សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ប៉ូលីស​មួយ​ម្នាក់​ស្លាប់​ដោយសារ​អន្ទាក់​អ្នក​ដាក់​សត្វព្រៃ​

មន្ត្រី​ប៉ូលីស​មួយ​ម្នាក់​ស្លាប់​ដោយសារ​អន្ទាក់​អ្នក​ដាក់​សត្វព្រៃ​

​មណ្ឌលគិរី​ ៖​ នាយរង​ការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មណ្ឌលគិរី​ម្នាក់ បាន​ស្លាប់​ដោយសារ​អន្ទាក់​ឆក​របស់​ព្រាន កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៦ នៅ​ភូមិ មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​

​តាម​របាយ​ការ​របស់​កម្លាំង​អាវុធហត្ថ​ស្រុក​ពេជ្រា​ដា បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ សន ភឿន ភេទ​ប្រុស  សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រទះឃើញ​នៅ​ក្នុង​ចំការ ឈ្មោះ មឿន នៅវេលា​ម៉ោង​១៣​នឹង​៣០​នាទី​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាងក្រោយ​ភូមិ​មេ​ប៉ៃ ប្រមាណ​ជា​២​គីឡូ​ម៉ែត​ពី​ផ្ទះ​អ្នកភូមិ ។​ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​សមត្ថ​កិច្ច​បាន​កំណត់​បាន​មុខសញ្ញា​ជន​ស​ង្ស័​បាន​ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា ម្ចាស់​អន្ទាក់ ឈ្មោះ សាន់ ណៃ ភេទ​ប្រុុ​ស  ព្រមទាំង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ កួយ ស្រ​អែម ។ អ្នក​ទាំង ២ រស់នៅ​ភូមិ​មា​ប៉ៃ ឃុំ​ពូ​ជ្រៃ ពេជ្រា​ដា ។​

​លោក សូ សុវណ្ណ ស្នងការរង​ខេត្ត​មណ្ឌលគិរី បានអោយដឹងថា ជនរងគ្រោះ​ខាងលើ ជា​មន្ត្រី​ប៉ូលិស​ដែល​បំរើការ​នៅ​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​មណ្ឌលគិរី ប្រាកដ​មែន លោក សន ភឿន ជា​នាយរង​ការិយាល័យ​គ្រឿងញៀន បាន​ស្លាប់​ដោយសារ​ឆក់​អន្ទាក់​អាគុយ ចំណែក​ជនសង្ស័យ​ដែល​ដាក់​អន្ទាក់​បាន​គេ​ខ្លួន​បាត់​ហើយ តែ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ្ណ​អស់ហើយ​៕

 

IMG-20161118-WA0001

IMG-20161118-WA0004

Untitled-1

Filed in: ព័ត៌មានជាតិ