យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន១៤នាក់ស្រី០១ របួសស្រាលចំនួន០៧នាក់ស្រី០១ ដែលបង្កឡើងដោយម៉ូតូចំនួន០៨លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០៦គ្រឿង រថយន្តធំចំនួន០២គ្រឿង និងកង់ចំនួន០១គ្រឿង៕