សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​លោក​សំ ពី​សី អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​ព្រំដែន ចាប់បាន​ ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ​ធ្នង់ ពេញ​បាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​ក៍លែង​វិញ​

បែក​រឿង​លោក​សំ ពី​សី អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​ព្រំដែន ចាប់បាន​ ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ​ធ្នង់  ពេញ​បាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​ក៍លែង​វិញ​

ខេត្ត​ក្រចេះ ៖ កាលពី​យប់​ថ្ងៃ​ទី​៧ វិឆ្ឆិកា ២០១៦ ស្ថិតក្នុង​ឃំ​២​ធ្នូ ស្រុក​ស្នួល ម៉ោង​ប្រ​ម៉ាណ​ជា​១០;១៣  បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នកឃើញ​ហេតុការណ៍​ប្រាប់ថា មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ពណ៌ (​ស​)​គ្មាន​ស្លាក​លេខ  ដឹកឈើ​ធ្នង់​ពេញ ចេញពី​ម្តុំ​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី ទៅ​លិច ។ មកដល់​ចំណុច​គីឡូម៉ែត្រ​ចាស់​១៣០ ហួស​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ត្រពាំង​ក្រញូង ប្រ​ម៉ាណ​ជា​៣០០​ម៉ែត្រ ត្រូវ​ជួប​នឹង​កម្លាំង​ល្បាត​ព្រំដែន ដែល​ដឹកនាំ​ដោយ​លោក​ផ្កាយ ០១ សំ ពី​សី អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​ព្រំដែន ក៍​ចាប់​រថយន្ត​នោះ​យកមក​ដាក់​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រញូង​។​
​បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​រយៈពេល​បាន​ប្រហែល​ជិត​មួយ​ម៉ោង​ក្រោយមក​គេ​ក៍​ឃើញ​ប្រលែង​វិញ​។​

​នៅក្នុង​រឿង​រថយន្ត​ដឹក​បទ​ល្មើស​ចាប់​ហើយ​ព្រលែង​នេះ ត្រូវ​ប្រភព​ដដែល​ប្រាប់ថា ពិតជា​មាន​ការដោះដូរ​ប្រាក់​ជា​ថ្នូ​នឹង​ការដោះលែង​ច្បាស់​ណាស់ ព្រោះ​វា​មិនមែន​ជា​សមត្ថកិច្ច​ក្នុងស្រុក​ដែល​ធ្លាប់​ស្គាល់​ទេ ។ ប្រភព​បន្តថា បើ​គ្មាន​ការដោះដូ​ទេ​នោះ មិន​អាច​លែង​ឡើយ ។​

​ជុំវិញ​រឿងហេតុ​ទាំងអស់នេះ ភ្នាក់ងារ​ព័ត៌មាន​យើង​បាន​សុំ​ការបកស្រាយ​ពី​លោក​ផ្កាយ​០១ សំ ពី​សី លោក​ឆ្លើយ​ថា លោក​ចាប់​បាន​មែន តែ​លោក​ប្រគល់​ឲ្យ​ប៉ុស្តិ៍​ហើយ ។ លោក​ថា លោក​មាន​ឯកសារ​ប្រគល់​ទទួល​គ្រប់គ្រាន់ ត្រូវ​រាយការណ៍​ឲ្យ​មេ ។ បន្ទាប់មក ភ្នាក់ងារ​យើង​សុំ​ឯកសារ​លោក​មើល ដើម្បី​ឲ្យ​ច្បាស់និង​ធ្វើព័ត៌មាន ។ តែ​លោក​ថាឲ្យ​ទៅ​ប៉ុស្តិ៍​ទើប​មាន ព្រោះ​អ្នក​កាន់​ឯកសារ​របស់​លោក​បាន​ដាក់​ច្បាប់​សំរាក​។​

​បន្ទាប់មក ភ្នាក់ងារ​ព័ត៌មាន​យើង​បាន​សួរ​រក​ឯកសារ​ពី​លោក ធី​ម ធឿន មេ​ប៉ុស្តិ៍​តែ​ទូរស័ព្ទ​លោក​បិទខ​ល​មិន​ចូល ។​

​ភ្នាក់ងារ​យើង​ក៏​សុំ​សួរ​រក​ឯកសារ​ពី​លោក សួង ចំរើន មេបញ្ជាការ​ព្រំដែន លោក​ឆ្លើយ​ថា ក្នុង​រឿង​ចាប់​រថយន្ត​សាំ​យ៉ុង ដែល​លោក​សួរ​នោះ ខ្ញុំ​មិន​បាន​ទទួល​របាយការណ៍ ឬ​ឯកសារ​ណាមួយ​ពី​ប៉ុស្តិ៍​ត្រពាំង​ក្រញូង ដូច​លោក​សួរ​នោះ​ឡើយ​។​

​នៅក្នុង​រឿង​ចាប់​រថយន្ត​ដឹក​ឈើប្រណិត ដែល​លោក​ផ្កាយ ០១ ចាប់បាន​ហើយ​លែង​នេះ​ត្រូវ ប្រជាពលរដ្ឋ​ដាក់​ការ​សង្សយ័ថា ពិតជា មាន​ការដោះដូ​ណាមួយ​ជាថ្នូ​រហើយ ។​

​ជុំវិញ​រឿង​ដែល​លោក​ផ្កាយ ០១ ធ្វើ​ទង្វើ​នេះ​ត្រូវបាន​ប្រ ជា​ពលរដ្ឋ​និយាយ​សឹង​គ្រប់​មាត់​ថា  រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​បញ្ជា​ឲ្យ​PM​លើ​ផ្ទៃ​ប្រទេស​ធ្វើការ បង្ក្រាប​បទល្មើស​ធំៗ បាន​ស្នាដៃ​គួ​ឲ្យ​កត់សំគាល់​ទៅ​លើ​ករណី​ជា​ច្រើន​នូវ​ភូមិភាគ​ឦសាន​នេះ​។

​ឥឡូវ​ឯខាង PL មហាផ្ទៃ​វិញ​បែរជា​មក​រក​ប្រាក់​កំរៃ ដែល​កើត​ពី​ការបំផ្លាញ​ធនធានធម្មជាតិ​ទៅវិញ​។
​ជុំវិញ​រឿងហេតុ​ទាំងអស់នេះ ភ្នាក់ងារ​ព័ត៌មាន​យើង​បានខ​ល​ទៅសុំ​ការបំភ្លឺ​ពី​ឯកឧត្តម ឌុល គឿង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការបំភ្លឺ​ឲ្យ​កាន់តែ​ច្បាស់​ថា ឯកឧត្តម​បាន​ទទួល​របាយការណ៍​នេះ​ទេ ៕

 

IMG-20161110-WA0005

IMG-20161110-WA0009 IMG-20161110-WA0010 IMG-20161110-WA0013

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់