សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ​ចាប់ទូ​កឈើខុសច្បាប់​ក្នុងទន្លេ​

ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ​ចាប់ទូ​កឈើខុសច្បាប់​ក្នុងទន្លេ​

ក្រចេះ ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​ក្រែសហការ​ជាមួយ​កម្លាំង​យោធា​ខេត្ត​ក្រចេះ​ឃាត់​ទូក​ដឹក​ឈើ​មួយ​គ្រឿង​គ្មាន​ច្បាប់​អនុញ្ញាតិ្ត​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ​២០១៦​នៅ​ក ណ្ដា​ល​ដង​ទន្លេមេគង្គ​ស្ថិត​ចំនុច​ភូមិ​ថ្ម​ក្រែ​ឃុំ​ថ្ម​ក្រែ​ស្រុកចិត្រ​បុរី​ខេត្តក្រចេះ​។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ​បានឲ្យដឹងថា ដោយមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ទូក​ដឹកឈើ​ចុះ​តាម​ដង​ទន្លេ​នៃ​ភាគ​ខាងលើ ខ​ណះ​នោះ​លោក​បាន​សហការ​ជាមួយ​កំលាំង​យោធា​ខេត្ត​ចុះ​ទៅ​ឃ្លាំមើល​ហើយ​ប្រទះឃើញ​ទូក​ដឹកឈើ​មួយ​គ្រឿង​នេះ​ហើយ​លោក​ចាប់​ឃាត់​តែម្ដង ។ ហើយ​ឈើ​ដែល​ផ្ទុក​ក្នុង​ទូក​នោះ ជា​ឈើ​ប្រភេទ​លេខ​១ គឺ​សុ​ក្រំ ដែល​ជា​សន្លឹក ដែល​ក្រុម​ឈ្មួញ​ដឹក​បំរុង​យកទៅ​លក់​បន្ដ ។​

​លោក​បន្ដ​ទៀត​ថា ក្រោយ​ពី​ឃាត់​ទូក​ដឹកឈើ​មួយ​គ្រឿង​នេះ ត្រូវ​ម្ចាស់​ទូក​រត់ចោល​ទូក​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ទូក​ទេ ហើយ​ឈើ​ដែល​ផ្ទុក​ក្នុង​ទូក​ប្រមាណ​ជាង​៤​មែត្រ​គូប​កំពុង​លើកឡើង​ច្រាំង​ដើម្បី​ធ្វើការ​វាស់វែង​កសាង​ឯកសារ​តាម​និតិ​វិធី​ច្បាប់​រដ្ឋបាល​ព្រៃឈើ ។​

​ប​ច្ច​ប្បន្ន​ឈើ និង​ទូក​លើកយក​មក​រក្សារ​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ ៕​

 

IMG-20161024-WA0004 IMG-20161024-WA0005

Filed in: ព័ត៌មានជាតិ