សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​បរិស្ថាន​និង​ព្រៃឈើ​ដេក​មើល​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ព្រៃ​ប្រសព​!

​មន្ត្រី​បរិស្ថាន​និង​ព្រៃឈើ​ដេក​មើល​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ព្រៃ​ប្រសព​!

ក្រចេះ ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ព្រហសព​ថា​សមត្តកិច្ច​ជំនាញ​ទាំង​ខាង​បរិស្ថាន​ទាំង​ខាង​មេព្រៃ​អត់​ធ្វើការ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ទេ​គឺ​ដេក​ចាំតែ​យក​លុយ​ពី​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តែប៉ុណ្ណោះ​។​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៦  ម៉ោង​ប្រហែល ៣​នៅ​ចំណុច​ភូមិសាស្ដ្រ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ

​ខេត្តក្រចេះ​គេ​បាន​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​គោយន្ត​បន្តកន្ទុយ​គ្នា​ដោយ​គ្មាន​ខ្លាច​ញញើត​សមត្តកិច្ចឬ​អាជ្ញាធរ​អី​តិច​។ ។​បើ​តាម​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ និង​ជន្លង់ម្រេច​នៅតែ​បន្ត​ធ្វើ​ចរាចរ​ជា​រៀងរាល់ថ្ងៃ​ដែល​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ដ្រី​បរិស្ថាន​ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​ព្រៃ​ការពារ គឺ​ព្រៃ​ឡង់​ដែល​គ្រប់គ្រង​ដោយ លោក ឌួង ឆាយ​សាវុ​ទ្ឍ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ។

​ចេញផុត​ពី​តំបន់​ព្រៃ​ការពារ​របស់​ពួក​បរិស្ថាន​ពួក​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ដែល​គ្រប់គ្រង​ដោយ​លោក ប៉ុក វណ្ណា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ និង​ផ្នែក​ព្រែក​ប្រសព្វ គ្រប់គ្រង​ដោយ លោក អ៊ីង ស៊ីណា​ង​។​ជាក់ស្តែង​ទោះជា​មាន​បទល្មើស​ព្រៃឈើ​ស្រស់ៗ​ក៏ដោយ​ក៏​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​លោក​អ៊ឹង​ស៊ីណា​ង មិន​ដែល​ធ្វើ​ការបង្ក្រាប​ឡើយ​ក្រៅពី​អោយ​កូនចៅ ឈ្មោះ លោក វី​រី​យ៉ា និង លោក សុវណ្ណ បើក​រថយន្ដ​យក​លុយ​ពី​ពួក​ឈ្មួញ​តែប៉ុណ្ណោះ ។

​បើ​តាម​អ្នករកស៊ី​ដឹកឈើ​បានឲ្យ​ដឹង​ពី​ហាងឆេង​សម្រាប់​មន្ត្រី​ទាំងនោះ​ថា​៖​ឈើ​មួយ​រទេះគោ​ត្រូវ​បង់​ឲ្យ​មន្ត្រី​បរិស្ថាន ពី​១៥ មឹុន​រៀល ទៅ​២០  ម៉ឺន​រៀល​។ បើ​គោយន្ដ​ច្នៃ​១  គ្រឿង​ត្រូវ​បង់​ពី​២៥  ម៉ឹន​រៀល ទៅ​៤០  ម៉ឺន​រៀល ។ ចំណែក​របប​មេព្រៃ​ទាំង​ផ្នែក​និង​សង្កាត់​ក្នុង​១  គោយន្ដ​ច្នៃ​៨  ម៉ឹន​រៀល ទៅ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​! ។ បើ​ចឹងៗ​មិន​ឲ្យ​លោក​មេព្រៃ​មន្ត្រី​បរិស្ថាន​ធូ​ធា​ម៉េច​បាន​ទៅ ។ ស្អី​ទៅ​ច្បាប់​ប្រឆាំង​ពុករលួយ​?​។ មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ​ដែល​មិន​ធ្វើការ​បាន​ឡើយ​ដោយសារ​លំបាក​ជួប​អ្នក​សម្រាប់​អ្នកកាសែត ។​

​សូមបញ្ជាក់​ថា ខេត្តក្រចេះ​ពីមុន​ក្នុង​សៀវភៅ​សិក្សា​បានបង្ហាញ​ថា​៖​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ព្រៃឈើ បច្ចុប្បន្ន ទំនង​មាន​តែ​ក្នុង​សៀវភៅ​សិក្សា​តែប៉ុណ្ណោះ ៕

 

saisamal1

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន

carbo (2) carbo (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់