យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១០លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ស្រី០១ របួសធ្ងន់ចំនួន១១នាក់ស្រី០១ របួសស្រាលចំនួន០៤នាក់ប្រុស ដែលបង្កឡើងដោយម៉ូតូចំនួន០៤លើក រថយន្តតូចចំនួន០៤លើក រថយន្តធំចំនួន០១លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១១គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និងរថយន្តធំចំនួន០១គ្រឿង៕