សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​បន្ទាយមានជ័យ ៖ បន្ទាប់ពី​មាន​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដែល​សមត្ថកិច្ច​ខេត្តព្រះវិហារ​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៦ កន្លង​ទៅ​ថ្មីៗ​នេះ ដែល​មាន​គ្រឿងញៀន រហូត​ទៅ​ដល់​ជិត ១៥ ម៉ឺន​គ្រាប់ និង​រថយន្ត​កា​ម៉ា​រី ឆ្លាម​មួយគ្រឿង នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បើតាម​ចំលើយ​របស់​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ មាន  ឈ្មោះ គង់  វិច ភេទ​ប្រុស​អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​ប្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​សារភាព និង​ឆ្លើយ​ដាក់​ជន​ពាក់ព័ន្ធ​ម្នាក់ទៀត  ជា​ជនជាតិ​ថៃ ឆ​ភិ​ឆិ​ត ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ រស់​ភូមិ​ចំបក់​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​កំលាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះវិហារ សហកា​ជាមួយ​កំលាំង​សមត្ថកិច្ច នៃ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​ស្នងការរង ចាប សុ​ផា​រិទ្ធ និង​លោក  សុក  កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បានដឹង​នាំ​កំលាំង​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ ឈ្មោះ ឆ  ឆិត នៅ​ភូមិ​ឃុំ​ខាងលើ និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​វេលា​ម៉ោង​០៩​និង​៤៧ នាទី ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ។​

​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​បញ្ជួន​ខ្លួន​ទៅ​ស្នងការដ្ខាន​នគរបា​ល​ខេត្តព្រះវិហារ ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕

 

IMG-20161024-WA0064 IMG-20161024-WA0065

Filed in: គ្រឿងញៀន