សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​សហគមន៍​ព័ទ្ធចាប់​ឈើ ខណៈ​កម្មករ​កំពុង​កាប់​គរ​ទុក​

ប្រជាពលរដ្ឋ​សហគមន៍​ព័ទ្ធចាប់​ឈើ ខណៈ​កម្មករ​កំពុង​កាប់​គរ​ទុក​

​ខេត្ត​រតនគិរី​៖​ប្រជា​សហគមន៍​សមុទ្រ​លើ​១០០​នាក់​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​បាន​ចុះ​ចាប់​ឈើ​ខណៈ​កម្មករ​កំពុង​ចូល​លួច​កាប់​ឈើ​ក្នុង​តំបន់​ពួកគាត់​ត្រង់​ចំណុច​ត្រពាំង​ស្វាយ ស្ថិតក្នុង​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់  ​ខេត្ត​រតនគិរី​។​

​បើ​តាម​លោ​កទួយ ញ៉ែ​ប ប្រធាន​សហគមន៍​សមុទ្រ​លើ​បាន​ប្រាប់ឲ្យដឹង​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​មាន​កម្មករ​ជា​ច្រើន​នាក់​បាន​ប្រើប្រាស់​ឧបករណ៍​កាប់​អារ​ជ្រៀក​ឈើ​មាន​សំឡេង​កងរំពង​ពេញ​ក្នុង​ព្រៃ​រូបគាត់​រួម​នឹង​ប្រជា​សហគមន៍​ចុះ​ទៅ​តំបន់​ខាងលើ ប៉ុន្តែ​ក្រុម​កម្មករ​ទាំងនោះ​ដឹងខ្លួន​ទាន់​រត់គេចខ្លួន​បាត់អស់​។​

លោក​បាន​បន្តទៀតថា ក្រុមកម្មករ​បាន​បន្សល់​ទុក​ឈើ​សុ​ក្រំ​២៣៤​សន្លឹក​និង​ឈើ​ក្វាវ​១៣៦​សន្លឹក​។​
​បច្ចុប្បន្ន​ឈើ​ខាងលើ​នេះ​ត្រូវបាន​ប្រជា​សហគមន៍​សមុទ្រ​លើ​យក​មក​រក្សាទុក​នៅក្នុង​ភូមិ ៕

 

wood_ratanakiry1 (1) wood_ratanakiry1 (2)

Filed in: ព័ត៌មានជាតិ