សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អណ្តើក​ចំនួន​៩៣​ក្បាល​ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង​រកឃើញ​និង​ជួយ​សង្គ្រោះ​នៅ​ស្រុក​បាណន់​

អណ្តើក​ចំនួន​៩៣​ក្បាល​ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង​រកឃើញ​និង​ជួយ​សង្គ្រោះ​នៅ​ស្រុក​បាណន់​

ខេត្ត​បាត់ដំបង​÷  ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​នគរបាល​ជំនាញ នា​ពេល​ថ្មីៗ​នេះ​បាន​រកឃើញ​សត្វ​អណ្តើក​រស់​ចំនួន ៩៣ ក្បាល​ដែល​ជនល្មើស​ដាក់ បង្កប់​ក្នុង​កេស​ក្រដាស​ចំនួន​០៣ ផ្សេង​គ្នា​ក្បែរផ្លូវ ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់ ក្នុង​ខណៈ​ដែល​កម្លាំង​ល្បាត​របស់​ស្នងការដ្ឋាន​ធ្វើ​សកម្មភាព​តាម​ដងផ្លូវ​ស្ថិតនៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

​ផ្តើមចេញ​ពី​ការ សង្ស័យ​ចំពោះ​កេស​ទាំង​បី​នោះ​ទើប​ឈាន​ដល់​ការត្រួតពិនិត្យ​មើល ហើយ​ក៏​ឃើញ​សត្វ​អណ្តើក​ចំនួន​៩៣​ក្បាល ក្រោយ​ការរកឃើញ ឧត្តមសេនីយ៍​ស្នងការ​បាន​រាយការណ៍​ជូនលោ​ក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ឯកភាព​នាំយក​ទៅ​ប្រលែង​នៅ​ព្រឹក​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦ នេះ​នៅ​ចំណុច​ទឹកស្រះ​ធម្មជាតិ​( មុខ​ប្រាសាទ​បាណន់ ) ក្នុង ស្រុក​បាណន់ ដោយ​មាន​វត្តមាន​លោក​ព្រះរាជអាជ្ញា នួន សាន លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង  ឈឹម វ​ជ្ជ​រ៉ា លោក​វរ​ស​នីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​នគរ បាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន ព្រមទាំង​អស់លោក ជា​កងកម្លាំង​នគរបាល​ជា​ច្រើន​រូប​ទៀត ។​

​លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​បញ្ជាក់ថា ថ្វី​បើ​ជនសង្ស័យ​ដែល​នាំ​យក​សត្វ​អណ្តើក​ទាំងនេះ​មិន​ទាន់​ត្រូវបាន ចាប់ខ្លួនបាន​នៅ​ឡើយ ប៉ុន្តែ​ឆ្លង​តាមរយៈ​វិធានការ​ជំនាញ លោក​កំពុង​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​សកម្ម​ហើយ​ដើម្បី​វែកមុខ​អ្នកប្រព្រឹត្តិ ។ លោក ព្រះរាជអាជ្ញា នួន សាន ក៏​បាន​ស្នើ​ឲ្យ​មន្ត្រីនគរបាល​ជំនាញ​ខិតខំ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកជួញដូរ​សត្វ​អណ្តើក ដែល​មក​ដល់ ពេល​នេះ​នគរបាល​ខេត្ត​បាត់ដំបង​រកឃើញ​ចំនួន ០២ ករណី​ហើយ ដើម្បី​ឲ្យ​អ្នក​ប្រព្រឹត្តិមក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ លោក​វរសេនីយ៍ឯក កុយ ហៀ​ង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ប្តេជ្ញា​ខិតខំ​ស្រាវជ្រាវ​រកឲ្យឃើញ​នូវ​អត្តសញ្ញាណ​អ្នកជួញដូរ​សត្វ​អណ្តើក​នេះ លោក​បន្តថា តាម​ទិដ្ឋភាព​ដែល​នគរបាល​រកឃើញ​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ ជនល្មើស​មាន​គោលដៅ​ដឹកនាំ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង យក​ទៅ​ខេត្ត​ផ្សេង ហើយ​ករណី​នេះ គឺ​ផ្តើមចេញ​ពី​ការ​ល្បាត​តាម​ដងផ្លូវ​របស់​សមត្ថកិច្ច​យើង​និង​ពិនិត្យ​ឃើញ​វត្ថុ​គួរ​សង្ស័យ​នគរបាល​ធ្វើការ​ពិនិត្យ​ក៏​ប្រទះ​ឃើញ​សត្វ​អណ្តើក​ទាំងនេះ​៕​

 

IMG-20161021-WA0028

Filed in: ព័ត៌មានជាតិ