សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បង្ក្រាប​បទល្មើស​ព្រៃឈើ​

​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បង្ក្រាប​បទល្មើស​ព្រៃឈើ​

ខេត្ត​ក្រចេះ ៖ នៅវេលា​ម៉ោង​០៩ និង​៣៥​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បាន​ធ្វើ​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ចំនួន​០១​លើក ស្ថិត​នៅ​ចំណុច ភូមិ​ក្រ​ញ៉ុង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​នេះ​បើ​យោង​ទៅ​តាម​ប្រភព​ពត៌មាន​ពី លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័តិ​មានបាន ឱ្យដឹងថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នោះ​ផង​ដែរ​
​កម្លាំង​កងរាជអាវុធហត្ថ ក៏បាន ចាប់​យក​វត្ថុតាង​មួយចំនួន​រួមមាន ឈេ​ី​ប្រណិត​ប្រភេទ​សុក្រ​ម និង​ឈើប្រណិត​ប្រភេទ​កកោះ ចំនួន​០៨​សន្លឹក​។​

​លោក​ឧត្តមសេនីយ៍ត្រី បាន​បញ្ជាក់​អោយដឹង​ទៀត​ថា ឈើ​ទាំង​អស់នោះ គឺជា​ឈើ​ដែល​ជនល្មើស​បំរុង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ពេល​ដែល​ដឹក​ថា​កម្លាំង​កងរាជអាវុធហត្ថ​បាន​តាមដាន ជនល្មើស​ក៏ បាន​ទំលាក់ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​វត្ថុតាង ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ កំពុង​កសាង​សំណុំរឿង ដើម្បី​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​តាម​និតិ​វិធី​។​ចំណែក​ជនល្មើស ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​ស្វែងរក ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

 

IMG-20161121-WA0013 IMG-20161121-WA0025

Filed in: ព័ត៌មានជាតិ