សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់​ពន្ធ័​ករណី​ក្លែងខ្លួនជា​កម្លាំង​ប៉ូលិ​ស​ក្រសួងមហាផ្ទៃ ជំរិត​ទារប្រាក់​ពី​ម៉ូតូ និង​ឡាន​ដឹកឈើ​កូន​ក្រឡឹង​

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់​ពន្ធ័​ករណី​ក្លែងខ្លួនជា​កម្លាំង​ប៉ូលិ​ស​ក្រសួងមហាផ្ទៃ ជំរិត​ទារប្រាក់​ពី​ម៉ូតូ និង​ឡាន​ដឹកឈើ​កូន​ក្រឡឹង​

ក្រចេះ ៖ កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៦១៩ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ សហការ​ជាមួយ​នគរបាល​ស្រុក​ស្នួល ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការ​ខេត្ត​ក្រចេះ បាន​បើក​ប្រតិបត្តិការ ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ ៦​នាក់ ដែល​បាន​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ដើរ​ជម្រិត​ទារប្រាក់​ពី​ក្រុម​ម៉ូតូ និង​រថយន្ត​ដឹកឈើ​កូន​ក្រឡឹង នៅ​ចំណុច​គីឡូម៉ែត្រ​៨៨ ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ មន្ត្រី​នគរបាល​ស្រុក​ស្នួល បានឲ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

​ជនខិលខូច​ទាំង​៦​នាក់​ខាងលើ មានឈ្មោះ ៖
​ទី​១. ឈ្មោះ វ៉ាន់ វាសនា អាយុ​២២​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ឯក គ្មាន​អត្តលេខ​)
​ទី​២. ឈ្មោះ វ៉ាន់ សង្ហា អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​)
​ទី​៣. ឈ្មោះ ម៉ៅ ជីវ៉ា អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) អ្នក​ទាំង​៣ រស់នៅ​ភូមិ​ល្វា ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។
​ទី​៤. ឈ្មោះ វ៉ាន់ សំណាង អាយុ​២៣​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) រស់នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​
​ទី​៥. ឈ្មោះ ប៉ុន ស​ត្ត្រា អាយុ​២៦​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ថ្នាក់​អនុសេនីយ៍ត្រី គ្មាន​អត្តលេខ​) រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​
​ទី​៦. ឈ្មោះ កាច ប៊ុនលី អាយុ​២០​ឆ្នាំ (​ពាក់​ឯកសណ្ឋាន​ស៊ីវិល ជា​អ្នកបើកបរ​) រស់នៅ​ភូមិ​ពោន ឃុំ​ត្រពាំង​សាលា ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​សមត្ថកិច្ច​បាន​បន្តថា មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ជន​ខាង​លើ គឺ​រថយន្ត​ចំនួន ២​គ្រឿង​៖ ១.​ម៉ាក Hilander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2-0089 និង​រថយន្ត​ម៉ាក Toyota Corola ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0403 (​រថយន្ត​ទាំង​២ មាន Logo នគរបាល​ក្រសួងមហាផ្ទៃ បិទ​ជាប់​នឹង​ទ្វារ​)​។​

​ក្នុងពេល​សួរចម្លើយ ជនសង្ស័យ​ទាំង​៦​នាក់ បាន​ឆ្លើយ​សារភាពថា ក្រុម​ខ្លួន​មិនមែន​ជា​កម្លាំង​នគរបាល​ឡើយ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

 

IMG-20161118-WA0064

IMG-20161118-WA0088 IMG-20161118-WA0057 IMG-20161118-WA0086 IMG-20161118-WA0087 IMG-20161118-WA0057

Filed in: សន្តិសុខសង្គម