សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកយាយ​វ័យ​៨៩​ឆ្នាំ​ម្នាក់ ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ភាពកក់ក្ដៅ​ពី​សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគមនិស្សិត​អាហារូបករណ៍ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​លោកយាយ​វ័យ​៨៩​ឆ្នាំ​ម្នាក់ ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ភាពកក់ក្ដៅ​ពី​សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគមនិស្សិត​អាហារូបករណ៍ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ក្រចេះ​៖ លោកយាយ បុត្រ នឿន អាយុ ៨៩ ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​គោ​លា​ប់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដែល​សព្វថ្ងៃ​លោកយាយ​កំពុង​រស់នៅ​តែម្នាក់ឯង និង​គ្មាន​ទីពឹង ។​

​ជីវិត​និង​ការរស់នៅ​របស់​លោកយាយ បុត្រ នឿន គឺ​អាស្រ័យ​ពឹងផ្អែក​ពី​ការចែករំលែក​ម្ហូបអាហារ​របស់​អ្នកជិតខាង ហើយ​រយៈពេល​កន្លងមក លោកយាយ​ធ្លាប់​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ និង​សុខភាព​ផងដែរ អំពី​សំណាក់​អាជ្ញាធរខេត្ត ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ក្រុមយុវជន​សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា ក្រុម​ចលនា​យុវជន​កម្ពុជា ក ១៥៧ ក្រុមយុវជន​ស្រឡាញ់​សន្តិភាព និង​សមាគមនិស្សិត​អាហារូបករណ៍​សម្ដេច​អ​គ្គ​មហាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ឧបត្ថម្ភ​បន្តបន្ទាប់​នូវ​អំណោយ​មនុស្សធម៌​មាន​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជាដើម ។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦​នេះ ក្រុមយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគមនិស្សិត អាហារូបករណ៍ សម្ដេច អ​គ្គ​មហាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដឹកនាំ​ដោយ​លោក សែម ម៉ារ​ឌី សមាជិក​អចិន្ត្រៃយ៍​នៃ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ក្រចេះ បាន​នាំយក​អំណោយ និង​សម្ភារៈ ថវិការ​មួយចំនួន ជូន​ដល់​លោកយាយ បុត្រ នឿន ។​

​លោក សែម ម៉ារ​ឌី បានឲ្យដឹងថា កន្លងមក ក្រុមយុវជន ក៏ដូចជា​សមាគមន៍​និស្សិត​អាហារូបករណ៍​សម្តេច បាន​នាំយក​អំណោយ និង ម្អូបអាហារម​កជូន​គា​ត់ នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ និង​បាន​រាយ​ការជូន​ថ្នាក់លើ ។ ពេល​នោះ​ដែរ លោកយាយ ក៏​បាន​ស្នើរ​សុំ​នូវ បា​ឡុង ដែល​ជា​សម្ភារៈ​សម្រាប់​ជីវិតចុងក្រោយ​របស់​លោក​យាយ ។ ក្រោយពី​ទទួលបាន​នូវ​ដំណឹង​នេះ លោក វ៉ា ថន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ក្រចេះ បាន​ចាត់តាំង​ឲ្យ​ក្រុម​ការងារ​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់​របស់​លោកយាយ បុត្រ នឿន ដេ​ី​ម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​ចុងក្រោយ​របស់​លោកយាយ​កំសត់​ទុរគត​ឥត​ទីពឹង ។​

​គូសបញ្ជាក់ថា តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែច្បាស់​ពី​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ដែលមាន​សម្ដេច​អ​គ្គ​មហាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូរ​និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខទុក្ខ និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ៕   កិៈ ខន

 

 

IMG-20161019-WA0038 IMG-20161019-WA0039

Filed in: ព័ត៌មានជាតិ