សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​

ប្រជុំ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​

​ឯកឧត្តម ញ៉ឹម វណ្ណដា អនុប្រធាន​ទី​១ គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោហមហន្តរាយ​បានអ​ញ្ជើ​ញ​ចូលរួមជា​គណអធិបតី ក្នុង​កិច្ចប្រជុំ ពិនិត្យ​ក្តាប់​សភាពការណ៍ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​កើតមាន​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤​។​

​ក្នុង​របាយការណ៍​របស់​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​បញ្ជាក់​ពី​សភាព​ការរួម ពាក់ព័ន្ធ​ទៅ​និង​គ្រោះមហន្តរាយ ក្នុងនោះ​មាន​ភ្លើង​ឆេះ​ផ្ទះ ផ្ទុះ​មីន និង​ខ្យល់​កន្ត្រាក់ កើតមាន ៤៧​លើក ប៉ះពាល់​ផ្ទះ ជាង ៩០ ខ្នង សាល​រៀន ៧ ខ្នង អគ្គីភ័យ​កើតមាន ៧ ករណី រន្ទះបាញ់ ១៧ លើក ផ្ទុះ​មីន​កើតមាន ៤ ករណី សរុប​ធ្វើឱ្យមាន​មនុស្ស​ស្លាប់ ២២​នាក់ និង​របួស ៣៥​នាក់ ។​

​ដោយឡែក​គ្រោះរាំងស្ងួត ក្នុង​ខែ​កក្កដា ដល់​ខែ​សីហា កើតមាន ៧ ក្រុង​ស្រុក​។ របាយការណ៍​បាន​បន្តទៀតថា ការបង្កបង្កើន ផល​ស្រូវ រដូវវស្សា​ឆ្នាំ​នេះ ប្រជាកសិករ​អនុវត្តបាន ២៤៣,៣៤៧ ហិកតា លើក​ផែនការ ២៥១,០០០ ហិកតា​។ ផលប៉ះពាល់​គ្រោះរាំងស្ងួត​មាន ចំនួន ៣៩៥៨ ហិកតា ក្នុងស្រុក​៣ ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ គឺ​ស្រុក មោង​ឬ​ស្សី ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ។​

​ទន្ទឹម​និង​នោះ អាជ្ញាធរ និង មន្ទីរជំនាញ បាន​ខិតខំ​ពុះពារ ស្វះស្វែង​ក្នុង​ការរក​ទឹក ឱ្យ​ប្រជាកសិករ ដោយ​ធ្វើការ​ចាល់​ទឹក ពី​សំណង់​ស្ទាក់​ទឹក​កង្ហត ក្នុង​ស្រុក​បាណន់ ធ្វើឱ្យ​ទឹក​ហូរ បាន​ខ្លះ​តាម​ប្រឡាយ​ធ្វើឱ្យ​ប្រជាកសិករ បាន​បូម​ដាក់​ស្រែ​ជា​បណ្តើរៗ​ហើយ​។ ជាមួយគ្នា​នោះ​ដែរ​មន្ទីរ​កសិកម្ម ក៏ដូចជា​មន្ទីរ​ធនធាន​ទឹក និង ឧតុនិយម និង​សាលា​ក​បាត​ក្រហម​ខេត្ត បាន​រៀបចំ​កម្លាំង​ចុះ​តាមដាន ពិនិត្យមើល​ការខ្វះខាត​ជាប្រចាំ និង​ត្រៀម​ពូជស្រូវ ម៉ាស៊ីនបូមទឹក និង ប្រេង ចាំ​ជួយ​ប្រជាកសិករ​ផង​ដែរ​។​

​ឯកឧត្តម ញ៉ឹម វណ្ណដា បាន​កោតសរសើរ​ដល់​ការខិតខំ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​ខេត្ត និង​បាន​ត្រៀម​គ្រប់លក្ខណៈ​ជួល​ដល់​ប្រជាកសិករ យើង​។ ឯកឧត្តម​បាន​ជួយ​អង្ករ ១០០​តោន ស្រូវ​ពូជ ១០០​តោន និង​ប្រេង ១០០០០​លីត្រ សម្រាប់​ជា​សេចក្តីត្រូវការ​របស់​ប្រជា​កសិករ​យើង ៕

 

2014_08_29

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី