សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សេក បរិសុទ្ធ គ្រូបង្រៀន​ព័ត៌មាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទទួលមរណភាព ខណៈ​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​របួសធ្ងន់​

លោក សេក បរិសុទ្ធ គ្រូបង្រៀន​ព័ត៌មាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទទួលមរណភាព ខណៈ​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​របួសធ្ងន់​

​ក្រចេះ​ ៖ ពិត​ជា​គួរ​ឲ្យ​តក់ស្លុត និង​រន្ធត់​យ៉ាងខ្លាំង ក្រោយ​ពី​អ្នកកាសែត​ចាស់វស្សា​ម្នាក់ និង​ជា​ទីប្រឹក្សា​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​ភាសា​អង់គ្លេស​របស់​អង្គភាព​ព័ត៌មាន Fresh News ព្រម​ទាំង​កំពុង​បម្រើ​ការងារ​នៅ​អង្គការ AEA លោក សេក បរិសុទ្ធ អាយុ​៥០​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ រហូត​បាត់បង់​ជីវិត​។​

​លោក សេក បរិសុទ្ធ រួម​ដំណើរ​ជាមួយ​បុគ្គលិក​២​នាក់​ទៀត របស់លោក កំពុង​ធ្វើដំណើរ​ទៅ​បំពេញ​បេសកកម្ម​ការងា​រ​ខេត្ត​រតនគិរី (​លោក​អង្គុយ​ខាង​មុខ​ជាប់​តៃកុង​) ស្រាប់តែ​ដល់​ស្រុក​សំបូរ ខេត្ត​ក្រចេះ ក៏​ជួប​គ្រោះ​អកុសល​តែម្តង​។​

​អធិការនគរបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣៖៣៥​នាទី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ទៀតថា គ្រោះថ្នាក់​ចរាច​រណ៍បង្ក​ដោយ​ខ្លួនឯង នៅ​ពេល​រថយន្ត​ម៉ាក​ហ្វតព​ណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅ​ខាង​មុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​។​

​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាមៗ លោក​បាន​បញ្ជា​ឲ្យកម្លាំង​នគរបាល​ទាំង​ថ្នាក់ស្ន​ង​ការ ថ្នាក់​អធិការ និង​មូលដ្ឋាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ហើយ ដោយ​ជួយ​បញ្ជូន​ជនរងគ្រោះ​ដែល​រង​របួស​ទៅ​មន្ទីរពេទ្យ ហើយ​ជួយ​រក្សា និង​ទុកដាក់​សព ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​។​

​សូមបញ្ជាក់​ថា លោក សេក បរិសុទ្ធ គឺជា​គ្រូ​បង្រៀន​អ្នកសារព័ត៌មាន នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​លោក​ក៏​ធ្លាប់​បាន​បង្រៀន​វគ្គ​ខ្លីៗ ដល់​អ្នកកាសែត​កម្ពុជា​ជាច្រើន​នាក់​ផងដែរ​។ សូម​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក ទៅកាន់​សុខ​គតិ​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

 

 

sek-borisoth IMG-20161017-WA0035 IMG-20161017-WA0039

Filed in: គ្រោះថ្នាក់ចរាចរណ៍