សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយន្ត​មួយ​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​និង​ប្រើប្រាស់​ក្លែងបន្លំ​ច្បាប់​ក្រោមលេស​ដឹក​ឈើ​ធ្វើ​ផ្ទះ​

​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយន្ត​មួយ​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​និង​ប្រើប្រាស់​ក្លែងបន្លំ​ច្បាប់​ក្រោមលេស​ដឹក​ឈើ​ធ្វើ​ផ្ទះ​

​ខេត្ត​កំពង់ធំ​÷ យក​លេស​សុំច្បាប់​ដឹក​ឈើ​ធ្វើ​ផ្ទះ តែ​តាមពិត​ដឹកឈើ​ចូល​ដេប៉ូ​ឈើ​នៅ​ខេត្ត​កំពង់ចាម ជាច្រើនលើក ទីបំផុត​អស់ល័​ក្ខ​ត្រូវបាន​ព្រះរាជអាជ្ញាអម​សាលាដំ​បូង បញ្ជា​កំលាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ទាក​ចាប់បាន​នៅ​ចំនុច​ភូមិ​ថ្មសំលាង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០១៦​។​

​រថយន្ត​យី​ឌុប​ធុន​យ​ក្យ ពណ៌​ទឹ​កបិច ពាក់​ស្លាក​លេខ ២១៨៥ ដាក់​ជាប់​និង​កញ្ចក់ បាន​ដឹក​ឈើ​ចេញពី ចំនុច​៩៩ ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ត្រូវបាន​ប៉ានស្មាន​បាន​ផ្ទុក​ឈើ ចំនួន​៤០​ម៉ែត្រគូប លើស​ពី​ចំណា​ដែល​សុំ​ត្រឹមតែ​១៨​ម៉ែត្រគូប ហើយ​បាន​ដឹក​ជាច្រើន​ដង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ នាំយក​មក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម កាលពី​យប់​វេលា​ម៉ោង​៩​និង​២០​នាទី​។​

​អ្នកស្រី វរសេនីយ៍ត្រី ឡេង សុគន្ធា អត្តលេខ ១១៨០៤ នាយរង​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ធំ  បើ​តាម​លិខិត​សុំច្បាប់​អភិបាល​ខេត្ត​កំពង់ធំ ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ឆ្នាំ​២០១៦ តាម​ការស្នើរ​សុំ​របស់​ចំនួន​ឈើ​គ្រឿងផ្ទះ​សរុប​១៨​ម៉ែត្រគូប តែ​ច្បាប់​ខេត្ត​ដែល​ចារ​ដោយ ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ ដែល​បាន​សុំ​នោះ​បែរជា​ធ្លាក់​ឈើ​ដៃ​ឈ្មួញ​ឈើ ដែល​រកស៊ី​យ៉ាងសកម្ម​ក្នុង​ការដឹក ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ទៅវិញ  ឈ្មោះ ទី​. ដែល​បាន​ដឹក​ឈើ​ជា​រៀងរាល់ថ្ងៃ ក្នុង​ច្បាប់​ខេត្ត​តែ​មួយ​រហូតដល់ ៣​ជើង លុះ​ដឹក​ជើង​ទី​៤ ត្រូវបាន​ជាប់អន្ទាក់រ​បស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ បានបញ្ជាក់​ថា  លោក ទី ដែល​បាន​ដឹកឈើ​នេះ​គឺ​បាន​ទិញ​ច្បាប់​ដឹកជញ្ជូន​ពី​លោកស្រី ឡេង សុគន្ធា ដែល​ជា​ម្ចាស់​ច្បាប់ ហើយ​ដឹកឈើ​ទៅ​ដាក់​ដេប៉ូ​ឈើ​នៅ​ខេត្ត​កំពង់ចាម  ដោយ​មិន​បាន​ដឹកឈើ​យកមក​ធ្វើ​ផ្ទះ​នៅ​ភូមិ​ន​បាល័​ង្គ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដូច​ការ​កាត់​ត្រា​ក្នុង​ច្បាប់​នោះទេ ហើយ​ថែមទាំង​ដឹក​គ្មាន​ទីបញ្ចប់ បំភ័ន​ភ្នែក​សមត្ថកិច្ច​ដោយ​យក​ចំណា​អភិបាល​ខេត្ត​មក​អាង​។​

​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ មានប្រតិកម្ម​យ៉ាងខ្លាំង ព្រមទាំង​បាន​បដិសេធន៍​ទាំងស្រុង នូវ​ការ​ក្លែងបន្លំ​ក្នុង​ច្បាប់​សុំ​ដឹកឈើ ដែល​បាន​សរសេរថា​យោង​តា​ចំណា​ចុះ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ របស់​ឯកឧត្តម សុខ លូ​អភិបាលរង​ខេត្ត​កំពង់ធំ ឯកឧត្តម សុខ លូ បាន​បញ្ចាក់​ថា​ពុំ​ដែល​ចេញ​ចំណាឲ្យ​អ្នកណា​ដឹកឈើ​ម្តងណា​ឡើយ មិន​ដែល​ទាល់តែសោះ និង​សុំឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្រាវជ្រាវ​ឲ្យ​ច្បាស់ និង​ដាក់​ទម្ងន់​ទោស​ឲ្យ​ធ្ងន់​ចំពោះ​ការ​អែប​អាង ដឹកឈើ​ដោយ​ខុសច្បាប់​៕

 

 

IMG-20161017-WA0066 IMG-20161017-WA0067

Filed in: ព័ត៌មានជាតិ