សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ហា​ប្រឈម និង​ក្ដីកង្វល់​ជាច្រើន ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើង និង​ទទួលដោះស្រាយ នៅក្នុង​វេទិការ​សាធារណៈ​នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​

បញ្ហា​ប្រឈម និង​ក្ដីកង្វល់​ជាច្រើន ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើង និង​ទទួលដោះស្រាយ នៅក្នុង​វេទិការ​សាធារណៈ​នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​

ដើម្បី​បន្ត​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​ក្រចេះ បាន​អញ្ចើញ​ចុះជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ដូន​មាស ឃុំ​ស្រែ​ចារ ស្រុក​ស្នូល តាមរយៈ​វេទិការ​សាធារណៈ ដែល​បាន​រៀបចំ​ឡើង កាលពី​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ​២០១៦ ។​

​នៅក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នាពេលនោះ ក៏​មាន​វត្តមាន​ចូលរួម ពី​ឯកឧត្តម លោក លោកស្រី ជា​ក្រុមការងារ​ថ្នាក់ជាតិ និង​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។ វេទិការ​សាធារណៈ គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​អោយ​ប្រជាពលរដ្ឋ បាន​លើកឡើង​នូវ​មតិយោបល់ សំណូមពរ ទុក្ខ​កង្វល់ ក៏ដូចជា​បញ្ហា ប្រឈម​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ។​

​ជាមួយគ្នា​នោះ សំណូមពរ ទុក្ខ​កង្វល់ និង​មតិ​រិៈគ​ន់​ចំពោះ​មន្ត្រី​ដែល​អសកម្ម​មួយចំនួន ក៏ដូចជា​លើកឡើង​អំពី​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ដែល​ពួកគាត់ កំពុង​រស់នៅ ។ ជាក់ស្ដែង​ប្រជាពលរដ្ឋ បានលើកឡើង​ពី​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល មាន​អំពើ ចោរកម្ម ការលេង​ល្បែងស៊ីសង និង​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាដើម  ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​លើក​ឡើង​ដោយ​ភាពក្លាហាន មិន​មាន​ការភ័យក្លាច ។​

​ទន្ទឹម​និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ បាន​ស្នើសុំ​ដល់​អង្គ​វេទិការ​ជួយ​រក​ដំណោះ ស្រាយ ក៏​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ច ទីផ្សារ​ដំឡូង​មី​ធ្លាក់​ថ្លៃ​ចុះ​យ៉ាងកំហុក និង​ស្នើរ​សុំ​ឲ្យជួយ ជុល​ផ្លូវលំ ប្រវែង ៦​គីឡូម៉ែត្រ ស្នើសុំ​ប្រឡាយ​ប្រវែង ២​គីឡូម៉ែត្រ ពី​ទំនប់​៧៥ ដើម្បី​ស្រោចស្រប​លើ​ដីស្រែ​របស់​ពួកគាត់  ។​

​ជា​ការឆ្លើយតប​ទៅ​តាម​ការលើកឡើង និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ អង្គ​វេទិការ ក្រោម​វត្តមាន​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​ក្រចេះ បាន​ធ្វើ​ការពន្យល់ និង​ធ្វើការ ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ ដែល​ប្រជាពលរដ្ឋ បានលើកឡើង ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នី​មួយៗ ដូចជា បាន​ដោះស្រាយ​អំពី បញ្ហា​តម្លៃ​កសិផល​ធាក់​ចុះ បញ្ហា​ស្នើសុំ​ប្រឡាយ​ប្រវែង ២​គីឡូម៉ែត្រ ដោយ​មន្ទីរ​ធនធានទឹក​ខេត្ត បញ្ជារ​អោយ មន្ត្រី​ជំនាញ​ចុះ​សិក្សា និង​ចាប់ផ្ដើម​អនុវត្ត​នាពេលខាងមុខ ។ បញ្ហា​ផ្លូវលំ ចូល​ភូមិ​ស្អាត​ប្រវែង ៦​គីឡូម៉ែត្រ ទទួលយក​មក​សិក្សា​និង​អនុវត្ត​តាម​គម្រោង​ថវិការ​ឃុំ ដោយ​សហការ​ជាមួយ​ក្រុម ការងារ ។​

​ដោយឡែក​ចំពោះ​បញ្ហា ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន ដែល​មាន​អំពើ​ចោរកម្ម ការលេង​ល្បែងស៊ីសង និង​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាដើម លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត បាន​ជំរុញ​អោយ​អាជ្ញាធរ​ស្រុក បន្ត​ពង្រឹង​ដល់​អាជ្ញាធរ​ឃុំ និង​មន្ត្រី​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​អោយបាន​រឹងមាំ​នូវ​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន​និមួយៗ ក្នុងការ​អនុ វត្ត​ន៍ គោ​យ​នយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព  និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​លុបបំបាត់​អោយ​អស់​នូវ​ចំណុច​អវិជ្ជមាន​ទាំងឡាយ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង ។​

​លោក បាន​បន្តថា អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវខិតខំ​ដោះស្រាយ​រាល់​ទុក្ខ កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាម​លក្ខខ័ណ្ឌ​ច្បាប់ និង​តាម​កំរិត​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ និង​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ ដូចជា បញ្ហា​សុខភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់ ។ សមត្ថកិច្ច​ទាំងអស់​ត្រូវ​ធ្វើការ បង្ក្រាប់​បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសង​ក្នុង​មូ​ដ្ឋា​ន និង​បទល្មើស​គ្រឿងញៀន​ដើម្បី​អោយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិ ភាព និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ផ្ដល់ ព័ត៌មាន​អាយ​បាន ជាក់លាក់​រាល់​ការសង្ស័យ​នៃ​បទល្មើស ៕​

 

IMG-20161025-WA0047 IMG-20161025-WA0045

Filed in: ព័ត៌មានជាតិ