សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំនាញ​មេព្រៃ​ស្រុក​ឆ្លូង ឃាត់​ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ក្រហម​គ្មាន​លិខិតអនុញ្ញាត ចំនួន​៣​គ្រឿង​

ជំនាញ​មេព្រៃ​ស្រុក​ឆ្លូង ឃាត់​ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ក្រហម​គ្មាន​លិខិតអនុញ្ញាត ចំនួន​៣​គ្រឿង​

​ខេត្ត​ក្រចេះ ៖ រថយន្ត​ដឹក​ឈើក្រហម​ប្រភេទ លេខ​២ ចំនួន​០៣​គ្រឿង​ត្រូវបាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឆ្លូង សហការ​ជាមួយ​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ស្រុក និង​កម្លាំង​យោធា​ស្រុក​ឆ្លូង ចុះ​ប្រតិបត្តិការ​ធ្វើ​ការឃាត់​ចាប់​ទាំងយប់​ព្រោះ​តែ​រថយន្ត​ទាំង​នេះ​លួច​ដឹក​ឈើ លោតឆ័ត្រ​គ្មាន​លិខិតអនុញ្ញាត ពី​ស្ថាប័ន​ជំនាញ ។​

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ជំនាញ​នៃ​សង្កាត់រដ្ឋបាល ព្រៃឈើ​ឆ្លូង បញ្ជាក់ថា ការចុះ​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​ខាងលើ​គឺ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើឡើង​នៅ​វេលា ម៉ោង​៨​នឹង​២០​នាទី​យប់​រហូតដល់​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​ឃាត់ ចាប់បាន​នៅ​ចំនុច​ព្រែក​ឬ​ស ភូមិ​ហាន់ជ័យ​១ ឃំ​ុ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​លោក​បាន​បន្តទៀតថា ភ្លាមៗ​ក្រោយពី​ទទួលបាន​ព័ត៏មាន ពី​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​មក​ទាក់ទង​នឹង​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ទាំង​៣​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​ស្នើរ​សំុកិ​ច្ច​សហការ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ដូច​ជា​កម្លាំង​នគរបាល និង​យោធា​ស្រុក​ឆ្លូង​ដើម្បី​ចុះ​ពួនស្ទាក់ ចាប់បាន​នៅ​ត្រង់​ចំនុច​ខាងលើ​តែម្តង ។​

​លោក ផូង ឃុន​ឡាយ នាយ សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង បាន​បញ្ជាក់​អោយដឹងថា ឈើ​ដែល​សមត្ថកិច្ច​ចម្រុះ​ឃាត់ បាន​ពេលនេះ​គឺជា​ប្រភេទ​ឈើ​លេខ​២ អារ​ជា​ក្តា ប៉ុន្តែ​នៅ​មិនទាន់​មាន​តួរ​លេខ​ជាក់លាក់​នៅឡើយ​ទេ ដោយ​រងចាំ​ធ្វើការ​វាស់វែង​។​

​លោកនាយ​សង្កាត់​បាន​អោយ​ដឹង​បន្តថា បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ទា​ង​៣​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​នាំមក​រក្សាទុក​នៅក្នុង​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ដើម្បី​ធ្វើការ​វាស់វែង​។​

​ក្រោយ​ពី​វាស់វែង និង​កសាង​សំនំ​ុ​ឯកសា​ររួចរាល់ លោក​នឹង​បិទ​ប្រកាស​ទុក រយៈពេល​៣០​ថ្ងៃ​ដើម្បី​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​ធ្វើការ​បង់ពិន័យ​តាមច្បាប់ ប៉ុន្តែ​ក្នុង​រយៈ​នេះ ប្រសិន​បើ​ម្ចាស់​ឈើ​មិន​ចូលខ្លួន​មក​បង់ពិន័យ​ទេ មន្ត្រី​ជំនាញ​នឹង​សំ​ុ​គោលការណ៍​ពី​ថ្នាក់លើ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ស្តីពី​ព្រៃឈើ ៕​

 

IMG-20161014-WA0055 IMG-20161014-WA0050 IMG-20161014-WA0053

Filed in: ព័ត៌មានជាតិ