សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកកាសែត​រស្មី​កម្ពុជា​ម្នាក់​ត្រូវ​នគរបាល​ចរាចរ​ដ​ក​ទូរ​សព្ទ​លុប​រូបថត​មេៗ​ថា​ធ្វើ​ចឹ​ង​មិនត្រូវ​ទេ​!

អ្នកកាសែត​រស្មី​កម្ពុជា​ម្នាក់​ត្រូវ​នគរបាល​ចរាចរ​ដ​ក​ទូរ​សព្ទ​លុប​រូបថត​មេៗ​ថា​ធ្វើ​ចឹ​ង​មិនត្រូវ​ទេ​!

​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ខណ្ឌ​ជ្រោយចង្វា​រដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចល័ត​នៅលើ​ផ្លូវ​លេខ​៦​អា​មុខ​វត្ត​ខ្ទរ បាន​ដក​យក​កាមេរ៉ា​ទូរស័ព្ទ​របស់​អ្នកយក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ម្នាក់​យក​ទៅ​លុប​រូបថត​មួយចំនួន​ចោល ដោយ​ចោទ​ពី​បទ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​កំពុង​បើកបរ​។​

​តែ​អ្នកបើកបរ​អះអាងថា ទូរស័ព្ទ​របស់​គាត់​បា​ន​ដាក់​លើ​ភ្លៅ និង​បើក​សម្លេង​ចេញ​ក្រៅ​រួច​ក៏​លើក​មក​បិទ​បញ្ចប់​ការសន្ទនា​នៅពេល មក​ដល់​កន្លែង​ត្រួតពិនិត្យ ។ ករណី​នេះ​បាន​កើតមានឡើង នៅ​ម៉ោង​ប្រមាណ​ជា​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទ​១៩ ខែតុលា ឆ្នាំ​២០១៦ ក្នុងពេល​អ្នកយក​ព័ត៌មាន​រូបនេះ​បើ​កឡា​ចុះទៅពិនិត្យ សកម្មភាព​ត្រួតពិនិត្យ​របស់​នគរបាល​ចរាចរណ៍​ចំណុច​ខាងលើ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា នគរបាល​ក្រុម​នេះ បាន​វាយ​ទៅលើ​កញ្ចក់ទ្វារ​រថយន្ត​អ្នកដំណើរ​ក្នុងពេល​ហៅ​ត្រួតពិនិត្យ​។​

​ចំណែក​រឿងរ៉ាវ​របស់​អ្នកយក​ព័ត៌មាន​វិញ​គឹ មិន​បាន​និយាយ​ទូរស័ព្ទ​ទេ ការពិត​គឺ​ដោយសារ​លោក​ប៉ែន​ខុន​គាត់​បាន​ថត​រូបភាព​ស្តី​ពី​សកម្ម​ភាព​របស់​ក្រុម​ត្រួតពិនិត្យ ដោយ​កាមេរ៉ា​ទូរស័ព្ទ ហើយ​ត្រូវបាន​នគរបាល​ឯកសណ្ឋាន​ចម្រុះ ឃាត់​ឲ្យ​ឈប់​និង​ណែនាំ​ឲ្យ​ចុះ​ពី​លើ​រថយន្ត​ទៅ​ជួប​មេ ដែល​អង្គុយ​នៅ​កៅអី​ក្បែរ​តុ​ក្រោម​ដើម​ត្របែកព្រៃ ដូច​ទម្លាប់​ដែល​គេ​បាន​ធ្វើ​លើ​អ្នកបើកបរ​ផ្សេងៗ​ពីមុនៗ​មក​។​

​ពេលនោះ​ក៏​មាន​ការ​ជជែក​តវ៉ា​គ្នា​ដោយសារ​អ្នកា​សែតសួរ​ពី​កំហុស​នៃ​ការបើកបរ​របស់​គាត​ក៏​មាន​នគរបាល​ចរាច​រណ៍​ម្នាក់​រាង​ធាត់​មិនសូវ​ខ្ពស់​សម្បុរ​ខ្មៅ និង​ដុះពោះ​បន្តិច បាន​ទាញ​កាមេរ៉ា​ទូរស័ព្ទ​មក​ថត​វីដេអូ ហើយ​និយាយ​បែប​ប​ច្រងែងច្រងាង​ចោទ​អ្នកកាសែត​ថា ជិះ​ឡាន​គ្មាន​ឈៀក  គ្មាន​បង់​ព័ន្ធ​ផ្លូវ និង​ធ្វើ​កាយវិការ​មិន​សមជា​អ្នកកាសែត​ដាក់​នគរបាល​ទៀត​។ ក្នុង​ពេល​ជជែក​គ្នា​នេះ លោក​ប៉ែន​ខុន​បាន​អញ្ជើញ​នគរបាល​ដែល​ថត​វីដេអូ​ឲ្យ​ពិនិត្យថា ឡាន​នេះ​វា​ខុស​អី​ខ្លះ តែ​គាត់​បែរ​ជា​អត់​ហ៊ាន​បែរ​កាមេរ៉ា​មក​ថត​ទេ ព្រោះ​ឡាន​មាន​ឯកសារ​គ្រប់គ្រាន់​។​

