត​បើក ប​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ឆ្លូង​បើក​ក្នុងស្ថានភាព​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ដែល​ចោត​នៅ​ស្ងៀម​បណ្តាល​ឲ្យ​ខូច​បន្តិចបន្តួច ចំនែក​បុរស​ពីរ​នាក់​ជា​មេព្រៃ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​រងរបួស​បន្តិច​បន្តួច ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំនុច​ភូមិ​ផ្អាក​ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។​

​មន្ត្រី​សមត្ថកិច្ច​បានឲ​ដឹង​ថា​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ ចរាចរណ៏​ទាំង​ពីរ​គ្រឿង​នោះ មាន​ម៉ាក​កា​ម៉ា​រី​គូទ​ហើម​បើកប​ដោយ​បុរស​ឈ្មោះ លោក ផល ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ឆ្លូង​រង​របួសស្រាល​ចំនែក​រថយន្ត​បង្ក​មួយគ្រឿង​ទៀត​មាន​ម៉ាក​ហៃឡែន​ឌឺ ព​ណ័ស​ស្លាក​លេខ​២u៦២៧៣​បើកបរ​ដោយ​បុរស​ឈ្មោះ លោក ឃ​ន ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ឆ្លូង​មិន​បាន​រងរ បួស​ទេ​ចំនែក​អ្នកបើកបរ​ទាំងពីរ​ខាង​រថយន្ត​រងគ្រោះ​អត់​ស្គាល់​អត្ត​ស​ញ្ញណ​ទេ​ព្រោះ​ភាគី​ទាំងសងខាង​បាន​ដោះស្រាយ​រួចរាល់​នៅ​កន្លែងកើតហេតុ​។

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲដឹងថា ហេតុ​ការណ៏​នេះ​បង្កឡើង​ដោយ​រថយន្ត ម៉ាក​កា​ម៉ា​រី​ហើម​នឹង​ម៉ាក​ហៃឡែន​ឌឺ​បើកបរ​ដោយ​មន្ត្រីរដ្ឋបា​ល​ព្រៃឈើ ពីរ​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ​ស្តិតក្នុង​ល្បឿន​យ៉ាង​លឿន ។ ហើយ​រថយន្ត​នោះ​បើក​បុក​រថយន្ត​កា​ម៉ា​រី​ស្វិត​ពីក្រោយ​ដែល​ធ្វើតំនើរ​ស្រប​ទិស​គ្នា បណ្តាលឲ​ខូចខាត​បន្តិចបន្តួច​ហើយ​ភ្លាម​នោះ​ដែរក៏​មាន​រថយន្ត​ម៉ាក​ហៃឡែន​ឌឺ​បើកបរ​ដោយ​បុរស​ម្នាក់​ជា​មេព្រៃ​ស្រវឹងធ្លាក់ភ្នែក​ជ្រុល​ទៅ​បុក​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ដែល​ចោត​នៅ​មួយ​កន្លែង​នៅលើ ចិញ្ចើម​ផ្លូវ​ត្រង់​ចំនុច​កើតហេតុ​ខាងលើ​មិន​បណ្តាលឲ​អ្នកបើកបរ​រថយន្ត​ហៃ​ឡែ​ឌឺ​រងរបួស​ទេ ៕

 

IMG-20161121-WA0053 IMG-20161121-WA0051

Filed in: គ្រោះថ្នាក់ចរាចរណ៍