សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្លាប់​បាត់បង់​ជីវិត​ម​នុស្ស ០២​នាក់ ក្នុង​រណ្តៅ​រ៉ែ​មាស ដោយសារ​ពុល​ផ្សែង​ម៉ាស៊ីន​

​ស្លាប់​បាត់បង់​ជីវិត​ម​នុស្ស ០២​នាក់ ក្នុង​រណ្តៅ​រ៉ែ​មាស ដោយសារ​ពុល​ផ្សែង​ម៉ាស៊ីន​

ក្រចេះ​៖ ប្រជាពលរដ្ឋ​ចំនួន ០២​នាក់ ស្លាប់​បាត់បង់​ជីវិត​ក្នុង​រណ្ដៅ​រ៉ែ​មាស​ដោយសារ​ពុល​ផ្សែង​ម៉ាស៊ីន ខណៈ​ពេល​ពួកគាត់ ចុះ​ទៅ​ពន្លត់​ម៉ាស៊ីនបូមទឹក​នៅក្នុងរ​ណ្ដៅ​នោះ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​០៨ ខែវិច្ឆការ ឆ្នាំ​២០១៦ នៅ​ចំនុច​អូរ​ទ្រូ​ន ស្ថិត​នៅ​ឧ​បស​ម្ព​ន័​ភូមិ​អូ​ពោធិ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​លោក សុខ យឿន មេភូមិ បានឲ្យដឹងថា ពលរដ្ឋ​រស់នៅ​ទីនោះ​រួម​គ្នា​ប្រមាណ​ជាង ១០​គ្រួសារ ជីក​រុករក​រ៉ែ​ដើម្បី​ជីវភាព​របស់​ពួកគាត់ ប៉ុន្តែ​អកុសល់ បុរស​ចំនួន ០២​នាក់ បាន​ស្លាប់បាត់​ជីវិត ។​

​លោក បន្ដទៀតថា ជនរងគ្រោះ​មានឈ្មោះ ៖ ទី​១ ឈ្មោះ ខុន ណាក់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សិរី​ភាព ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។ ទី​២ ឈ្មោះ​យឹម គឹម​យុ​ត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ពង្រូង ឃុំ​សុ​ចិត្ត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០​គ្រួសា​ដែក​ជីក​រុករក​រ៉ែ​នោះ បានឲ្យដឹងថា ពួក​គាត់​អត់​មានកា​ងារ​ធ្វើ​មួយ​រយៈពេល​មក​ហើយ ខណៈពេល​ដែល​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ចិន​មួយ បាន​ផ្អាក់​ដំណើរការ​មួយ​រយះ ទើប​ពួកគាត់​រួម​គ្នា​ជី​រណ្ដៅ​តូចៗ ដែល​មាន​ចំងាយ ២០០​ម៉ែត្រ ទៅ​៣០០​ម៉ែត្រ ពី​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ជីវភាព​តែ​ប៉ុណ្ណោះ ហើយ​ពួកគាត់​និង​រៃអង្គាស​គ្នា ដើម្បី​ធ្វើបុណ្យ និង​ជួយ​ឧបត្ថម្ភ​គ្រួសារ​សព្វ ។​

​លោក ឡុង យឹ​ង ប្រធាន​មន្ទីរ​យុតិ្ត​ធម៍នៃ​អាវុធហត្ត​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រោយ​ដឹង​ហេតុការណ៍​ថា មាន​ករណី​គ្រោះថ្នាក់​រហូត​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ លោក​ក៍​បាន​ដឹកនាំ​កម្លាំង​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​ទាំង​អាវុធហត្ថ​ទាំង​នគរបាល បាន​ធ្វើ​កោសល្យវិច្ឆ័យ​ឃើញថា ជនរងគ្រោះ​ទាំង​ពីរ​នាក់​ពិតជា​ស្លាប់ ដោយសារ​ពុល​ផ្សែង​ម៉ាស៊ីន​ប្រាកដ​មែន ហើយ​កម្លាំ​អាវុធហត្ថ​ខេ​ត្ត ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ម្ចាស់​រណ្ដៅ យក​មក​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ក្រចេះ ។​

​ប​ច្ច​ប្បន្ន​សព្វ​ជនរងគ្រោះ​ទាំង​ពីរ ត្រូវ​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

IMG-20161109-WA0102 IMG-20161109-WA0103

Filed in: ព័ត៌មានជាតិ