សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យាយ​ព្រឿង​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​៤​ទៀប​ភ្លឺ​នេះ​បន្ទាប់​ពី​ចូលរួម​រំដោះ​យក​បទល្មើស​និង​ប្រើ​កំលាំង​គម្រាម​ឡោម​ព័ទ្ធ​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

យាយ​ព្រឿង​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​៤​ទៀប​ភ្លឺ​នេះ​បន្ទាប់​ពី​ចូលរួម​រំដោះ​យក​បទល្មើស​និង​ប្រើ​កំលាំង​គម្រាម​ឡោម​ព័ទ្ធ​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

ខេត្ត​ស្ទឹងត្រែង​៖ កង​ម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​យាយ​ព្រឿង មេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគឦ​សាន្ត​បានហើយ ដែល​ឈ្មួញ​ម្នាក់នេះ កំពូល​មាន​ឥទ្ធិពល​ក្នុង​ការប្រព្រឹត្ត​បទ​ឱ​ក្រឹ​ដ្ឋ​ក​ម្មព្រៃ​ក្នុង​ស្រុក​ខ្មែរ​តំបន់​ភាគ​ឦសាន្ត​។ ចំណែកឯ​អាជ្ញាធរ​មួយចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង​~​ក្រចេះ​ធ្វើ​បរិវារ​ស៊ី​ពែ​យាយ​ព្រឿង​ភ្លេច​ការងារ​មិន​ដែល​បង្ក្រាប​នោះ​ទេ​កន្លងមក​។​

​យាយ​ព្រឿង​ជា​ជនជាតិ​វៀតណាម​និង​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន្ត មាន​ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​បាន​ហើយ​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង ខណៈ​ពី​មេ​ឈ្មួញ​ដ៏​ធំ​រូបនេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់ មក​រំដោះ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយក​មក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ ។

​គួរបញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ រកឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវបាន​គេ​យក​ទៅ​លាក់ទុក​នៅក្នុង​ដីចម្ការ ស្ថិតក្នុង​ភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ឈើ​ទាំង​នោះ​ជា​ប្រភេទ​ឈើ​ប្រណីត​ដែល​មាន​ចំនួន​ដ៏​ច្រើន​ត្រូវបាន​ក្រុម​ការងារ​ស្រាវជ្រាវ​ព័ត៌មាន​និង​បង្ក្រាប បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំង​ពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា រហូត​ដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​ឡាន​សាំ​យ៉ុង និង​៦​ឡាន​បែន ។​

​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ស្រាប់តែ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៦​ក៏​មាន​វត្តមាន​យាយ​ព្រឿង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ជាមួយ​កម្មករ​៧​នាក់ និង​រថយន្ត ២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែន​ពណ៌​ស​និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង​ចូល​មក​រំដោះ​ឈើ​និង​ឡោមព័ទ្ធ​មក​លើ​កងកម្លាំង​ដែល​កំពុង​យាម​ឈើ​នៅ​ក្នុង​ទីតាំង​នោះ​ថែម​ទៀត ។ ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យាយ​ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង​មក​រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ដោយឡែក កម្មករ​៧​នាក់​ត្រូវបាន​រត់គេច​ខ្លួន​ពី​កន្លែងកើតហេតុ ។

​ពាក់ព័ន្ធ​ទៅនឹង​ករណី​យាយ​ព្រឿង​ចូល​មក​រំដោះ​ឈើ​សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជា​មួ​នឹង​យាយ​ព្រឿង ខណៈ​ឈើ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រួចរាល់​រួមទាំង​ចាក់សោ​តែ​មាន​វត្តមាន​យាយ​ព្រឿង​ចូលទៅ​ក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ មានន័យ​ថា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឲ្យ​ក្រុម​យាយ​ព្រឿង​ចូល រួចខ្លួន​បែរជា​ទៅ​សម្ងំ​ដេក ដើម្បី​បំភ័ន្ត​សមត្ថកិច្ច ។

