សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ដ​ក្រុង​របស់​ក្រុមហ៊ុនរិ​ទ្ធ​មុន្នី​ប្រលះ​ម៉ូតូ​សង់​កូរ៉េ បណ្ដាល​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់​នៅ​ស្រុក​សំបូរ​

​រថយន្ដ​ក្រុង​របស់​ក្រុមហ៊ុនរិ​ទ្ធ​មុន្នី​ប្រលះ​ម៉ូតូ​សង់​កូរ៉េ បណ្ដាល​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់​នៅ​ស្រុក​សំបូរ​

​ក្រចេះ ៖ ហេតុការណ៍​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​រថយន្ដក្រុង​បុក​ម៉ូតូ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៦ ខែវិច្ឆកា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ ៧ ក្រចេះ ស្ទឹងត្រែង ត្រង់​ចំនុច​គីឡូ​មែត្រ​លេខេ ៣៦៧-៣៦៩ ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។​

​លោក នួន សារិន អធិកា​រង​ទទួល​កា​ងារ​ចរាច​រណ៍ ស្រុក​សំបូរ​បានឲ្យដឹងថា ហេតុ​នេះ​បណ្ដាល​មក​ម៉ូតូ​បើក​ចេញ​ពី​ផ្លូវលំ​ឆ្លងកាត់​ផ្លូវ​ជាតិ កាត់​មុខ​រថយន្ដ បណ្ដាលឲ្យ​រថយន្ដ​បុក​តែ​ម្ដង ហើយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សឿង សុ​ឈន ភេទ​ប្រុស​អាយុ​អា​២៥​ឆ្នាំ រស់នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ រងរបួស​ធ្ងន់ និង​ម៉ូតូ​រង​ការ​ខូច​ខាត់​ស្ទើរ​ទាំងស្រុង  ចំណែក​រថយន្ដ​ក្រុង​ពាក់​ស្លាក​លេខ​ភ្នុំពេញ​៣B៥៤៩១ របស់​ក្រុមហ៊ុនរិ​ទ្ធ​មុន្នី រង​កា​ខូច​ខាត់​បន្តិច​បន្ទួ​ច ។ ហើយ​អ្នកបើកបរ​រថយន្ដក្រុង​ឈ្មោះ ង៉ាន់ ផល្លី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នុំពេញ ។​

​លោក​អធិកា​រង​បន្តទៀតថា ជនរងគ្រោះ​យក​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ខេត្ត រីឯ​រថយន្ដក្រុង និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិកា​រដ្នា​ន​នគរបាល​ស្រុក​សំបូរ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕​

 

IMG-20161107-WA0036 IMG-20161107-WA0033 IMG-20161107-WA0034

Filed in: គ្រោះថ្នាក់ចរាចរណ៍