​ក្នុង​ពេល​ជជែក​វែកញែក​នេះ នគរបាល​ចរាចរណ៍​និយាយ​ល្មម​ទេ តែ​នគរបាល​ឯកសណ្ឋាន​ជា​នគរបាល​រដ្ឋបាល​សម្តី​ខ្លាំង​ជាង ដែល​តាម​ច្បាប់ គឺ​គ្មាន​សិទ្ធិ​ទាល់តែសោះ​ក្នុង​ការបញ្ជាឲ្យ​យានយន្ត​ឈប់​នោះ    លើកលែងតែ​ករណី​រថយន្ត​មាន​បទល្មើស​ព្រហ្មទណ្ឌ ទើប​គេ​ចេញ​អន្តរាគមន៍​បាន​។ នគរបាល​រដ្ឋបាល​ដែល​ធ្វើការ​ជាមួយ​ក្រុម​នគរបាល​ច​រាចរ​ណ៍ កន្លងមក​មិន​ចំពោះ​ក្រុម​ខាងលើ​នេះ​ទេ គឺ​បាន​បង្ក​បញ្ហា​ច្រើនណាស់ ជាពិសេស​គឺ​ដេញចាប់​ជម្រិត​យក​ប្រាក់​ពី​ក្មេងៗ​ដែល​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក ឬ​អត់​ស្លាក​លេខ​។​

លោក​ព្រាប ច័ន្ទ​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​ជា​អ្នក​តាក់តែង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា នៅក្នុង​អនុក្រឹត្យ​ស្តីពី​ការផាក​ពិន័យ​ត្រង់​មាត្រា​ទី​៦ មិនបាន​ចែង​ច្បាស់​អំពី​ការប្រើប្រាស់​កាមេរ៉ា​ទូរស័ព្ទ និង​ទូរស័ព្ទ​ទេ គ្រាន់តែ​ហាម​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​។ នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រង់​ជំពូក​បី មាត្រា​ទី​៨ ចំណុច​៦ បានចែង​ថា ហាម​ប្រើប្រាស់​ទូរស័ព្ទ​នៅពេល​កំពុង​បើកប​រយាន​ជំ​និះ ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។ ឯ​នៅក្នុង​អនុក្រឹត្យ​ស្តីពី​ការផាកពិន័យ​ត្រង់ចំណុច​អក្សរ​”​ជ​” បានសរសេរថា    អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ទូរស័ព្ទ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​នៅពេល​កំពុង​បើកបរ ត្រូវ​ពិន័យ​ជា​ប្រាក់ ២៥.០០០​រៀល​។ តែ​គ្មាន​ចំណុច​ណាមួយ​ដែល​ហាម​មិនឲ្យ​ប្រើប្រាស់​កាមេរ៉ា​ទូរស័ព្ទ​នោះ​ទេ​។​

​លោក​ឧត្តមសេនីយឯក រុន រដ្ឋ​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៩​ខែ​តុលា​ថា ប្រើប្រាស់​កាមេរ៉ា​ថត​រូប​ក្នុងពេល​កំពុង​បើកបរ គឺ​មិន​ខុស​ច្បាប់​ទេ ហើយ​ថត​នគរបាល​ធ្វើការ​នៅ​លើ​ផ្លូវ​សាធារណៈ​នោះ​ក៏​មិន​ខុស​ដែរ​។ នគរបាល​ចរាចរណ៍​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​នៅលើ​ផ្លូវ​សាធារណៈ គឺជា​បុគ្គល​សាធារណៈ ពលរដ្ឋ​ណា​ក៏​អាច​ថត​សកម្មភាព​គេ​បានដែរ​។ នគរបាល​ដែល​រារាំង​មិនឲ្យ​គេ​ថតរូប គឺជា​នគរបាល​ខិលខូច​ខ្លាច​គេ​ថត​បាន​សកម្មភាព​មិន​ល្អ​របស់​ខ្លួន និង​រឹតតែ​ខុស​ធ្ងន់​ថែម​ទៀត​នៅ​ពេល​ដក​កាមេរ៉ា​របស់គេ និង លុប​រូប​របស់​គេ​ចោល​នោះ​។ នគរបាល​ចរាចរណ៍​ចុះ​ធ្វើការ​តាមផ្លូវ​សព្វថ្ងៃនេះ ពិបាក​ក្នុង​គ្រប់គ្រង​ណាស់ ហេតុនេះហើយ​ទើបបាន​ជា​នាយកដ្ឋាន​ន​គរ​បាល​ចរាចរ​ណ៍​សណ្តាប់ធ្នាប់ បង្កើត​ហ​ត​ឡាញ់ (Hot Line) ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ឲ្យបាន​ទាន់​ពេល​ពី​មន្ត្រី​នគរបាល​ណា នៅ​កន្លែង​ណា ដែល​បាន​អនុវត្ត​ខុសឆ្គង​។​

​លោក ចេវ ហាក់ ប្រធានការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៩​ខែ​តុលា​ថា កម្លាំង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៦​អា ត្រង់​ចំណុច​វត្ត​ខ្ទរ   ជា​កម្លាំង​របស់​ខណ្ឌ​ជ្រោយចង្វា មិនមែន​ជា​កម្លាំង​របស់​ក្រុង​ទេ​។ ក្រុម​ដែល​បាន​ចុះ​ធ្វើការ​នៅ​លើ​ផ្លូវ​នេះ ពិបាក​ក្នុង​ការគ្រប់គ្រង​ណាស់​។​

​លោក​ឧត្តមសេនីយ៍ ហេង  ចាន់​ធា​រី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ចរាច​រណ៍ បាន ទទួលស្គាល់ ថា កម្លាំង​នគរបាល​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ នៅតាម​ដងផ្លូវ​សាធារណៈ​សព្វថ្ងៃនេះ មិនមែន​តែ​នៅ​រាជធានី​ទេ ដែល​បង្ក​ឲ្យមាន​បាតុភាព​ដោយសារតែ​ការ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​តាមច្បាប់​៕​

 

ben-khon1-500x324 ben-khon

Filed in: ព័ត៌មានជាតិ