​មួយរយៈ​កន្លងទៅនេះ​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បំពេញ​ការងារ​ដ៏​សស្រាក់សស្រាំ​ចុះ​ស្រាវជ្រាវ​ព័ត៌មាន​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដូចជា​ករណី​ឈើ​ជាច្រើន​កំណាត់​នៅក្នុង​ដីចម្ការ ស្ថិតនៅក្នុង​ភូមិ​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​យាយ ព្រឿង នេះ​តែម្តង​បាន​យក​ទៅ​លាក់​ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការរុករ​ក ។

​ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល​យាយ​ព្រឿង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ មិន​ត្រឹមតែ​សង្ស័យ ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​យាយ​ព្រឿង ប៉ុណ្ណោះ​ទេ សូម្បី​តែ​ករណី រដ្ឋបាល​ព្រៃ ឈើ ប្រើប្រាស់​រថយន្ត និង​កម្មករ មក​ដឹកជញ្ជូន​ឈើ​នៅ​ក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់ឲ្យ ក៏​ត្រូវបាន​គេ​ដឹងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​យាយ​ព្រឿង មក​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ យកទៅ​រក្សាទុក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ទៀតផង ។

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​និង​ឈាន​ដល់​ឃាត់ខ្លួន​យាយ​ព្រឿង​ដែលជា​ឈ្មួញ​ល្មើសច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាន្ត​ត្រូវបា​ន​មជ្ឈដ្ឋាន​ទូទៅ​មាន​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន ទទួលបាន​លទ្ធផល​ជោគជ័យ ទន្ទឹម​នឹង​ករណី​នេះ​ផង​ដែរ​សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី​បើក​ការស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហេតុអ្វី​ក៏​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​យាយ​ព្រឿង​ឈានដល់​ការឃុបឃិត​រំដោះ​ឈើ​នៅក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែមទៀត​?

​តែ​យ៉ាងណា​មន្ត្រី​ខ្លះ​និង​ប្រជាពលរដ្ឋ​បានលើកឡើង​ដោយ​បាន​ស្នើសុំ​អោយ​អជ្ញាធរ​ថ្នាក់ជាតិ​អោយដឹងថា គួរតែ​ចាប់​មន្ត្រី ដូចជា​លោក ឆៀង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​មក​ផ្តន្ទាទោស​ពីព្រោះ​ជំនាញ​ដូច​លោក​ឆៀង​តុលា​នេះ​អង្គុយតែ​ក្នុង​ប៉ូ​រ៉ូ​ចាំ​តែប្រ មូល​លុយ​ពី​ការ​បើកដៃ​អោយ​ក្រុម​យាយ​ព្រឿង​រកស៊ី​បទល្មើស​ឈើ​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដោយ​មិន​បង្ក្រាប​ម្តង់​សោះឡើយ​ទៅលើ យាយ​ព្រឿង ? ដោយឡែក លោក មុំ សារឿ​ន ដែលជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តស្ទឹងត្រែង​ក៍​មិន​ខ្ចី​មាន​វិធានការ​ក្នុង​ចេតនា​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឈើ​យ៉ាង​ផុសផុល​របស់​យាយ​ព្រឿង​នោះដែរ កុំ​ថា​ឡើង​កន្លងទៅ សម្តេច​ប្រមុខ​រដ្ឋ​បាន​ដាក់ចេញ អោយ​មាន​ការបង្ក្រាប​និង​ទប់​ស្កាត​រាល់​បទល្មើស​ព្រៃឈើ​នៅ​លើ​ខេត្ត​ចំនួន​៥​ក្នុង​តំបន់​ភាគ​ឦសាន្ត​ថ្មីៗ​និង​សើមៗ​យ៉ាងណាក្តី​សំខាន់​មិន​ខ្វល់ ៕
​សហការី​

 

 

IMG-20161013-WA0041 IMG-20161013-WA0043

Filed in: ព័ត៌មានជាតិ