យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៧លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ស្រី០១ របួសធ្ងន់ចំនួន១៤នាក់ស្រី០៨ របួសស្រាលចំនួន៦៩នាក់ស្រី៥៨ ដែលបង្កឡើងដោយម៉ូតូចំនួន០២លើក រថយន្តតូចចំនួន០៣លើក រថយន្តធំចំនួន០២លើក ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៥គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និងរថយន្តធំចំនួន០៤គ្រឿង៕