សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​យ៉ាង​អានាធិបតេយ្យ​នៅ​ទឹកដី​ខេត្ត​សៀមរាប​និង​ខេត្តកំពង់ធំ​មន្ទីរ​កសិកម្ម​ខេត្ត​សប្បាយ ប្រ​ម៉ូល​លុយ​!

ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​យ៉ាង​អានាធិបតេយ្យ​នៅ​ទឹកដី​ខេត្ត​សៀមរាប​និង​ខេត្តកំពង់ធំ​មន្ទីរ​កសិកម្ម​ខេត្ត​សប្បាយ ប្រ​ម៉ូល​លុយ​!

កំពង់ធំ​៖ នៅ​ចំណុច​ចាប់ពី​បាឡត ពាម​បាង ពាម​កង​ម៉ី ពេជ្រ​កី វាល​ហា ស្ទឹង​ជ្រៅ បឹង​លួង ជីក្រែង​មាត់​ខ្លា ក្រពើ​ស្គម កងមាស​ស្ថិតក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​ខេត្ត​សៀមរៀប​មាន​សេចក្តីរាយការណ៍​ថា​ឲ្យតែ​ដល់​ពេល​យប់​ឧបករ​ណ៍​ឆ្នុក​ដែលជា​ឧបករណ៍​នេសាទ​ហាមឃាត់​ត្រូវ​បាន​គេ​ឃើញ​កើតឡើង​ពាស​ពេល​ដូច​បណ្តែតប្រទីប​ពេល​បុណ្យ​អុំទូក​។​

​ឧបករណ៍​ឆ្នុក​នេះ​ត្រូវបាន​ប្រជា​នេសាទ​ទាំង​ប្រជាពលរដ្ឋ​ធម្មតា​ទាំង​មន្ត្រី​អាជ្ញាធរ​ភូមិ​ឃុំ​មន្ត្រី​សហគមន៍​សមត្ថកិច្ច​ប៉ូលីស​ផងដែរ​បាន​នាំគ្នា​សំរុក​ដាក់​យ៉ាង​អាណាធិបតេយ្យ​ព្រោង​ព្រាត់​ដោយ​គ្មាន​អ្នកណា​បង្ក្រាប​អ្នកណា​ឡើយ​បើ​ទោះបីជា​លោក​វ៉េង​សុខុន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​កាលពី​ថ្ងៃ​ទី​២៧​តុលា​បា​ម​ចេញ​សេចក្តីប្រកាស​ធ្វើ​ប្រតិភូកម្ម​អំណាច​ជលផល​និង​រដ្ឋបាល​ព្រៃឈើ​ឲ្យទៅ​ចំណុះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រាជធានី​ក៏ដោយ ។​

​ករណី​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ឆ្នុក​នេះ​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​អ្នក​ដាក់​ឆ្នុក​បាន​ទម្លាយ​អោយដឹងថា​៖​មាន​ឈ្មោះ​ង្វៀង យ៉ាំង​ហ៊ុង​(​ហៅ​ក្បាល​ដែក​)​នៅ​ភូមិ​មាត់​ខ្លា​ត្រូវបាន​គេ​ស្គាល់​ថា​៖​ជា​ថៅកែ​នាំ​កូន​ត្រី​ឆ្ដោរ​ត្រី​រ៉ស់​ធំជាងគេ​ពី​ប្រទេស​វៀតណាម​យក​មក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​ពិសេស​ក្នុង​តំបន់​បឹង​ទន្លេសាប​ហើយក៏​ជា​អ្នក​កាង​បទល្មើស​នេសាទ​ទូក​អូស​អួន​ជាច្រើន​វង់​យ៉ាងសកម្ម​ជា​រៀងរាល់ឆ្នាំ​នៅ​តំបន់​បឹង​ទន្លេសាប​ផងដែរ​។​

​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​បុគ្គល​ឈ្មោះ​ង្វៀង យ៉ាំង​ហ៊ុង​នេះ​ឡើយ​ព្រោះ​គេ​ជា​កូន​ធ​ម៍រ​បស់​អតីត​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​គេ​ទើប​គេ​ហ៊ាន​រកស៊ី​របរ​អាជ​វ​កម្ម​ទាំង​ប៉ុន្មាន​ខាងលើ​គ្មាន​ដោយ​ខ្លាច​ញញើត​អំណាច​សមត្ថិកច្ច​ណា​សោះឡើយ​។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តា​ជួយ​ត្រួត​និត្យ​និង​អន្តរាគមន៍​ករណី​ប្រជា​នេសាទ​លួច​ប្រើ​ឧបករណ៍​ឆ្នុក​ដែល​ជា​ឧបករណើ​ល្មើសច្បាប់​នេះផង​។​

​ព្រោះ​ឧបករណ៍​ឆ្នុក​នេះ​ក្នុង​មួយ​យប់ៗ​អាច​ចាប់​កូន​ត្រី​ចំរុះ​បាន​រាប់រយ​រាប់ពាន់​តោន​ជាហេតុ​បង្ក​អោយ​វិនាសកម្ម​ហិនហោច​ដល់​ពូជ​មច្ឆា​ជាតិ​ទាំងស្រុង​ព្រោះ​ចាប់តាំងពី​រាជរដ្ឋាភិបាល​សំរេច​អោយ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ត្រី​រ៉ស​វិញ​នោះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ផ្ទញ​ណា​ក៏​មាន​បែរ​មាន​ស្រះ​ចិញ្ចឺ​មត្រី​ឆ្ដោរត្រី​រ៉ស់​ស្ទើ​គ្រប់​ផ្ទះ​ហើយ​ការចិញ្ចឹម​ត្រី​នេះ​គេ​យក​កូន​ត្រី​ចំរុះ​ដែល​បាន​ពី​ការនេសាទ​ធ្វើ​ជា​ចំណី​ត្រី​ដូច​ច្នេះ​ម្នាក់ៗ​ត្រូវ​បង្ខំចិត្ត​ខំប្រឹង​ប្រើ​ឧបករណ៍​ល្មើសច្បាប់​លួច​នេសាទ​យក​ត្រី​មក​អោយ​ត្រី​ឆ្ដោរ​ត្រី​រ៉ស់​ស៊ី​មិនមែន​យក​ចំណី​សិប្បនិម្មិត​អោយ​ត្រី​ស៊ី​នោះទេ ៕​

 

veng-sokhon-eng-chea-san-2 k-fish-sr1-377x500 k-fish-SR-500x300

Filed in: ព័ត៌មានជាតិ