សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាខា​កាំកុងត្រូល​ខេត្ត បន្ត​ចុះ​ពិនិត្យមើល​ទំនិញ​ខូច​គុណភាព និង​ហូ​ស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​

សាខា​កាំកុងត្រូល​ខេត្ត បន្ត​ចុះ​ពិនិត្យមើល​ទំនិញ​ខូច​គុណភាព និង​ហូ​ស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​

ក្រចេះ​៖ មន្ដ្រី​កាំកុងត្រូល​សាខា​ខេត្ត​ក្រចេះ សហកា​ជាមួយ​និង​មន្ទី​ពាណិជ្ជកម្ម​ខេត្ត បន្ត​ចុះ​ត្រួតពិនិត្យ​មើល ការ​ដាក់​តាំង​លក់​នូវ​ផលិតផល ម្ហូប​ចំណីអាហារ នៅក្នុង​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ និង​តាម​ផ្ទះ លក់​អីវ៉ាន់​មួយចំនួនទៀត នៅក្នុង​ទី​រួម​ក្រុង​ក្រចេះ ។​

​ការចុះ​ត្រួតពិនិត្យ​ផលិតផល ម្ហូបអាហារ និង​ទំនិញ​ដាក់លក់​នៅតាម​ផ្ទះ គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្រោម​ការដឹកនាំ​ពី​លោក យាង បាក អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ បានបញ្ជាក់​ថា អាជីវករ​មួយចំនួន នូវ​ពុំទាន់​យល់​ដឹង​ច្បាស់​អំពី​ការ​ទុកដាក់​ទំនិញ  ឬ​ពិនិត្យ​ទៅលើ​កាលបរិច្ឆេទ និង​ទំនិញ​ដែលមាន​ស្ដង់ដា​សមស្រប​ទៅតាម​កា​រ​ណែនាំ​របស់​មន្ដ្រី​កាំកុងត្រូល ក្នុង​ការរៀបចំ​ទុកដាក់ និង​រក្សា​សុវត្ថិភាព​ជូន​ដល់​អ្នកប្រើប្រាស់​នៅឡើយ ។​

​បន្ថែម​ទៀត​នោះ លោក បាន​ណែនាំ​ដល់​អាជីវ​រក​លក់​ដូរ​ទាំង​អស់​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុងកា​ពិនិត្យ​មើល​ទៅលើ​គ្រប់មុខ​ចំណីអាហារ​ឬ​ផលិតផល​ទាំងនោះ មុន​និង​លក់ដូរ​ជូន​ដល់​អ្នកប្រើប្រាស់ ឬ​អ្នក​ចែកចាយ​បន្ត ។​

​លោក​បាន​លើកឡើង​ថា ការ​ដែល​អាជីវករ​មិន​ទាន់​យល់​ដឹង​អំពី​ផលិតផល ម្ហូបអាហារ ទំនិញ​ខូច​គុណភាព និង​ការ​ដាក់​តាំង​លក់ដូរ នំចំណី និង​ផលិតផល​មួយចំនួន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះ គឺ​វា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ និង​ប៉ះពាល់​ដល់​សុខភាព​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទាំងអស់​គ្នា​ផងដែរ ។​

​លោក យាង បាក អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ ក៍​បាន​បញ្ជាក់​ដែរ​ថា​ជាមួយ​និង​សកម្មភាព​ខាងលើនេះ ក៍​បាន​រកឃើញ​នំ​ចំណីអាហារ និង​ផលិតផល​មួយចំនួន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើរ​ប្រា​ស់ និង​បាន​រឹបអូស​យក ដើម្បី​ធ្វើ​ការដុត​បំផ្លាញ​ចោល ។​

​លោក បន្ត​ឲ្យដឹង​ទៀតថា ចាប់ពី​ពេលនេះ​តទៅ​បន្ទាប់ពី​បាន​ចុះ​ណែនាំ និង​អប់រំ​រួចមក ប្រសិនបើ​លើក​ក្រោយ រកឃើញថា​មាន​ផលិតផល ទំនិញ​ណា​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មន្ដ្រី​កាំកុងត្រូល​នឹង​ដកហូត​យក​ទាំងអស់ ហើយ​នឹង​អាច​ឈាន​ទៅ​ពិន័យ​ថែមទៀត​។​
​ជាពិសេស ណែ​ម ដែល​គេ​បាន​ដាក់តាំង​លក់​ជា​ហូរហែរ ត្រូវបាន​គេ​សង្ស័យថា មាន​ផ្ទុក​សារធាតុ​បន្ថែម (​សារធាតុ​គីមី​) ប៉ុន្តែ​ជា​លទ្ធផល​ក្រោយពេល​មន្ត្រី​ជំនាញ​កាំកុងត្រូល​ធ្វើតេស្ដ មិន​បាន​រកឃើញ​នូវ​សារធាតុ​គីមី​ឡើយ ។ ក្នុងនោះដែរ លោក ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ទៅលើ​ផលិតផល ទំនិញ គ្រប់​ប្រភេទ​ដែល​បាន​ដាក់លក់ ត្រូវ​ពិនិត្យ​លើ​ស្លាក​សញ្ញា​ឱ្យបាន​ត្រឹមត្រូវ និង​មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ចៀសវាង​ដាក់​លក់​ទំនិញ​ខូច​គុណភាព បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ។​

​បងស្រី ផល្លា អ្នកលក់​ក្រឡាន និង​ណែម នៅ​ខេត្ត​ក្រចេះ បានឲ្យដឹងថា រូប​បងស្រី សប្បាយចិត្ត​ទ្វេរ​ដង នៅពេលដែល​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​នូវ​គុណភាព ផលិតផល ម្ហូប​ចំណីអាហារ នៅក្នុង​ក្រុង​ក្រចេះ ព្រោះ​បាន​បញ្ជាក់​ឲ្យដឹងថា ចំណីអាហារ (​ណែ​ម​) ដែល​ធ្វើ​នៅក្នុង​ខេត្ត​ក្រចេះ គ្មាន​ជាតិគីមី ៕

 

IMG-20161108-WA0072 IMG-20161108-WA0073

Filed in: ព័ត៌មានជាតិ