ក្រចេះ ៖ លោក ម៉ុក ពន្លក នាយរងខណ្ឌជលផលខេត្តក្រចេះ បានដឹកនាំកម្លាំងមន្ត្រីជំនាញសហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរីដែលដឹកនាំដោយលោក អ៊ឹម ចិត្រា មេបញ្ជាការ ស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រគរ និងថ្មគ្រែ ព្រមទាំងសហគមន៍នេសាទក្រគរ បានចុះបង្ក្រាបបទល្មើសនេសាទ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំនុចបឹងច្រឡំភក់ និងបឹងទ្រនូលឆ្នាំង ឃំុថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌជលផលខេត្តក្រចេះបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្គ្រាបនេះ ដោយមានការផ្ដល់យោបលពីលោកសរចំរុងអភិបាលខេត្តក្រចេះនិងគ្រោមការចង្អុលបង្ហាញពីលោកសៀងគិននាយខណ្ឌជលផលក្រចេះ ហើយលទ្ធផលបង្គ្រាប ដកហូតនិងបំផ្លាញចោលវត្ថុតាងមួយចំនួនរួមមាន៖ ១- របាំងស្បៃមុងចំនួន២៦ខ្សែមានប្រវែង ១៣០០ម៉ែត្រ ២- លូស្ងៃមុងចំនួន២៦មាត់លូ ៣-បង្គោលចម្រឹងឬស្សីចំនួន៣៩០ដើម ៤-ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិប្រមាណជា ៩០គីឡូក្រាម ។
វត្ថុតាងទាំងអស់់ត្រូវបានកម្លាំងចម្រុះដឹកយកមកដុតបំផ្លាញចោលនៅទីទួល ត្រង់ ចំនុចមាត់ព្រែកក្រគរ ។
លោក ម៉ុក ពន្លក បានបញ្ជាក់ឲ្យដឹងទៀតថា ការចុះបង្ក្រាបបទល្មើសនេសាទស្បៃមុងពេលនេះគឺមានសារសំខាន់២យ៉ាងគឹ ៖
ទី១៖ ជួយរំដោះទឹកនៅតំបន់វាលទំនាបជិតបឹងអោយហូរបានលឿន ដើម្បីអោយប្រជាកសិករធ្វើការព្យួររាស់ដីបង្កបង្កើនផលធ្វើស្រែប្រាំង និងដាំដំណាំផ្សេងៗបានទាន់ពេលវេលា ។
ទី២៖ រំដោះហ្វូងត្រីធំតូចដែលកំពុងត្រូវបានហ៊ុំព័ទ្ធដោយឧបករណ៍នេសាទស្បៃមុងពីអ្នកនេសាទល្មើសច្បាប់មួយចំនួននោះ ឲ្យចរាចរណ៍ ចូលទៅក្នុងបឹងធម្មជាតិដើម្បីរស់នៅនិងបន្តពូជបានគង់វង្សសម្រាប់ពេលបច្វុប្បន្ននិងថ្ងៃអនាគត ៕
លោកកិះខន