សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រីរាជការ​ក្នុង​ខេត្ត​បាត់ដំបង​បន្ត​រិះគន់ ឯកឧត្តម ច័ន្ទ សុផល​

មន្ត្រីរាជការ​ក្នុង​ខេត្ត​បាត់ដំបង​បន្ត​រិះគន់ ឯកឧត្តម ច័ន្ទ សុផល​

កាលពី​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ ដំណឹង​ភ្នំពេញ ធ្លាប់​បាន​ផ្សាយ​រួច​ម្តង​ហើយ​នូវ​ព័ត៌ មាន​ដែល​ពាក់​ជាមួយ និង​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​ទទួលរង​ការរិះគន់ យ៉ាង​ចាស់ដៃ​ពី​សំណាក់​មន្ត្រីរាជការ​ក្រោម​ឱវាទ ។

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី ០៧ ខែ​សីហា ឆ្នាំ​២០១៤ កន្លងទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង មាន រៀបចំ​កម្មវិធី​ប្រកាស​ចូល​កាន់តំណែង​មួយរូប ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​បាត់ដំបង និង​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ ដែល​ចូលរួម​ក្នុង​អង្គ​កម្មវិធី​បាន​បង្ហើប​ប្រាប់​ភ្នាក់ងារ ដំណឹង​ភ្នំពេញ​ថា អ្នក​ដែល ត្រូវ​ផ្លាស់ចេញ​នោះ គឺ ឯកឧត្តម អ៊ុយ រី អភិបាលរង​ខេត្ត​ត្រូវបាន​ផ្ទេរ​ទៅ​ធ្វើ​ជា​ក្រុមប្រឹក្សា​ខេត្តហើយ ហើយ​លោក ស៊ូ អា​រ៉ា​ហ្វាត់ ដែលជា​ជនជាតិ​ខ្មែរ​ឥស្លាម​ត្រូវបាន​ប្រកាស់​ឱ្យ​ធ្វើជា​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម អ៊ុយ រី ។

​ប្រភព​ដដែល​បាន​បន្តទៀតថា ដែល​ក្រសួង​មហាផ្ទៃ​សម្រេច​ផ្ទេរ​ភារកិច្ច​នាពេលនេះ គឺ​យោង​ទៅ​តាម​ការស្នើ សុំ​ពី​សំណាក់​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​ទាំងនេះ​ត្រូវបាន​គេ​សង្ស័យថា ពាក់ព័ន្ធ​ជាមួយ​ហ្នឹង អំពើពុករលួយ​ស៊ីសំណូកសូកប៉ាន់ ។ ប្រភព​ដដែល​បាន​បន្ថែមទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ កាលពី​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ​២០១៤ កន្លងទៅនេះ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ក៏​មាន​រៀបចំ​កម្មវិធី ប្រកាស​ចូល​កាន់​មុខតំណែង​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​ចំនួន ១០​រូប បន្ថែមទៀត ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល ផ្ទាល់ ក្នុងនោះ គឺ​លោក សំ សំអាត ត្រូវបាន​ឡើង​មក​កាន់​មុខតំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​(​ពី​ដើម គេ​ហៅថា នាយក​ខុទ្ទកាល័យ​)​និង ៩​រូប​ទៀត ធ្វើជា​ប្រធាន​មន្ទីរ​-​អនុប្រធាន​មន្ទីរ ប្រធាន​-​អនុប្រធាន​ការិយាល័យ ចំណុះ​ឱ្យ​សាលាខេត្ត ។ ដែល​ទាំងនេះ សបញ្ជាក់​ឱ្យឃើញ​ថា សុទ្ធសឹង​ពាក់ព័ន្ធ​ជាមួយ​ហ្នឹង​អំពើពុករលួយ ។​

​ដោយឡែក ឯកឧត្តម ច័ន្ទ សុផល បាន​មានប្រសាសន៍​នាឱកាស​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខ តំណែង​មន្ត្រី​រាជការ កាលពី​ថ្ងៃ​ទី ១២ ខែ​សីហា​នោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន បាននិងកំពុង​យកចិត្តទុកដាក់​បន្ត​អនុវត្ត​យ៉ាង​សកម្ម​ឱ្យបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ច​តុ កោណ​ដំណាក់កាល​ទី ៣ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព ដែល​ជា​របៀបវិរៈ​នយោបាយស​ង្គ​ម និង​សេដ្ឋកិច្ច នៃ​កម្មវិធី​នយោបាយ​សម្រាប់​និតិ​កាល​ទី ៥ នៃ​រដ្ឋសភា ។​

​ដោយឡែក ឯកឧត្តម ច័ន្ទ សុផល ដំណឹង​ភ្នំពេញ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ក៏ដូចជា ពន្យល់​នូវ​ព័ត៌មាន​ដែល​មន្ត្រីរាជការ​ចោទប្រកិនា់​មក​លើ​រូប ឯកឧត្តម​ថា មាន​អំពើ​ពុករលួយ​ក្នុង​ការតែងតាំង​មុខ​តំណែង​មន្ត្រី​រាជការ​ក្នុង​ខេត្ត​បាត់ដំបង​នេះ​បាន​ឡើយ  ៕​    ​

 

2014_08_15dpn1 (1) 2014_08_15dpn1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី