សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាលាខេត្ត​បាត់ដំបង​បើក​សិក្ខាសាលា​ធ្វើឱ្យ​មន្ត្រីរាជការ​ធុញទ្រាន់ !

​សាលាខេត្ត​បាត់ដំបង​បើក​សិក្ខាសាលា​ធ្វើឱ្យ​មន្ត្រីរាជការ​ធុញទ្រាន់ !

កាលពី​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង បាន​រៀប​កម្មវិធី​សិក្ខាសាលា​ផ្សព្វ ផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ និង​ការគ្រប់គ្រង​ធនធានមនុស្ស និង​ការផ្តល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។​

​ក្នុង​មតិ​ស្វាគមន៍ ឯកឧត្តម សុខ គង់ អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា អង្គ​សិក្ខាសាលា​នេះ មាន​គោល បំណង​ផ្សព្វផ្សាយ​ឱ្យបាន​យល់​ជ្រួតជ្រាប​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ធន ធាន​មនុស្ស និង​ផ្តល់​សេវា​រដ្ឋបាល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជូន​ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នាយក​រដ្ឋបាល​នាយក​ទីចាត់ការ ប្រធានការិយាល័យ ប្រធាន​មន្ទីរ អង្គភាព​នានា អភិបាល អភិបាលរង​ស្រុក ចំណុះ​ឱ្យ​សាលាខេត្ត​ទាំងមូល​ដើម្បីឱ្យ​ពួកគេ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ថ្នាក់ ឃុំ សង្កាត់ ភូមិ ។​

​ឯកឧត្តម ច័ន្ទ សុផល បាន​មានប្រសាសន៍ថា ការអនុវត្តន៍​លិខិត​បទដ្ឋាន​គតិយុត្តិ​កន្លងមក នៅ​មិនទាន់ បានកំណត់​ជា​គោលការណ៍​នៅឡើយ​ទេ ដែល​ជា​ហេតុនាំឱ្យ​ការចាត់ចែង​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន មនុស្ស ដែល​បំពេញការងារ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន មាន​ភាពមិនច្បាស់លាស់ ។ ដូចនេះហើយ​បានជា​ខេត្ត ត្រូវ​រៀបចំ​ឡើង ក្នុង​គោលបំណង​ធានា​នូវ​ការអនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ខាងលើនេះ ប្រកប​ដោយ​ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព​ខ្ពស់ ។

​ក្នុង​ការអនុវត្តន៍​ជាក់ស្តែង​អំពី​ការផ្តល់​សេវា​នេះ ត្រូវ​ខិតខំ​អនុវត្ត​ឱ្យស្រប​តាម​គោលការណ៍​និតិ​វិធី និង​ទម្រង់​បែបបទ​កំណត់​ពិសេស​ត្រូវ​អនុវត្តន៍​ឱ្យបាន​នូវ​កម្រៃ​សេវា និង​ការផ្តល់​សេវា​ឱ្យបាន​ទាន់​ពេលវេលា តាម​ការកំណត់​របស់​ប្រកាស​អន្តរក្រសួង ។​

​ឯកឧត្តម ច័ន្ទ សុផល បាន​បញ្ជាក់បន្ថែម​ថា ដើម្បី​ធានា​ឱ្យ​ការអនុវត្តន៍​នូវ​លិខិតបទដ្ឋាន​ទាំងនេះ ឱ្យបាន​ត្រឹម ត្រូវ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ខ្ញុំ​
សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួម​យោបល់​ឱ្យ​បាន​ផុស ផុល និង​សួរ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ជៀសវាង​ការយល់ឃើញ ឬ​បកស្រាយ​ផ្សេង​ពី​ខ្លឹមសារ​ដើម ដែល​ជា​មូល ហេតុ​នាំឱ្យ​មាន​កំហុស​ក្នុង​ពេល​អនុវត្ត​ជាក់ស្តែង ។​

​នៅក្នុង​ថ្ងៃ​នេះ​ផង​ដែរ បើ​យោង​តាម​សម្តី​ពី​មន្ត្រី​មួយចំនួន ដែល​មក​ចូលរួម​ធ្វើ​ជា​សិក្ខាកាម​បាន​ប្រាប់​ដំណឹង ភ្នំពេញ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចោ​ញ​ឈ្មោះថា តាំងពី ឯកឧត្តម ច័ន្ទ សុផល ឡើង​មក​ធ្វើជា​អភិបាលខេត្ត​បាត់ដំបង គេ​មិន​ដែល​ឃើញ​បើក​យុទ្ធនាការ​អភិវឌ្ឍន៍​ខេត្ត​ឱ្យបាន​ជឿនលឿន ឬ​ក៏​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ដល់​មូល ដ្ឋា​ន​ម្តងណា​ឡើយ ។ ឃើញថា ងាកៗ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្តិ បើ​មិន​អញ្ចឹងទេ ធ្វើ​ការដោះដូរ​តួនាទី​មន្ត្រីរាជការ ក្រោម​ឱវាទ​ដែល​ទង្វើ​ទាំងនេះ​ធ្វើ​ឱ្យ​មន្ត្រីរាជការ​ដែល​បំរើ​ការងារ​ចំណុះឱ្យ​សាលា ខេត្ត​គេ​សង្ស័យ​ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ ។ ម្យ៉ាងទៀត​ងាកៗ​ហៅ​ឡើង​មក​រៀនសូត្រ​ធ្វើ​ដូចជា អភិបាល អភិបាលរង​ស្រុក ឬក៏​មន្ត្រីរាជការ​ទូទាំង​ខេត្ត​បាត់ដំបង ដែល​ចូល​មក​បម្រើ​ការងារ​សុទ្ធសឹង​ជា​មនុស្ស​មិន​បាន​រៀន សូត្រ​ទាល់តែសោះ​មើលទៅ ? ដែល​ការងារ​ទាំងអស់​នេះ​គេ​អនុវត្ត​រាប់សិប​ឆ្នាំ​មកហើយ ៕

 

 

2014_08_05 2014_08_05 (1) 2014_08_05 (2) DSC_0929

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី