សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិស្សានុសិស្ស​ជិត ៤​ពាន់​នាក់ ចូលរួម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៦-២០១៧

សិស្សានុសិស្ស​ជិត ៤​ពាន់​នាក់ ចូលរួម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៦-២០១៧

នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ វិទ្យាល័យ​ព្រះ​មហាក្សត្រីយានី កុសុ​មៈ និង​សាលាបឋមសិក្សា អនុវិទ្យសល័យ និង​វិទ្យាល័យ នៅក្នុង​ខេត្ត​ក្រចេះ ចាប់ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី ជាមួយនឹង​ពិធី​បើក​បវេសនកាល​ជា​ផ្លូវការ ក្រោម​អធិបតីភាព​លោក ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អភិបាល​ខេត្ត​ក្រចេះ ។​
​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ អ្នកស្ម័គ្រចិត្ត នៃ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​ក្នុង​ទី​រួម​ខេត្ត ចំនួន​ជិត ៤​ពាន់​នាក់ បាន​ជួ​ម​ជុំគ្នា​ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល​នៅ​ក្នុង​វិទ្យាល័យ​ព្រះ​មហាក្សត្រីយានី កុសមៈ ។​

​មានមតិ​ស្វាគមន៍​ដល់​អង្គពិធី​ទាំងមូល លោក ឡាយ បូរ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ក្រចេះ បាន​ឡើង​អាន​នូវ​របាយកាណ៍​ឆ្នាំ​សិក្សា​ចាស់​២០១៥-២០១៦ ថា ថ្នាក់​មត្តេយ្យ មាន ៦៧​កន្លែង មាន​គ្រូបង្រៀន​ចំនួន ១៣០​នាក់ ស្រី ១៣០​នាក់ មាន​កុមារា កុមារី​សរុប​ចំនួន​២.៨១១​នាក់ កុមារី ១.៤២១​នាក់​, ថ្នាក់បឋមសិក្សា មាន​ចំនួន ២០០១​ថ្នាក់ មាន​គ្រូបង្រៀន ១,៥៧០​នាក់ ស្រី ៩៤៥​នាក់ មាន​សិស្សានុសិស្ស​សរុប​ចំនួន ៥៨.៧៤៨​នាក់ ស្រី​២៨.៨២១​នាក់​, ថ្នាក់​មធ្យមសិក្សា (​អនុវិទ្យាល័យ​) មាន ៤១​កន្លែង មាន​គ្រូបង្រៀន​សរុប​ចំនួន ៥១៤​នាក់ ស្រី ២៧៨​នាក់ និង​មាន​សិស្ស​សរុប​ចំនួន ៧.៧៨០​នាក់ ស្រី ចំនួន ៤.១៥១​នាក់ និង​ថ្នាក់​វិទ្យាល័យ មាន​ចំនួន ១០​កន្លែង មាន​គ្រូបង្រៀន​សរុប​ចំនួន ៥៣១​នាក់ ស្រី ២១៦​នាក់ និង​មាន​សិស្សានុសិស្ស​សរុប ចំនួន ៧.១៤៧​នាក់ ស្រី ៣.៣៩១​នាក់ ។​

​លោក បានបញ្ជាក់​ថា បេក្ខជន​ប្រឡង​ស​ញ្ញាប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ​សរុប មាន​ចំនួន ១.៣៨៦​នាក់ ស្រី ៧២៣​នាក់ និង​បេក្ខជន​ប្រឡង​ជាប់​សរុប​មាន​ចំនួន ៩៥៦​នាក់ ស្រី ៥៣២​នាក់ ស្មើនឹង ៦៨.៩៨​ភាគរយ ។​

​ជាមួយគ្នា​នោះ លោក ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម​អភិបាលខេត្ត បាន​អាន​នូវ​ខ្លឹមសា​រទាំ​ស្រុង​នៃ​សា​លិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៦-២០១៧ ។ លោក អភិបាលរង​ខេត្ត ក៏បាន​ផ្ដល់​នូវ​ប្រសាសន៍​ល្អ​ដល់​ប្អូន​សិស្សានុសិស្ស ឲ្យខិត​ខំ​យកចិត្តទុកដាក់​ស្តាប់​ដំបូន្មាន​ឪពុក​ម្ដាយ ចាសព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ គោរព​វិន័យ គោរព​បទបញ្ជា​ផ្ទៃក្នុង​របស់​សាលា ត្រូវ​ធ្វើខ្លួន​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ជា​យុវជន​គំរូ​នៅក្នុង​សង្គម ។ ជា​ពិសេស​ត្រូវ​ជៀស​ឆ្ងាយ​ពី​ការសេព​គ្រឿងញៀន និង​អំពើ​ឧបាយ​មុខ​នានា ដែល​សង្គម​ស្អប់ខ្ពើម ដើម្បី​អនាគត​ភ្លឺ​ស្វាយ ។​

​លោក អភិបាលរង​ខេត្ត បាន​បន្ត​ជម្រុញ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន គ្មាន​ក្មេង​ទំនើង​ទាំង​នៅក្នុង​សាលា និង​សង្គម មិន​លេង​ល្បែងស៊ីសង់ មិន​សេព​គ្រឿង​ស្រវឹង និង​ត្រូវ​គោរព​ច្បាប់​ចរាច​ទាំងអស់គ្នា ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ចរាច​នៅតាម​ដងផ្លូវ​នានា ៕​

 

 

IMG-20161102-WA0069 IMG-20161102-WA0072

Filed in: ព័ត៌មានជាតិ