សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យ៉ាន់​ វិសាក់​ ហៅ​សែ ​ជា​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ​សប្បាយ​និង យក​លុយ​ពី​បទល្មើស​នេសាទ​

​យ៉ាន់​ វិសាក់​ ហៅ​សែ ​ជា​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ​សប្បាយ​និង យក​លុយ​ពី​បទល្មើស​នេសាទ​

​កំពង់ធំ ​៖ ​សព្វថ្ងៃ​លោក​យ៉ាន់​វិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​ជលផល​ផាត់​សណ្ដាយ​បាននិងកំពង់​ជិះសេះ​លេង​ដៃ​ក្នុង​ការទទួល​ផល​ពី​បទ​ល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ឆ្នុក​រាប់ពាន់​កន្លែង​និង​របាំង​ល​បណ​រាវ របាំង​សាច់​អួន​ក្រឡា​ញឹក​ប្រវែង​រាប់ពាន់​មែត្រ​និង​មាន​រាប់ពាន់​កន្លែង​ដែល​ដាក់ពង្រាយ​យ៉ាង​អានាធិតេយ្យនៅ​ក្នុងភូមិ​សាស្ត្រ ​ទឹកដី​២​ស្រុក​គឺ​ស្រុក​កំពង់ស្វាយ​និង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​ ។

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​និង​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​លោក​យ៉ាន​វិសាក់​ហាក់បីដូច​ជា​ឆ្លៀតឱកាស​ដែល​ក្រសួង​កសិកម្ម​ផ្ទេរ​ភារកិច្ច​រដ្ឋបាល​ព្រៃឈើ​និង​ជលផល​ឲ្យ​ស្ថិតនៅក្រោម​មន្ទីរ​កសិកម្ម​ខេត្ត​គឺ​គេ​មិនសូវ​ឃើញ​មាន​វត្តមាន​លោក​យ៉ាន​វិសាក់​ទេ​គឺ​គាត់​ទៅ​ដេកចាំ​ស៊ីចាយ​ស៊ី​ស្រី​ញី​នៅ​តាម​សណ្ឋាគារ​ខេត្ត​ឯ​ខេត្ត​សៀ​រាប​ចាំ​ទទួលយក​លុយ​ពី​អ្នក​រត់ការ​យក​ទៅ​បង់​អោយ​ ។ ​ដោយ​គ្រាន់តែ​ជំ​ហ៊ាន​ទី​១​អ្នករកស៊ី​និយាយថា​៖​ទឹក​លុយ​ប្រ​ម៉ូ​ល​បាន​ពី​អ្នករកស៊ី​បទ​ល្មើ​ខាងលើ​មិន​ក្រោម​ពី​ជាង​១០​ម៉ឺន​ដុល្លា​នោះឡើយ​។

មិនដឹងថា​តើ​លុយ​រក​បានចឹង​លោក​យ៉ាន​វិសាក់​យកទៅ​ចែក​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​និង​មេ​បញ្ជារ​ការឯកភាព​ខេត្ត​ប៉ុន្មាន​ទេ​ទើបបាន​ជា​ចេះតែ​សម្ងំ​ឈឹង​ជាមួយ​បទ​ល្មើស​នៅ​ទីតាំង​ខាងលើ​ ។ ​ជាក់ស្តែង​ឧបករណ៍​ឆ្នុក​ទាំងនោះ​ត្រូ​បាន​គេ​ដាក់​ពង្រាយ​នៅពេល​យ​ប់ប់​នៅ​ចំណុច​ចាប់ពី​បាឡត ពាម​បាង ពាម​កង​ម៉ី បាវើ​យ ដូន​ស្ដើង ក្នុង​ឃុំ​ពាន​បាង​និង​ទឹកដី​មួយចំនួន​ទៀត​ក្នុង​ឃុំ​ផាត់​សណ្ដាយ​ស្រុកំ​ពង់​ស្វាយ ខេត្តកំពង់ធំ​ដោយ​សេរី​ដូច​ភ្លើង​បណ្ដែត​ប្រទីត​នៅពេល​យប់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​អ្ន​ក​ដាក់ឆ្នុ​ក​បាន​ទម្លា​យ​អោយដឹងថា​មាន​ឈ្មោះ​ង្វៀង​យ៉ាំង​ហ៊ុង​(​ហៅ​ក្បាល​ដែក​)​នៅ​ភូមិ​មាត់​ខ្លា​និង​ជា​ថៅកែ​នាំ​កូន​ត្រី​ឆ្ដោ​រ ត្រី​រ៉ស់​ធំ​ជាង​គេ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​យក​មក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​ពិសេស​ក្នុង​តំបន់​បឹង​ទន្លេសាប​នឹង​ជា​អ្នក​កាង​បទល្មើស​នេសាទ​ទូក​អូស​អួន​ជាច្រើន​វង់​យ៉ាងសកម្ម​ជា​រៀងរាល់ឆ្នាំ​នៅ​តំបន់​បឹង​ទន្លេសាប​ផងដែរ​។

ជា​អ្នកកាង​រត់ការ​បទ​ល្មើ​ល​ដាក់​ឆ្នុក​នៅ​តំបន់​ខាងលើ​នេះ​ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​បុគ្គល​ឈ្មោះ ​ង្វៀង យ៉ាំង​ហ៊ុង ​(​ហៅ​ក្បាល​)​ដែក​នេះ​ឡើយ ​ព្រោះ​គេ​អួតខ្លួន​គេ​ថា ​ជា​កូន​ធ​ម៌រ​បស់​អតីត​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​គេ​ ទើប​គេ​ហ៊ាន​រកស៊ី​របរ​អាជីវកម្ម​ទាំង​ប៉ុន្មាន​ខាងលើ​ ដោយ​គ្មាន​ខ្លាច​ញញើត​អំណាច​សមត្ថិកច្ច​ណា​សោះឡើយ​ ៕

 

k-yan-visak-275x500

k-yan-visak1 k-fish-SR-1-500x300

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់