សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ទឹកដី​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ​កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ខ្នាត​ធំ​

​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ទឹកដី​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ​កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ខ្នាត​ធំ​

ពោធិ៍សាត់​ ៖ ​សេចក្ដីរាយការណ៍​ពី​ខេត្ត​ពោធិ៍សាត់​បាន​អោយដឹង​ថា​៖​សព្វថ្ងៃ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្នុង​ទឹកដី​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ​កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ខ្នាត​ធំ​ ។

​បើ​តាម​ប្រជាពលរដ្ឋ​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​គ្រា​ក់ៗ​ជាអាទិ៍​មានឈ្មោះ​នឿន​ស្តុប​អុស​នៅ​ត្រពាំង​រំដេញ​និង​ឈ្មោះ​រ៉េត​និង​ថៅកែ​អុស​ស្រី​ប្រុស​មួយចំនួន​ទៀត​ស្តុប​អុស​នៅ​អា​លាំង​ត្រាច​និង​ឈើទាល​ខ្ពស់​និង​ចំណុច​អំពុះ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ក្រគរ​និង​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ដែល​មានចែ​ម៉ា​លីន​អ្នកសម្របសម្រួល​ក្រុមហ៊ុន​ចិន​និង​ជា​អ្នក​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន​តាម​គោលដៅ​។

បើ​តាម​ប្រភព​ពី​ឈ្មួញ​រកស៊ី​អុស​ស្ទ៊ែ​ឈ្មោះ​នឿន​និង​ឈ្មោះ​រ៉េត​បានអោដឹង​ថា​បើ​ចង់ដឹ​ង​ពី​រឿង​រកស៊ី​អុស​ស្ទ៊ែ​សូម​អោយ​ទៅ​សួរ​ឯកឧត្ត​ម​អេង គន្ធា​គណៈ​ពង្រឹង​ខេត្តពោធិ៍សាត់​ព្រោះ​គាត់​ជា​អ្នក​គ្រប់​គ្រង់​អាជីវកម្ម​អុស​និង​រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​ទាំងនេះ​?​។​ប្រសិ​បើ​ចឹង​នេះ​មិនមែន​ជា​គណ​ពង្រឹង​មូលដ្ឋាន​ទេ​តែ​ជា​អ្នក​បំផ្លាញ​មូលដ្ឋាន​សន្លឹកឆ្នោត​ទេតើ​!​។

តើ​លោក​ ​ម៉ៅ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់​ដែលជា​មេ​បញ្ជាការ​ឯកភាព​ខេត្ត​មាន​អំណាច​ត្រួតត្រា​ទា​ហ៊ាន​ប៉ូលិស​ពេញដៃ​មាន​បានដឹង​រឿង​លោក​អេង គន្ធា​គណៈ​ពង្រឹង​ខេត្តពោធិ៍សាត់​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​រកស៊ី​អុស​ស្ទ៊ែ​បំផ្លិចបំផ្លាញ​ធន់​ធាន​ធម្មជាតិ​ព្រៃឈើ​ដែរឬទេ​ឬ​មួយ​ក៏​ឌឿ​រ​តែ​ខ្នូច​ដូច​តែ​គ្នា​បុណ្យ​ក៏​ធឺ​ឈើ​ក៏​កាប់​បានជា​បណ្ដែតបណ្ដោយ​ទុកអោយ​បទល្មើស​ព្រៃឈើ​កើតមាន​ព្រោងព្រាត​ពេញ​ខេត្តពោធិ៍សាត់​ហើយ​សំងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​បែប​នេះ​?​ ៕

 

mao-tho-nin1-2 k-pos k-pos2

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់