សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ចាប់បញ្ជូន​ខ្លួន​យុវជន​៥​នាក់​ជាប់​ព័ន្ធ​គ្រឿងញៀន​និង​ថ្នាំញៀន​២៧​កូន​ថង់​

​នគរបាល​ចាប់បញ្ជូន​ខ្លួន​យុវជន​៥​នាក់​ជាប់​ព័ន្ធ​គ្រឿងញៀន​និង​ថ្នាំញៀន​២៧​កូន​ថង់​

ខេត្ត​បាត់ដំបង​៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦ បាន​ចាប់​បញ្ជូន​យុវជន​៥​នាក់​ដែល​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាប់ចោទ​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​និង​ថ្នាំញៀន​មួយចំនួនធំ​យក​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ដោយ​រង​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ពី​កម្លាំង​នគរបាល​ស្រុក​រុក្ខ​គី​រី កាល​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នា​២០១៦ នៅ​ភូមិ​ព្រែក​តា​វេន ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង​។​

​ប្រតិបត្តិការ​នៃ​ការបង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ខាង​លើ​កម្លាំង​នគរបាល​ធ្វើ​ឡើង គ្រា​ដែល​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​ខេត្ត​បាត់ដំបង ត្រូវ​គេ​មើលឃើញ​ថា សមត្ថកិច្ច កំពុងតែ​អនុវត្ត​យ៉ាង​ខ្លាំងក្លា​ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ក្រោម​ការ​ដាក់​ចេញ​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​។​បទល្មើស​ផ្តើមចេញពី គ្រឿងញៀន​ត្រូវ​គេ​និយាយ​ថា​បាន​បង្ក​ជា​អំពើ​ចោរកម្ម​លួច ឆក់ ប្លន់ អំពើហឹង្សា និង​បទល្មើស​រំលោភ​ជាដើម ដែល​ជា​ហេតុ​ធ្វើឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​យ៉ាងធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះ គ្រឿង​ក៏​បង្ក​ឱ្យ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​គ្រឿងញៀន​បាននិងកំពុង​រាលដាល​ពី​ទីក្រុង​រហូតដល់​ទីជនបទ នោះ​ហើយ​។​

​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៥​នាក់​មាន​ឈ្មោះ​១,​ច​យ មី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​ខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ២, ធួន លី​ហ្វុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​គ្មាន​មុខរបរ​ពិតប្រាកដ ៣,​ផុន រិទ្ធី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ព្រែក​តា​វេន ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ។​ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន ៤,​ឈ្មោះ សយ សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ  គ្មាន​មុខរបរ​ពិតប្រាកដ និង​៥,​ឈ្មោះ  ឈា លី​ឆេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ជន​ស្ស័​យទាំង​២​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​រស់នៅ​ភូមិ​ព្រែក​តា​វេន និង​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី​។​ជាមួយ​និង​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​រកឃើញ​ថ្នាំ​ញៀន​មេតំ​ហ្វេ​តា​មីន ទឹកកក​ចំនួន​២៧​កូន​ថង់ ស្មើ​និង​ទម្ងន់​២.៦២​ក្រាម  ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ធំ​ផង​ដែរ​៕

 

IMG-20161029-WA0009 IMG-20161029-WA0007

Filed in: គ្រឿងញៀន