សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្សព្វផ្សាយ​លទ្ធផល​របា​យ​ការណ៍​ជាតិ​លើក​ទី​៤​និង​ទី​៥​លើ​ការអនុវត្ត​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនា​រី​ភេទ​

​ផ្សព្វផ្សាយ​លទ្ធផល​របា​យ​ការណ៍​ជាតិ​លើក​ទី​៤​និង​ទី​៥​លើ​ការអនុវត្ត​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនា​រី​ភេទ​

​ក្រចេះ ៖ ក្រុមប្រឹក្សា​ជាតិ​ក​ម្ពជា​ដើម្បី​ស្ត្រី​បើក​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​របាយ​ការណ៍​ជាតិ​លើក​ទី​៤​និង​ទី​៥​លើ​ការអនុវត្ត​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនា​រី​ភេទ​(Cedaw)​និង​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​អនុប្រធាន​កិត្តិយស​នៃ​គ្រុមប្រឹក្សា​ជាតិ​កម្ពុជាដេ​ី​ម្បី​ស្ត្រី​រយះពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​៣​ទី​៤​ខែវិច្ឆការ​ឆ្នាំ​២០១៦​នៅ​សាលប្រជុំ​សាលាខេត្ត​ក្រចេះ​គ្រោម​ធិបតី​ភាព​លោកស្រី​ជូ​សុ​ផានី​អគ្គលេខាធិការរង​គ្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ដែល​មាន​សិក្ខាកាម​ចូលរួម​ពីរ​មន្ទីរ​កិច្ចការនារី​និង​មន្ទី​រនាៗ​ចំនួន​៥​ខេត្ត​នៃ​ភូមិភាគ​ឥសាន ។​

​លោកស្រី ជូ សុខ​ផានី អគ្គលេខាធិការរង​នៃ​គ្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បា​ឲ្យដឹងថា អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនា​រី​ភេទ​(CEDAW) គឺជា​អនុសញ្ញា​ជាតិ​ដ៍​មាន​សារៈសំខាន់​ដែល​បាន​អះអាង​បញ្ជាក់​អំពី​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​សមភាព​សម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​បី រួមមាន គោលការណ៍​សមភាព​សម្រាប់​ស្ត្រី គ្មាន​ការរើសអើង និង​កាតព្វកិច្ច​រដ្ឋ​ភាគី ។ ប​ច្ច​ប្បន្ន​នេះ មាន​ប្រទេស​ចំនួន​១៨៩​ក្នុងចំណោម​ប្រទេស​១៩៣​ជា​សមាជិក​អង្គការសហប្រជាជាតិ​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ ហើយ​បាន​ក្លាយទៅជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា ស៊ីដ CEDAW  នេះ ។ ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​និង​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការើសអើង​ប្រឆាំង និង​នារី​ភេទ CEDAW នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​១៩៩២ បាន​ទទួល​អនុសញ្ញា​នេះ​ដោយ​ឥត​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​ថា ព្រះ​កម្ពុជា​ទទួលស្គាល់ និង​គោរ​សិទ្ធមនុស្ស​សិទ្ធិ​របស់​ស្ត្រី​និង​កុមារ ។ ជាងនេះទៅទៀត ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋា​ភាគី​នៃ​ពិធីសារ​តាំង​ជំរើស​នៃ​អនុសញ្ញា​(CEDAW) នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១០ ដោយ​ឥត​លក្ខខណ្ឌ ។ នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន មាន​តែ​ប្រទេស​ចំនួន​៤​ប៉ុណ្ណោះ ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​ពិធីសារ​តាម​ជម្រើស​នៃ​អនុសញ្ញា (CEDAW) រួមមាន​ប្រទេស​កម្ពុជា​ហ្វីលីពីន ថៃ និង​ទី​ម័រ ដែលប​ច្ច​ប្បន្ន​នេះ​មាន​មាន​ប្រទេស​ចំនួន​១០៦​នៅលើ​ពិភពលោក​បាន​ផ្ដល់​សច្ចា​បន័លើ​ពិធីសារ​នេះ​។​

​លោកស្រី​បញ្ជាក់​ទៀត​ថា សិក្ខា​សិលា​នេះ​ប្រារព្វ​ឡើង​នា​ពេល​នេះ​មានបំណង​ចែករំលែក​ចំណេះដឹង​និង​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការអនុវត្ត​ឧបករណ៍​អន្តរជាតិ​នេះ ដល់​សិក្ខាកាម​និង​មាន​គោលដៅ​ឲ្យ​សិក្ខ​កាម​យល់​ពី​ខ្លឹមសារ​អនុសញ្ញា​cedaw និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​សមភាព​យេនឌ័រ យល់​ពី​វឌ្ឍនភាព​នៃ​ការ​អនុសញ្ញា CEDAW នៅ​កម្ពុជា​និង​ការអនុវត្ត​និង​ផ្សព្វផ្សាយ​បន្ដ​អនុសញ្ញា​នេះ​នៅ​កន្លែង​កា​ងារ​សហគម​ន៍​និង​គ្រួសារ ៕

 

IMG-20161103-WA0006 IMG-20161103-WA0007 IMG-20161103-WA0005

Filed in: ព័ត៌មានជាតិ