សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់ យក​លុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​ឈើ ត្រូវ​ម្ចាស់​ឈើ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​

បុរស​ម្នាក់ យក​លុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​ឈើ ត្រូវ​ម្ចាស់​ឈើ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​

​ខេ​ត្ត​ក្រចេះ​៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ស្នួល ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ជន​នេះ​បាន​យក​លុយ​ដុល្លារ​ចំនួន ៣០​សន្លឹក ដែល​ជា​លុយ​ក្លែងក្លាយ (​លុយ​សែន​)​ទៅ​ធ្វើ​ចរាចរ​បន្លំ​ភ្នែក​ជនរងគ្រោះ​ម្នាក់ ក្នុង​ជំនួញ​ទិញ​លក់​ឈើ​មួយ​នៅ​ក្បែរ​ព្រំដែន ក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​នគរបាល​ស្រុក​ស្នួល​បាន​និយាយថា ក្រដាស់​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​៣០​សន្លឹក ដែល​នគរបាល​បាន​កំណត់​ថា ជា​លុយ​ក្លែងក្លាយ​(​លុយ​សែន​) មាន​ប្រភេទ​ក្រដាស់​១០​ដុល្លារ និង​ក្រដាស់​៥​ដុល្លារ ចំនួន​២១៥​ដុល្លារ គឺ​ត្រូវ​ចាប់​បង្ក្រាបបាន ពី​ជនសង្ស័យ​ម្នាក់ ឈ្មោះ ផល ចិន្តា​អាយុ​២២​ឆ្នាំ រស់នៅ​ស្រុក​ស្នួល ដែល​ជនល្មើស​មាន​ចេតនា​យក​ទៅ​ទិញ​ឈើ ពី​ជនរងគ្រោះ​ម្នាក់ កាលពី​ថ្ងៃ​ទី​២០ ខែតុលា នៅក្បែរ​ព្រំដែន ហើយ ត្រូវ​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​នៅ​ថ្ងៃទី​២១ ខែតុលា ក្រោយ​ការឃាត់ខ្លួន​សួរនាំ​បាន​មួយ​ថ្ងៃ ។​

​អធិការនគរបាល​ស្រុក​ស្នួល លោក ចាន់ សុខ​គីម បានឱ្យដឹងថា ក្រោពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា លុយ​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែន​)​ទាំងនេះ គឺ​រូបគេ​បាន​ទិញ​ពី​ផ្សារ​ស្នួល ក្នុងតម្លៃ​៧​ពាន់​រៀល និង​បាន​យក​ប្រាក់​ទាំងនេះ​ទៅ​បន្លំ​ទិញ​ឈើ​ពី​ជនរងគ្រោះ​ម្នាក់​នៅ​ចំនុច​ខាងលើ ។​

​ជនសង្ស័យ​បាន​បន្តថា ក្រោយពី​រូបគេ​បាន​យក​លុយ​ក្លែងក្លាយ​នោះ​ទៅ​ទិញ​ឈើ និង​ក៏​បាន​ដឹកឈើ​នោះ​ទៅ លក់​បាន​ចំណេញ​លុយ​ជិត​២០​ម៉ឺន​រៀល ក៏​ត្រូវបាន​នគរបាល​ស្រុក​ចាប់ខ្លួន​តែម្តង ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​។​

​លោក កែវ សុខ​គៀន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយ​ការឃាត់ខ្លួន មក​សាកសួរ​ជនសង្ស័យ រួម​ទាំង​វត្ថុតាង​ដែល​ដកហូត បាន​មាន​លុយ​ដុល្លារ ក្លែងក្លាយ​ជា​ច្រើន​សន្លឹក​នេះ ត្រូវបាន​នគរបាល​ស្រុក​កសាង​សំណុំ រឿង​ចាត់​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ដើម្បី​ចាត់​វិធ​នា​ការបន្ត ៕

 

 

IMG-20161022-WA0038 IMG-20161022-WA0039 IMG-20161022-WA0040

Filed in: ព័ត៌មានជាតិ