សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនជាតិ​វៀតណាម​ដែល​លួច​ជ្រកកោន​ក្នុង​រោង​សិប្បកម្ម​នានា ដោយ​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ពិនិត្យ និង​ឃាត់ខ្លួន​បាន​២៩​នាក់​

ជនជាតិ​វៀតណាម​ដែល​លួច​ជ្រកកោន​ក្នុង​រោង​សិប្បកម្ម​នានា ដោយ​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ពិនិត្យ និង​ឃាត់ខ្លួន​បាន​២៩​នាក់​

ខេត្ត​បាត់ដំបង ៖ ជនជាតិ​វៀតណាម​២៩​នាក់​ត្រូវបាន​សមត្ថកិច្ច អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើកា​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆកា ឆ្នាំ​២០១៦ នេះ ពី​តាម​រោង​សិប្បកម្ម​នានា​ក្នុង​ខេត្ត​បាត់ដំបង​។​

​លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានអោយដឹងថា មាន​ជនជាតិ​វៀតណាម​ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ជាច្រើន​នាក់​មក​រស់នៅ​តាម​គោលដៅ​ធ្វើ​សិប្បកម្ម​ធំៗ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ថ្មីៗ​នេះ​អ្នក​ទាំងនោះ​បាន​ច្រាល​ពី​ភ្នំពេញ​យ៉ាងច្រើន​ចូល​មក​កាន់​បណ្តា​រោង​សិប្បកម្ម​នានា​ក្នុង​ខេត្ត​បាត់ដំបង​វិញ​។​

​លោក​ឧត្តមសេនីយ៍ឯក​បាន​អោយដឹង​បន្តរ​ថា ប្រតិបត្តិការ​ចុះ​ពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​គ្មាន​លិខិតស្នាម​បញ្ជាក់​ពី​អត្តសញ្ញាណ​គ្រប់គ្រាន់​នេះ ត្រូវ​បន្តរ​ធ្វើ​នៅ​ទូទាំង​ខេត្ត​បាត់ដំបង​តែម្តង ជាក់ស្តែង​ពេលនេះ​កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​លើ​៣​គោលដៅ​ធំៗ​ជា​ជំហាន​ដំបូង ក្នុងនោះ​មាន​ភូមិសាស្ត្រ​ភូមិ​ចិន​២​កន្លែង ភូមិ​វត្ត​រំដួល​២​កន្លែង ភូមិ​ពោធិ​វង្ស​១​កន្លែង​និង​ភូមិ​រំចេក​១ ចំនួន​៣​កន្លែង​ក្នុង​ក្រុង​បាត់ដំបង សរុប​ទាំងអស់​ចំនួន​២៩​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៥​ផងដែរ​។​

​ជនជាតិ​វៀតណាម​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​អត្តសញ្ញាណ បើ​ជន​ណា​ម្នាក់​មិន​មាន​ឯកសារ​ត្រឹមត្រូវ​ស្របច្បាប់​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្រុកកំណើត​វិញ រី​ឯ​ជន​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការរស់នៅ​ត្រូវអោយ​វិលត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​តាម​ធម្មតា​៕

 

IMG-20161107-WA0081 IMG-20161107-WA0078 IMG-20161107-WA0079 IMG-20161107-WA0080

Filed in: ព័ត៌មានជាតិ