សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ជំនាញ​ជលផល និង​អាជ្ញាធរ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

សមត្ថកិច្ច​ជំនាញ​ជលផល និង​អាជ្ញាធរ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

ក្រចេះ​៖ ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​ប្រភេទ មានដូចជា​ស្បៃ​មុង សាច់​អួន​ក្រលា​ញឹក និង​ដាយ​ចាប់​ត្រី ត្រូវបាន​កម្លាំង​ជំនាញ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម ។​

​ការចុះ​បង្ក្រាប​ខា​កលើ​នេះ គឺ​ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ និង​លោក សៀន គិន នាយខ​ណ្ឌ ជលផល​ក្រចេះ ដោយ សហការ​ជាមួយ​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ និង​គណៈ​បញ្ជាកា​ការឯកភាព​ស្រុក​ព្រែក​ប្រសព្វ ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក កែម ហៀ​ង ព្រម​ទាំង​សហគមន៍​នេសាទ បាន​ចុះ​ប្រតិបត្តិការ​ចាប់​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៦/១៧ ខែតុលា ឆ្នាំ​២០១៦​កន្លងមក ស្ថិតនៅ ចំនុច​ព្រែករកា ព្រែក ទួលសាលា បឹង​ដែង ក្នុង​ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ រដ្ឋបាល​ជលផល​ក្រចេះ ដែល​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​សហកា​រ​បង្ត្រាប​បទល្មើស​នេសាទ​នាពេលនោះ បានអោយដឹងថា ក្នុង​ប្រតិបត្តិការ នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ចាប់​ឃាត់ និង​បំផ្លាញចោល​នូវ​វត្ថុតាង​នៃ​បទល្មើស មួយចំនួន​រួមមាន ១, រឹបអូស​ដាយ​ចាប់​ត្រី​ដាក់​តាម​ដង​ព្រែករកា ចំនួន​០៣​វង់ ២, របាំង​ស្បៃ​មុង​ចំនួន​១០​ខ្សែ ប្រវែង​ជិត​១​ពាន់​ម៉ែត្រ និង​លូ​ស្បៃ​មុង​ចំនួន​១០​មាត់​លូ ៣, របាំង​សាច់​អួន​ក្រលា​ញឹក តូច​ជាង​១,៥​សង់ទីម៉ែត្រ​ចំនួន​១១​ខ្សែ ប្រវែង​ជិត​៨០០​ម៉ែត្រ ៤, លប​ធ្វើ​ពី​សាច់​អួន​ក្រលា​ញឹក​តូច​ជាង​១,៥​សង់ទីម៉ែត្រ មាន​ចំនួន​១៤​គ្រឿង ៥, កាប់បំផ្លាញចោល​បង្គោល​ចម្រឹង​ឬ​ស្សី​ចំនួន​ជាង​៣០០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចូលក្នុង​បឹង​ធម្មជាតិ​ជាង​១០០​គ​ក្រ ផងដែរ ។​

​លោក​នាយ​រង​ខណ្ឌ​បាន​ឲ្យដឹង​បន្ត​ថា កិច្ចសហការ​រវាង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅពេលនេះ គឺ​មាន​សារៈប្រយោជន៍ ២​យ៉ាង ដែល​ជា​គោលបំណង​ចង់​បានរ​បស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ រួមមាន  ទី​១៖ លុបបំបាត់​ចោល​នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដូចជា​ស្បៃ​មុង និង​សាច់​អួន​ក្រលា​ញឹក​ដែល​វា​បាន បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀត​គឺ​អាច​ធ្វើឲ្យ​ហ្វូង​ធំ​តូច​ចរាចរ ចេញ​ទៅ​ទន្លេ​បាន​ស្រួល​ផង​។ ទី​២៖ ឆ្លើយតប​បាន​ទាន់ពេលវេលា​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ បង្កបង្កើន​ផល ពិសេស​ការធ្វើ​ស្រែប្រាំង និង​ដាំ​បន្លែបង្កា​ផ្សេងៗ ព្រោះ​តែ​ទឹក​រនាម​អាច​ហូរ​ទៅ​ទន្លេ​បាន​លឿន មិន​បណ្តាល​ឲ្យ​ចាល់​ឡើយ ។​

​លោក សៀន គិន នាយខ​ណ្ឌ រដ្ឋបាល​ជលផល​ក្រចេះ បាន​បញ្ជាក់​ឲ្យដឹងថា កិច្ចការ​ទាំងអស់​ខាងលើ​គឺ​មាន​សារសំខាន់​ខ្លាំងណាស់ ដូច្នេះ​លោក​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ទាំងអស់​ត្រូវតែ​បង្កើន​កិច្ច​សហការ​អោយបាន​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​ស្រុក សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ថែរក្សា ការពារ អភិរក្ស​ធនធាន​ជលផល​អោយ​នៅ​ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត ជាពិសេស គឺ​ដើម្បី​បំពេញ​តម្រូវការ​ជា​ម្ហូបអាហារ​ប្រចាំថ្ងៃ​សម្រាប់​ប្រជាជន​កម្ពុជា​យើង​តាម​រយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​គ្រួសារ ។​

​គូសបញ្ជាក់ថា នៅក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៦ គិត​ចាប់ពី​ដើម​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា​នេះ សមត្ថកិច្ច​ជំនាញ​ជលផល សហកា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ និង​កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​សរុប ៣៥​ករណី ក្នុងនោះ​កាប់​ដុត​បំផ្លាញ់​ចោលរ​បាំង​ស្បៃ​មុង និង​សាច់​កាវ ប្រវែង ១១៦៥០​ម៉ែត្រ លូ​ស្បៃ​មុង ចំនួន ១៤៥​មាត់​លូ បង្គោល​ចម្រឹង ២១៣៤​ដើម និង​ចាក់​លែង​កូន​ត្រី​ចូល​បឹង​ធម្មជាតិ​ចំនួន ៣៨០​គីឡូក្រាម ។ ដុត​បំផ្លាញ់​ចោល​ក្បាល​ឆក់ ២​គ្រឿង មង ១៧៦​ត្បូង ប្រវែង​៣២៩​ម៉ែត្រ សម្រាស់​ចំនួន ៩​គំនរ ស្មើនឹង​៩៨​ម៉ែត្រ លប ចំនួន ៥​គ្រឿង របាំង​ព្រួល​ចំនួន ៨​ផ្ទាំង ប្រវែង​៥០​ម៉ែត្រ មង​ព្រយុង ២១​គ្រឿង ប្រវែង ៦៦០​ម៉ែត្រ ។ រក្សាទុក​ឧបករណ៍​ក្បាល​ឆក់ ចំនួន ៣​គ្រឿង អាគុយ ២​គ្រឿង ដង​ឆក់ ២​គ្រឿង ទូក​ម៉ាស៊ីន ១​គ្រឿង ឈ្នក់​ចំនួន ១៦​គ្រឿង និង​មង​ព្រយុង ៦​គ្រឿង ស្មើនឹង ៣៦០​ម៉ែត្រ ៕​

 

 

IMG-20161018-WA0037 IMG-20161018-WA0039 IMG-20161018-WA0041

Filed in: ព័ត៌មានជាតិ