សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​សម្រេច​ឃុំខ្លួន​យាយ ព្រឿង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​កាលពី​ថ្ងៃ​ទី​១៦​ម្សិលមិញ​នេះ​

​តុលាការ​សម្រេច​ឃុំខ្លួន​យាយ ព្រឿង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​កាលពី​ថ្ងៃ​ទី​១៦​ម្សិលមិញ​នេះ​

ភ្នំពេញ​÷ មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ យាយ​ព្រឿង ហៅ ហេង សំនៀង នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​មាន​សមត្ថកិច្ច អាជ្ញាធរ រួម​ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់​ក្នុង​មុខ​ជំនួញ​ឈើ​ល្មើសច្បាប់ រាល់​សកម្មភាព​ប្រមូល​ទិញ ដឹកជញ្ជូន ស្តុក​ទុក និង​បន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ ចោទប្រកាន់​ចំនួន​៣​បទល្មើស ។​

​មេ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ហេង សំនៀង ហៅ​យាយ​ព្រឿង ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​ប្រមូល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ប៉ុនប៉ង​លួច និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ ឃុំ អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែតុលា ឆ្នាំ​២០១៦ តាម​ប្បញ្ញត្តិ​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ និង​មាត្រា​៣៦១ និង​មាត្រា​៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ជនជាប់ចោទ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច ក្រុមការងារ ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង រួច​ស្នើសុំ​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តស្ទឹងត្រែង មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ។​
​គួររំលឹកថា កម្លាំង​សមត្ថកិច្ច​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ល្មើស​ច្បាប់​យ៉ាង​តិច​ជាង​២០​ម៉ែត្រគូប​នៅ​ចំណុច​ដី​ចម្ការ ក្នុងភូមិ ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ ដោយ​មាន​ការសហការ​ផងដែរ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ។​

​ក្រុម​ងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បានប្រគល់​ឈើ​ល្មើសច្បាប់​ទាំងនោះ​ទៅឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកយក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ដើម្បី​វាស់វែង ក្នុងនោះ មាន​ឈើ​ប្រណីត​ចំនួន​៦​រថយន្ត​សាំ​យ៉ុង និង​៦​រថយន្ត​បែន ប្រមាណ​ជាង​២០​ម៉ែត្រគូប ដែល​ការដឹកជញ្ជូន​វត្ថុតាង​នេះ ធ្វើ​រហូតដល់​ម៉ោង​១២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ បាន​រួចរាល់ ។

​ក្រោយមក​នៅ​វេលា​ម៉ោង​៤​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល យាយ ព្រឿង បាន​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ឈាន​ដល់​ឲ្យ​យាយ ព្រឿង យក​រថយន្ត​ចំនួន​២​គ្រឿង និង​កម្មករ​ចំនួន​១០​នាក់ ដើម្បី​ចូលមកក្នុង​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​កន្លែង​រក្សាទុក​វត្ថុតាង ដើម្បី​ឲ្យ​យាយ ព្រឿង ធ្វើ​សកម្មភាព​លួច​ឈើ​ទាំងនោះ ចេញពី​កន្លែង​រក្សាទុក តែ​សកម្មភាព​នេះ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃើញ​សកម្មភាព​នេះ ក៏​ធ្វើ​ការឃាត់ខ្លួន​យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង និង​បាញ់​គំរាម​១​គ្រាប់ ទើប​ក្រុម​កម្មករ​យ៉ាង​តិច​១០​នាក់ ត្រូវ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។​

​ក្រោយពី​ឃាត់ខ្លួន​រួចមក កម្លាំង​សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ស្នើសុំ​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តស្ទឹងត្រែង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ។ ជនជាប់ចោទ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​០៣​បទល្មើស ហើយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​យាយ​ព្រឿង បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រនា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ។​

​គួររំលឹកថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​ធ្វើឡើង​ដោយ​ក្រុមការងារ ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ទទួលបាន​ការណែនាំ​ពី នាយ​ឧត្តមសេនីយ៍ សៅ​សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​ប្រធាន ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ពី​មជ្ឈដ្ឋាន​ទូទៅ ត្រង់​ថា ការអនុវត្ត​ច្បាប់ ធ្វើ​ឡើង​ត្រូវ​គោលដៅ ជន​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ ៕​

 

 

IMG-20161017-WA0027 IMG-20161017-WA0026

Filed in: ព័ត៌មានជាតិ