សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អនុសេនីយ៍ឯក គង់ ក្រឹ​ង ផ្ដល់​អគារសិក្សា​១​ខ្នង ២​បន្ទុប់ និង​ដី​មួយកន្លែង ដល់​ពលរដ្ឋ​ខ្មែរឥស្លាម​នៅ​ជនបទ​

​លោក​អនុសេនីយ៍ឯក គង់ ក្រឹ​ង ផ្ដល់​អគារសិក្សា​១​ខ្នង ២​បន្ទុប់ និង​ដី​មួយកន្លែង ដល់​ពលរដ្ឋ​ខ្មែរឥស្លាម​នៅ​ជនបទ​

​ក្រចេះ​៖ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​អគារសិក្សា ១​ខ្នង ចំនួន ២​បន្ទុប់ ដែលជា​អំណោយ​របស់​លោក គង់ ក្រឹ​ង មេបញ្ជាការរង​វរ​សេនា​តូច​ការពារ​ព្រំដែន ២០៤ ក្រោម​អធិបតីភាព​លោក ម៉ែន វណ្ណា អភិបាលស្រុក​ស្ដីទី​ស្រុក​ស្នួល និង​កងកម្លាំង​ទាំង​បី​ប្រភេទ​នៅ​ស្រុក​ស្នួល ។​

​ពិធី​បើក​ការ​រដ្ឋា​ន​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស្បែក​កើត ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន ២០០​នាក់ ។​

​លោក គង់ ក្រឹ​ង បានឲ្យ​ដឹង​នៅ​ព្រឹក​ការបើក​ការរដ្ឋាន​នេះ លោក​បាន​ផ្ដល់​ដី​មួយកន្លែង ដែល​មាន​ទំហំ ៣០×៥០​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ​ទុកជា​សម្បត្តិ៍​រួម​សម្រាប់​ការអភិវឌ្ឍន៍​នាបច្ចុប្បន្ន ។

​លោក បាន​បន្តថា ការផ្ដល់​អគា​សិក្សា​មួយ​ខ្នង​នេះ និង​ដី​មួយ​កន្លែង​នេះ លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជិត ៣​ម៉ឺន​ដុល្លា​សហរដ្ឋ​អា​មេ​រិច ។ ហើយ​ការផ្ដល់ជូន​នេះ មិនមែន​ទើបតែ​ធ្វើ​ជា​លើកទីមួយ និង​នៅ​កន្លែង​នេះ​នោះ​ទេ ប៉ុន្តែ​កន្លងមក​លោក​បាន​ចំណាយ​នូវ​ធនធាន​ទ្រព្យសម្បត្តិ៍​ផ្ទាល់ខ្លួន ក្នុង​ការជួសជុល​ផ្លូវលំ ធ្វើ​អណ្ដូងទឹក ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្នួល ដែល​សកម្មភាព​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការចូលរួម​ចំណែក​ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍​សង្គម​មួយ​ជាមួយ​រាជរដ្ឋាភិបាល ។​

​ជាមួយគ្នា​នោះ បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ជនជាតិ​ខ្មែរ​ឥស្លាម បាន​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់លោក គង់ ក្រឹ​ង ។​
​ពួកគាត់ បាន​បញ្ជាក់ទៀតថា នេះ​ជា​លើកដំបូង​ហើយ​ដែល​នៅក្នុង​ភូមិ​របស់​គាត់​មាន​អគារសិក្សា ដែល​កន្លង​មក​កូនៗ​របស់​ពួកគាត់​ធ្លាប់តែ​រៀន​នៅតាម​ព្រះវិហារ ៕

 

IMG-20161030-WA0010 IMG-20161030-WA0012 IMG-20161030-WA0013 IMG-20161030-WA0009

Filed in: ព័ត៌មានជាតិ