សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយរង​ខណ្ឌ​ជលផល​ខេត្ត​ក្រចេះ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សហការគ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី ចុះ​បង្ក្រាប​បទល្មើស​នេសាទ​

​នាយរង​ខណ្ឌ​ជលផល​ខេត្ត​ក្រចេះ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សហការគ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី ចុះ​បង្ក្រាប​បទល្មើស​នេសាទ​

ក្រចេះ ៖ លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​ជលផល​ខេត្ត​ក្រចេះ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សហការគ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ដែល​ដឹកនាំ​ដោយ​លោក អ៊ឹម ចិ​ត្រា មេបញ្ជាការ ស្រុក​និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រគរ និង​ថ្ម​គ្រែ ព្រម​ទាំង​សហគមន៍​នេសាទ​ក្រគរ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០១៦ នៅ​ចំនុច​បឹង​ច្រឡំ​ភក់ និង​បឹង​ទ្រនូល​ឆ្នាំង ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​ជលផល​ខេត្ត​ក្រចេះ​បានឲ្យដឹងថា ក្នុង​ប្រតិ​ប​ត្ត័​ការបង្គ្រាប​នេះ​ដោយ​មាន​ការផ្ដល់​យោបល​ពី​លោក​សរ​ចំរុង​អភិបាល​ខេត្ត​ក្រចេះ​និង​គ្រោម​ការចង្អុលបង្ហាញ​ពី​លោក​សៀងគិ​ននាយ​ខណ្ឌ័​ជលផល​ក្រចេះ ហើយ​លទ្ធផល​បង្គ្រាប​​ដកហូត​និង​បំផ្លាញចោល​វត្ថុតាង​មួយចំនួន​រួមមាន​៖
១៖ របាំង​ស្បៃ​មុង​ចំនួន​២៦​ខ្សែ​មាន​ប្រវែង ១៣០០​ម៉ែត្រ​
២៖ លូ​ស្ងៃ​មុងចំនួន​២៦​មាត់​លូ​
៣៖ បង្គោល​ចម្រឹង​ឬ​ស្សី​ចំនួន​៣៩០​ដើម​
៤៖ ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ប្រមាណ​ជា ៩០​គីឡូក្រាម ។​

​វត្ថុតាង​ទាំងអស់់​ត្រូវបាន​កម្លាំង​ចម្រុះ​ដឹក​យក​មក​ដុត​បំផ្លាញ​ចោល​នៅ​ទី​ទួល ត្រង់ ចំនុច​មាត់​ព្រែក​ក្រគរ ។​

​លោក ម៉ុក ពន្លក  បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ ស្បៃ​មុង​ពេលនេះ​គឺ​មាន​សារសំខាន់​២​យ៉ាង​គឺ ៖
​ទី​១៖ ជួយ​រំដោះ​ទឹក​នៅ​តំបន់​វាលទំនាប​ជិត​បឹង អោយ​ហូរ​បាន​លឿន​ដើម្បីអោយ​ប្រជាកសិករ​ធ្វើ​ការព្យួរ​រាស់​ដី​បង្កបង្កើនផល​ធ្វើ​ស្រែប្រាំង និង​ដាំ​ដំណាំ​ផ្សេងៗ​បាន​ទាន់ពេលវេលា ។​
​ទី​២៖ រំដោះ​ហ្វូង​ត្រី​ធំ​តូច​ដែល​កំពុង​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ឧបករណ៍​នេសាទ​ស្បៃ​មុង​ពី​អ្នកនេសាទ​ល្មើសច្បាប់​មួយចំនួន​នោះ ឲ្យ​ចរាចរណ៍ ចូលទៅ​ក្នុង​បឹង​ធម្មជាតិ ដើម្បី​រស់នៅ​និង​បន្ត​ពូជ​បាន​គង់វង្ស​សម្រាប់​ពេល​បច្វុប្បន្ន​និង​ថ្ងៃ​អនាគត ៕
​លោក កិះ ខន​

 

IMG-20161028-WA0030 IMG-20161028-WA0032

Filed in: ព័ត៌មានជាតិ