សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉េអឹម​និង​ប៉ូលិស​ខេត្ត​ពោធិសាត់​២​នាក់​រកស៊ី​ជួញ​ឈើ​ចុះទូក​ទៅ​ស្រុក​យួន​

​ប៉េអឹម​និង​ប៉ូលិស​ខេត្ត​ពោធិសាត់​២​នាក់​រកស៊ី​ជួញ​ឈើ​ចុះទូក​ទៅ​ស្រុក​យួន​

ខេត្ត​ពោធិសាត់​ ៖ ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ឈ្មួញ​ឈើប្រណិត​ដ៏​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ​ជឿ​ង​ថេង​មន្ត្រី​យោធា​ភូមិភាគ​៣​រកស៊ី​ឈើ​ប្រចាំ​នៅ​ស្រុក​ឱ​រាល់​ខេត្ត​កំពង់ស្ពឺ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​និង​ចាប់​វ៉ៃខ្នោះ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ខេត្ត​កំពត​ដោយសា​បាន​ដឹក​ឈើប្រណិត​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ប្រទេស​វៀតណាម​បង្ក​អោយ​បាក់​ស្ពានដែក​បាឡេ​តារាជ​នៅ​ឃុំ​តាកែន​កោះស្លា  ​ស្រុក​ឈូក​ខេត្ត​កំពត ។ តែ​ដោយសា​ឈ្មួញ​ជា​ទា​ហ៊ាន​រូបនេះ មាន​ខ្សែ​ដុល្លារ​ក្រាស ក៏​ត្រូវបាន​តុលាការ​ខេត្តកំពត់​ដោះលែង​វិញ​បាត់ ដោយ​គ្រាន់តែ​ផាក​យក​លុយ​ឲ្យ​ជួសជុល​ស្ពាន​វិញ​តែ​បណ្ណោះ ។ ប្រហែល​ផ្តើមចេញពី​ឃើញ​គេ​ប្រព្រឹត្ត​បទល្មើស​បាន​លុយ​អត់​ជាប់គុក​ចឹង​ហើយ បាន​ជា​សកម្មភាព​ជួញដូរ​និង​កាប់​ឈើ​នៅ​តំបន់​ឱ​រ៉ា​ល់​និង​ខេត្ត​ពោធិសាត់​ត្រូវបាន​ឈ្មួញ​២​រូប​ទៀត​ជា​សមត្តកិច្ច​យក​ជា​គំរូ​តាម​។​ឈ្មួញ​ដែល​យក​គំរូ​រកស៊ី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​ម្សៀ​ជឿង​ថេង​មន្ត្រី​យោធា​ភូមិភាគ​៣​មាន​ពីរ​នាក់​ម្នាក់​ឈ្នោះ​ក្លូត​សុវណ្ណ​ជា​មន្ត្រី​កង​រាជ​អាវុ​ហត្ថ​ខេត្ត​ពោធិសាត់​និង​ម្នាក់ទៀត​ឈ្មោះ​ឆាង​ម៉ៅ​ជា​មន្ត្រី​ប៉ូលីស​នៅ​ខេត្តពោធិ៍សាត់​ដូចគ្នា​។

​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យដឹងថា ៖ ឈ្មួញ​ពីរ​នាក់​នេះ​រកស៊ី​ឈើ​កាប់​និង​ជួញ​ឈើប្រណិត​នៅ​ខេត្ត​ពោធិសាត់​ដោយ​ដឹក​តាម​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវ​និង​ផ្លូវ​ព្រៃ​ភ្នំ​ចេញ​តាម​ច្រក​អូរ​ត្រាវ​ស្រុក​ឱ​រាល់​ព្រំប្រទល់​ខេត្ត​ពោធិសាត់ កំពង់ស្ពី​និង​បន្ត​ចេញ​ទៅ​កំពង់សោម​ឬ​កំពត​ដោយ​ចុះ​ទូក​បន្តទៅ​វៀតណាម​មិន​។​ករណី​នៃ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ពួកគេ​ទាង​ពី​មិន​ទាន់​ឮ​ថា​ត្រូវបាន​សមត្ថកិច្ច​ខាង​ណា​បង្ក្រាប​ឬ​ចាប់ខ្លួន​ឡើយ​។​ជោកជ័យ​នាំ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ជឿថា ៖ បុគ្គល​ទាំង​២​នាក់​នេះ គឺ​ឈ្នោះ​ក្លូត​សុវណ្ណ​ជា​មន្ត្រី​កង​រាជ​អាវុ​ហត្ថ​ខេត្ត​ពោធិសាត់​និង​ម្នាក់ទៀត​ឈ្មោះ ឆាង ម៉ៅ​ជា មន្ត្រី​ប៉ូលីស​នៅ​ខេត្ត​ពោធិ៍សាត់​ចេះ​ដាក់​ស្នេហ៍​ឬ​មាន​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​ហ្ម៉ង​បានជា​កាក់កប​ម្លេះ​នោះ​៕

 

car-bridge-cath1-2-456x500 k-oral-a2 k-pm-klot1 k-pm-klot-376x500

Filed in: ព័ត៌មានជាតិ