សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ស៊ីទែន​ដឹក​ហ្គាស៍​ផ្ទុក​ទៅដោយ​ឈើ​គ្រញូង

រថយន្ត​ស៊ីទែន​ដឹក​ហ្គាស៍​ផ្ទុក​ទៅដោយ​ឈើ​គ្រញូង

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​ជាមួយនឹង​កម្លាំង​មន្ត្រីរដ្ធបាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​ធ្វើការ​ស្ទាក់​ចាប់រ​ថយ​ន្ត​ស៊ីទែន​ដឹក​ហ្គាស​បង្កប់​ឈើ​គ្រញូង​មួយគ្រឿង លោតឆ័ត្រ​មកពី​ខេត្ត​ឧត្តរមានជ័យ ក្នុង​នោះ​ដែល​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ។ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅមុខ​ទីស្នាក់កា​រ​រដ្ធបាល​ព្រៃឈើ​កន្តួត​ខ្នា​ក្រៅ ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា រថយន្ត​បង្កប់​ឈើ​នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប តាមដាន​យូរ​មក ហើយ​ទើប​នឹង​ចាប់បាន ហើយ​ឈើប្រណិត​ទាំងនេះ​ដឹក​ចេញពី​ភូមិសាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។​

​លោក​បាន​បន្តទៀតថា ឈើ​គ្រញូង​ទាំងអស់នេះ មាន​រហូតដល់​ជិត​០៩​តោន ក្នុងនោះ​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ខាង​រដ្ឋបាល​ព្រៃឈើ​កំពុង​រក​កន្លែង​ទុកដាក់​នឹង​រាប់​ជាក់ស្តែង ដើម្បី​ចាត់ការ​តាមច្បាប់ ហើយ​ជនសង្ស័យ​ទាំង​០៥ កំពុង​កសាង​សំណុំរឿង​បញ្ជួន​ខ្លួន​ទៅ​កាន់​តុលាការសា​លា​ដំបូង​ខេត្តសៀមរាប ។​

​ក្នុង​រឿង​នេះ មាន​ប្រភព​មួយ​បាន​លួចខ្សឹប​ប្រាប់​ថា ម្ចាស់​រថយន្ត​ដឹកឈើ​នេះ​ធ្លាប់​មក​និយាយ​ចរចា​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ច្រើនដង​មក​ហើយ តែ​និយាយ​អត់​ត្រូវ​ថ្លៃ​គ្នា ទើប​ពេលនេះ ត្រូវ​មេព្រៃ​ចាប់​ជាប់​សង្ស័យ​មក ពី​និយាយ​ថ្លៃ​គ្នា​អត់​ត្រូវ ទើប​ចាប់​តែម្តង​ទៅ​កុំ​អោយ​បែកការ ។

​សូម​បញ្ជាក់​ដែលថា ម្ចាស់​ឈើ​គ្រញូង​នេះ​គឺ​របស់​ជនជាតិ​វៀតណាម​ឈ្មោះ​យាយ​ម៉ា​យ នឹង​យាយ​ដឿង ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​ខេត្ត​ឧត្តរមានជ័យ ៕

 

IMG-20161120-WA0105 IMG-20161120-WA0106

Filed in: ព័ត៌មានជាតិ