សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​សហគមន៍​ភូមិ​សោម​គល់​លើកគ្នា​មក​រារាំង​តវ៉ា​មិន​អោយ​សម្ថ​កិច្ច​មក​រឹបអូស​យក​ឈើ​របស់​ពួកគាត់​

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​សហគមន៍​ភូមិ​សោម​គល់​លើកគ្នា​មក​រារាំង​តវ៉ា​មិន​អោយ​សម្ថ​កិច្ច​មក​រឹបអូស​យក​ឈើ​របស់​ពួកគាត់​

ខេត្ត​រតនគីរី ៖ មាន​ផ្ទុះ​ករណី​រារាំង​តវ៉ា យ៉ាង​ខ្លាំងក្លា ពី​ប្រជាពលរដ្ឋ​នៅ​សហគមន៍ ភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូយ៉ាដាវ ណៈ​ពេល​ដែល​កងកម្លាំងស​ម​ត្ថ​កិច្ច​ជំរុញ​ចុះ​ធ្វើកា​របង្រាប​នឹង​រឹបអូស​. គំនរ​ឈើ​សុ​ក្រំ​2​កន្លែង​ដែល​ចំនួន​82​ដុំ​ដែល​ដឹកនាំ​ដោយ​លោក ស៊ឹម ​លីន ​អភិបាលរងស្រុក អូយ៉ាដាវ​. ក៏​ត្រូវបាន​ប្រជាជន​ធ្វើការ​ប្រឆាំង​រៀរាំង​តវ៉ា​យ៉ាង​ខ្លាំងក្លា​មិន​អោយ​សម្ថ​កិច្ច​ធ្វើការ​រើប​អូស​យក​ឈើ​សុ​ក្រំ​ទាំងនោះ​បាន​ឡើយ​ ។

​បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បាន​អោយ​ដឹងថា​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ឃើញថា​មាន​គំនរ​ឈើ​នៅ​រាយប៉ាយ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​2​គំនរ​,​មាន​ឈើ​ប្រភេទ​លេខ​មួយ​សុ​ក្រំ​ចំនួន​84​ដុំ​ប្រវែង​1,2​ម​ដែលជា​ឈើ​របស់​ប្រជាពលរដ្ឋ​យក​មក​រក្សាទុក​ជា​យូរថ្ងៃ​មកហើយ​,​ស​,​រាប់​ប្រើប្រាស់​ក្នុងភូមិ​។

​ប្រភព​ខ្លះ​បានអោយដឹង​ថា​មុន​ពេល​កំលាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​គេ​សង្កេតឃើញថា​មាន​រថយន្ត​ឡង​ក្រី​សឺ​កែ​ច្នៃ​ដែល​ផ្ទុក​ឈើ​ពេញប្រៀប​នៅ​ទីនោះ​ដែរ​,​ប៉ុន្តែ​ក្រោយ​ពេល​សមត្ថកិច្ច​មក​ដល់​ក៏​ត្រូវ​គេ​ជំលៀស​រថយន្ដ​នឹង​ឈើ​ចេញ​ទៅ​បាត់​។​

​ដោយ​មើលឃើញ​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​រាប់រយ​លាន​នាក់​ដែល​បាន​មក​តវ៉ា​មិន​អនុញ្ញាត​អោយ​សម្ថ​កិច្ច​ធ្វើការ​រឹបអូស​យក​ឈើ​ទាំងនោះ​និង​ជាពិសេស​នោះ​ដោយ​ឃើញ​ថា​ស្ថានភាព​រញ៉េរញ៉ៃ​តានតឹង​និង​ដើម្បី​ជៀសវាង​បាតុភាព​ជាមួយ​ប្រជាពលរដ្ឋ​នោះ​សមត្ថកិច្ច​ក៏​សម្រេចចិត្ត​ដក​ថយកម្លាំង​មក​វិញ​នៅ​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​25 10 2016 ដើម្បី​ស​សំ​វិធានការ​បន្ត​ពី​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​។​

​ទាក់ទង​ទៅនឹង​ករណី​ដែល​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​រៀរាំង​មិន​អោយ​សម្ថ​កិច្ច​ធ្វើការ​រឹបអូស​យក​ឈើ​សុ​ក្រំ​ខាងលើនេះ លោក ស៊ឹម លីន អភិបាលរង​ស្រុក​អូយ៉ាដាវ និង​ជា​ប្រធាន​ក្រុមការងា​ចុះ​បង្ក្រាប​មិន​អោយ​សំ​ការបំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​26 10 2016 នេះ​ដោយ​តេ​ទូរសព្ទ័​ចូល​លោក​ឆ្លើយ​ថា​ជាប់រវល់​ប​ប្រជុំ​៕

 

IMG-20161028-WA0000(1)

Filed in: ព័ត៌មានជាតិ