សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ខេង​វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្តរតនៈគិរី​រង​ការ​ចោទ​ថា​យក​ម្នាក់​៤៥០០​ដុល្លារ​អាមេរិក​ពី​បេក្ខជន​ប្រឡង​ក្រប​ខណ្ឌ​

​លោក​ខេង​វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្តរតនៈគិរី​រង​ការ​ចោទ​ថា​យក​ម្នាក់​៤៥០០​ដុល្លារ​អាមេរិក​ពី​បេក្ខជន​ប្រឡង​ក្រប​ខណ្ឌ​

​ខេត្ត​រតនៈគិរី : លោក​ខេង វុទ្ធី ប្រធាន​មន្ទី​ផែនការ​ខេត្ត​រតនៈគិរី​ជាប់​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើរ​ពុករលួយ​យក​ប្រាក់​ចំនួន​៤៥០០​ដុល្លារ​អាមេរិក​ក្នុង​បេក្ខជន​ម្នាក់​បើ​ចង់​ជាប់​ចូល​បំរើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​របស់​មន្ទីរ​ផែនការ ខេត្ត​។​ប្រភព​ប្រជាពលរដ្ឋ ដែល​ជា​អាណាព្យាបាល​របស់​បេក្ខជន​ដែល​បាន​ប្រឡង​កាលពី​អំឡុង​ខែកញ្ញា​កន្លងមក​នេះ​ម្នាក់​សុំ​មិន​បញ្ចេញ
​ឈ្មោះ បាន ប្រាប់​អ្នក​សារពត៌មាន​ថា សាច់ញ្ញាតិ​របស់​គាត់​បា​ន​បង់​ប្រាក់​អោយ​លោក ខេង វុទ្ធី​ដែលជា​ប្រធាន​មន្ទី​ផែនការ​ចំនួន​៤៥០០​ដុល្លារ​អាមេរិក​ជា​ថ្នូរ​សុំអោយ​កូន​របស់​គាត់​បាន​ចូល​បំរើ​ការងារ​ជា​មន្ត្រី​ក្របខណ្ឌ ។

​ករណីនេះ លោក ខេង វុទ្ធី បាន​ប្រាប់​កាសែត​អោយដឹងថា ៖ ដូចដែល​យើង​ដឹង​ស្រាប់​ថា អ្នកបំរើ​ការងារ​រដ្ឋ​សព្វថ្ងៃ​ប្រាក់ខែ​តិចតួច​ណាស់​គ្រប់​អង្គភាព​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​តែងតែ​មាន​ហើយ​ការសំរួល​ហើយ​លុយ​នេះ​លោក​មិនមែន​យក​តែ​ម្នាក់ឯង​ទេ គឺ​ថ្នាក់លើ​ជា​អ្នក​អោយ​យក​មាន​គណៈកម្មការ​រៀប​ចំ​ការប្រឡង មាន​ក្រសួង​មុខងារ ក្រសួង​ផែនការ ហើយ​លុយ​ទាំងនេះ​យក​ទៅ​រត់ការ​ដើម្បី​បាន​ជាប់​ជា​មន្ត្រី​ក្របខ័ណ្ឌ​?​។​

​សូមបញ្ជាក់​ថា​៖​ការប្រឡង​នេះ​បាន​ប្រព្រឹត្ត​កាល​ពី​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៦​នៅ​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ស្ទឹងត្រែង​។ ការប្រឡង​នេះ​មាន​បេក្ខភាព​ប្រឡង​ចំនួន​១៧​នាក់​ដែល​បាន​ចូលរួម​ប្រឡង​ដោយ មាន​ក្រសួង​មុខងារ និង​ក្រសួង​ផែនការ​ចូលរួម​ត្រួតពិនិត្យ​ការប្រឡង​នេះ​។ ហើយ​មិនមែន​មាន​តែ​ខេត្តរតនៈគិរី​ទេ​គឺ​ធ្វើ​នៅ​គ្រប់​២៥​ខេត្ត​រាជធានី​ទាំង​អស់​ទើប​មកដល់​ខែតុលា​ថ្មីៗ​នេះ​បាន​លេចឮ​ដំណឹង​ពី​រឿង​ទារ​សេវា​ខាងលើនេះ​។​

​លោក​ខេង​វុទ្ធី​បាន​បន្ត​បញ្ជាក់ថា​បើ​មាន​ចម្ងល់​អី​អោយ​សួរ​ទៅ​ថ្នាក់លើ​ទៅ​លោក​មិន​ដឹង​ទេ​។​សួរ​ខាង​ក្រសួង​ផែនការ ក្រសួង​មុខងារ​និង​ទីស្ដីការគណៈរដ្ឋមន្ត្រី​ទៅ ។​

​យោង​តាម​សម្តី​ប្រសិនបើចឹង​មែន​គេ​អាច​សន្និដ្ឋានបា​ន​ថា លោក​ប្រធាន​មន្ទីរ​រូបនេះ ប្រហែលជា​បាន​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ដូច​ការ​ចោទ​មែន​ហើយ​មាន​ការឃុប​ជា​លក្ខណៈ​ជា​ប្រពន្ធ័​ទៀត​ផង ។

​ព​តិមាន​មួយ​នេះ​សង្ឃឹមថា​នឹង​មាន​ការ​ចាប់អារម្មណ៍​ពី​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​និង​ធ្វើការ​ស្រាវជ្រាវ ចំពោះ​ការប្រព្រឹត្ត​របស់លោក​ខេង វុទ្ធី​ប្រធាន​មន្ទី​ផែនការ​ខេត្តរតនៈគិរី​និង​មន្ត្រី​ពាក់​ពន្ធ័​ដែល​ចូលរួម​ត្រួតពិ​ន្យិ​ការប្រឡង​ក្របខណ្ឌ័​នៃ​មន្ទីរ​ផែនការ​ខេត្ត​រតនៈគីរី​ជាមិនខាន ៕

 

plan-office-roit-500x375

Filed in: ព័ត៌មានជាតិ