សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំង​យ៉ុង​ដឹកឈើ មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ម្នាក់​រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ទាំង​ព្រឹក​

រថយន្ត​សាំង​យ៉ុង​ដឹកឈើ មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ម្នាក់​រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ទាំង​ព្រឹក​

ក្រចេះ ៖ ហេតុ​ការ​ដ៏​គួរ​ឲ្យ​តក់ស្លុត បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​នឹង​៥៥​នាទី​ព្រលឹម​ស្រា​ងៗ​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវកែង​ដើម​ពោ​ធ៍ ភូមិ​ទំនុប​ដាច់ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ស៊ីថា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​រងរបួស​ធ្ងន់ ដោយ​ត្រូវ​គៀប​ជាប់​ជាមួយ​នឹង​កង់​រថយន្ត ។ ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ។​

​សមត្ថកិច្ច បាន​បន្តថា រថយន្ត​បង្ករ​ខាងលើ​ជា​រថយន្ត​សាំ​យ៉ុង មាន​ផ្ទុក​ឈើ​កែច្នែ​ទ្វារ​បង្អួច​ពេញ​ក្នុង​រថយន្ត ក្រោយពេល​បង្ករ​ហេតុ អ្នកបើកបរ​រថយន្ត បាន​រត់​បាត់​បន្សល់ទុក​រថយន្ត​បង្ករ​ចោល​នៅ​នឹង​កន្លែង ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ និង​ប្រពន្ធ ព្រមទាំង​កូន​តូចៗ ៣​នាក់ កំពុង​ដេក​សម្រាក​នៅក្នុង​ផ្ទះ ស្រាប់តែ​មាន​រថយន្ត​សាំង​យ៉ុង​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចូល​ក្នុងផ្ទះ​ប្រជា​ពលរដ្ឋ​តែ​ម្តង ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ក្រចេះ បាន​លើកឡើង​ថា សព្វថ្ងៃនេះ ពួកគាត់​មាន​ការព្រួយបារម្ភ ជាខ្លាំង​អំពី​បញ្ហា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ដោយសារ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ជាច្រើន​គ្រឿង​កំពុង​ធ្វើចរាច និង​បើកបរ​លឿនៗ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណាមួយ​ធ្វើ​ការបង្ក្រាប​នោះឡើយ គឺមាន​តែ​រថយន្ត​បើក​តាម​យកលុយ និង​ចាប់​ហើយ លែង​វិញ​តែប៉ុណ្ណោះ ៕​

 

IMG-20161109-WA0063 IMG-20161109-WA0067

Filed in: គ្រោះថ្នាក់ចរាចរណ៍