សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធ្លាយ​រឿងអាស្រូវ​ស្តីពី​ការស្នើរ​សុំ​តែងតាំង​ស្នងការរង​ឡើងកាន់តំណែង​ជា​ស្នងការ​ខេត្ត ខុស​ប្រក្រតី​

​ធ្លាយ​រឿងអាស្រូវ​ស្តីពី​ការស្នើរ​សុំ​តែងតាំង​ស្នងការរង​ឡើងកាន់តំណែង​ជា​ស្នងការ​ខេត្ត ខុស​ប្រក្រតី​

កំពង់ឆ្នាំង​៖​ថ្ងៃទី​០៧​វិច្ឆិការ​២០១៦​នៅ​សល់​ពេលវេលា​ប្រហែល​តែ​២​ទៅ​៣​ថ្ងៃ​ទៀត​និង​ត្រូវ​ដល់​ពេល​ប្រកាស់​តែងតាំង​ស្នងកា​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ថ្មី​អោយ​ចូល​កាន់​តំណែង​ជំនួស​ស្នងការ​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍​ស្របពេល​នឹង​ការ​រើ​ចេញ​ទីតាំង​ស្នងការ​ចាស់​ប្ដូ​ទៅ​នៅ​ទីតាំង​ថ្មី​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ក៍​ស្រាប់តែ​មាន​ធ្លាយ​រឿង​ភាពមិនប្រក្រតី​មួយ​ស្តីពី ការស្នើ​សុំ​តែងតាំង​ស្នងការរង​មួយរូប​ជា​ស្នងការ ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ជា​រឿង ខុស​ប្រក្រតី និង​ខុស​លក្ខន្តិក​:​និង​ឋានានុក្រម​ឬ​ច្បាប់​ស្ដីពី​ការងារ ។​

បើ​តាម​ប្រភពី​ផ្ទៃក្នុង​បាន​គេ​បង្ហើប​អោយដឹងថា​៖ សមាស​សភាព​ស្នងការ​ថ្មី​ទំនងជា លោក ឡុច សុ​ណ្ណា​រ៉ា ដែល​ជា​ស្នងការរង ជំនួស​លោក ប្រាក់ វុ​ឌ្ឃី ដែល​ត្រូវ​ចូលនិវត្តន៍​។​

ពាក់ព័ន្ធ​និង​ព​តិមាន​ការស្នើរ​សុំ​តែងតាំងស្នង​ការរង​នគរបាល​ខេត្ត​ម្នាក់​ឡើង​កាន់តំ​ណែងនួស​ស្នងការ​ថ្មី​មន្ត្រី​មួយចំនួន​គិតថា​ការស្នើរ​សុំ​នោះ​គឺ​ខុស​និតិ​វិធី​(​សុំ​ដោយ​ផ្លូវ​កាត់​)​ឬ​ដោយ​បក្ខពួក​ដោយ​មិន​បាន​ប្រជុំ​ឯកភាព​ពី​ស្នងការរង​ទាំង​១៤​រូប​ដែល​មាន​នៅក្នុង​អង្គភាព​ស្នងការ​ស្រាប់​នោះ​ឡើយ​។

តាម​ធម្មតា​សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​ធ្វើ​ការងារ​តែងតែ​ចង់​បាន​តំណែង ខ្ពស់​គ្រប់ៗ​គ្នា តែ​អ្វី​សំខាន់​នោះ​ក៍​ត្រូវ​ពិនិត្យមើល​លើ​អតីតភាព​ការងារ សម​ត្តភាព គុណ​ធ​ម៍ ភាពជា​អ្នកដឹកនាំ​និង​ប្រជាប្រិយភាព​របស់​ខ្លួន​ផង​ប្រសិនបើ​ចង់បាន​នោះ​វា​មិន​ទាស់​ខុស​អ្វី​ឡើយ​។​

ទន្ទឹម​នោះ​ការស្នើ​សុំ​តែងតាំង​ស្នងការរង​ណា​ម្នាក់​ចេញ​ពី​ស្នងការរង​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ទទួលបាន​តំណែង​ជា​ស្នងការ ខេត្ត ក៍​ត្រូវ​មាន​ការប្រជុំ​ឯកភាព​ពី​ស្នងការរង ចំនួន​១៤​រូប​នោះ​ផង​ដែរ សម្រាប់​ធ្វើ​ការវាយតម្លៃ​ទៅលើ​លក្ខណ​:​សម្បត្តិ​ទាំង​៦​យ៉ាង របស់​បុគ្គល​នោះ​ដែល​ក្នុងនោះ​រួមមាន​(​ទទួលខុសត្រូវ​ខ្ពស់​តួនាទី​និង​ភារកិច្ច / សមត្ថភាព សកម្មភាព​ការងារ​/​អាកប្បកិរិយា​/​គុណ​ធ​ម៍ សីល​ធ​ម៍​រស់នៅ​/​ការទំនាក់ទំនង​/​និង​ការ​សាមគ្គឺភាព​ផ្ទៃក្នុង​អង្គភាព​)​ថា​តើ​សាកស​ម្យ​ទទួល​តំណែង​ស្នងការ​នគ​បាល​ខេត្ត​ដែរ​ឬទេ​???​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បានឲ្យដឹងថា​៖​ដើម្បី​មាន​តម្លាភាព​និង​ទទួល​បាន​មនុស្ស​ល្អ​ក្នុង​កម្ម​វីធិ​កែទម្រង់​របស់រាជរ​ដ្ឋា​ភិបាល​ក៏ដូចជា​ក្រសួ​ង​មហាផ្ទៃ​វិធី​ដែល​ល្អ​នោះ​គួរតែ​ជ្រើសរើស​យក​បុគ្គល​ដែល​គួរ​មាន​សមត្ថភាព​ពី​២​ឬ​៣​នាក់ ដែល​ចងបាន​តំណែង​ស្នងការរង​នោះ មកឲ្យ​ស្នងការរ​ងទាំង​១៤​រូប​ធ្វើការ​វាយតម្លៃ​ទើប​ការតែងតាំង​ប្រព្រឹត្ត​ឬ​ដំណើការ​ទៅបាន​យ៉ាង​រលូន​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ហើយ រឿងរ៉ាវ​ខុស​ប្រក្រតី​និង​លក្ខន្តិក​:​ក៍​ប្រហែលជា​មិន​កើត​មាន​ដែរ​។

ករណី​នេះ​មន្ត្រី​នគ​បាល​ក្រោម​ឱវាទ​ទាំង​ង​អស់​សំណូមពរ​ដល់​សម្ដេច​ក្រ​ឡា​ហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួង​មហាផ្ទៃ​និង​ឯកឧត្តនាយ​ឧត្តមសេនីយ៍នេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ពិចារណា​ឡើងវិញ ដើម្បី​ជៀសវាង​មានការ​អាក់អន់ចិត្ត​ពី​មន្ត្រី​ជា​ស្នងការរង​ដូចគ្នា និង​ជៀសវាង​ការរិះគន់​ពី​មន្ត្រីក្រោមឱវាទ​ថា​មេ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ ៕

 

k-police-old-1 k-police-chnang3 k-police-c-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់