សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលខេត្ត​ស្វាយរៀង ចុះសួរសុខទុក្ខ​ផ្ទាល់ និង​ផ្តល់​ថវិកា​ជូន​កម្មករ​រងគ្រោះ ដោយសារ​ក្រឡាប់​រថយន្ត បណ្តាលឲ្យ​របួស ៥៤​នាក់​

​អភិបាលខេត្ត​ស្វាយរៀង ចុះសួរសុខទុក្ខ​ផ្ទាល់ និង​ផ្តល់​ថវិកា​ជូន​កម្មករ​រងគ្រោះ ដោយសារ​ក្រឡាប់​រថយន្ត បណ្តាលឲ្យ​របួស ៥៤​នាក់​

(​ស្វាយរៀង​)៖ ក្រោយ​ទទួលបាន​ដំណឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដឹក​កម្មករ​បណ្តាលឲ្យ​រងរបួសរ​ហូ​តដល់​៥៤​នាក់​នោះ អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​អភិបាលរង​ខេត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដោយផ្ទាល់ និង​នាំយក​ថវិកា​មួយចំនួន ទៅ​ចែក​ជូន​បងប្អូន​កម្មក​រ​-​កម្មការិនី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

​ឆ្លៀត​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ឲ្យ​យកចិត្តទុកដាក់​លើ​ការព្យាបាល បងប្អូន​កម្មករ​-​កម្មការិនី​ដើម្បី​ឆាប់​ជា​សះស្បើយ​វិល​ទៅ​ត្រឡប់​ទៅ​ធ្វើការ​វិញ​។ សូមបញ្ជាក់​ថា នា​ព្រឹក​មិញ​នេះ មាន​រថយន្ដ​ដឹក​កម្មករ​មួយ​គ្រឿង បាន​ក្រឡាប់​បណ្ដាលឲ្យ​កម្មករ​៥៤​នាក់​រងរបួស​(​ធ្ងន់​៧​នាក់​) តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ច្រកចូល​ផ្សារ​ថូ​ម៉ាស់ ក្នុង​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បានឲ្យថា ករណី​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កម្មករ​ដែល​រងរបួស​កើនឡើង​ដល់ ៥៤​នាក់ ក្នុងនោះ​មាន​៧​នាក់​រងរបួស​ធ្ងន់ធ្ង​រ និង​៤៧​នាក់​រងរបួស​ស្រាល​កំពុងជួយ សង្គ្រោះ និង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ករណី​រថយន្ត​ដឹក​កម្មករ​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់​ខាងលើនេះ ដោយសារ​ការ​បើក​លឿន​ត្រង់​ផ្លូវបត់ របួស​សរុប​៥៤​នាក់ (​របួសធ្ងន់​៧​នាក់ ស្រាល​៤៧​នាក់​)​។ លោក​បន្តថា ក្នុងចំណោម​អ្នករបួស​ទាំងនោះ បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​២៣​នាក់ (​របួសធ្ងន់​៧​នាក់​) និង​សម្រាក​នៅ​មន្ទីរពេទ្យ បង្អែក​ជី​ភូ ក្រុង​បាវិត ៣១​នាក់ ៕

 

 

IMG-20161011-WA0088 IMG-20161011-WA0089 IMG-20161011-WA0085 IMG-20161011-WA0084

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