សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ​មាន​កា​កក​បាទ​ក្រហម​កម្ពុជា​៖ បុរស​រងគ្រោះ​ដោយសារ​គ្រាប់មីន បាន​ទ​ទូល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​

ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ​មាន​កា​កក​បាទ​ក្រហម​កម្ពុជា​៖ បុរស​រងគ្រោះ​ដោយសារ​គ្រាប់មីន បាន​ទ​ទូល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ គណ​:​កម្មា​ធិ​ការ​សាខាកាក​កបាទក្រហមកម្ពុជាខេ​ត្តប៉ៃ​លិន ដឹកនាំ​ដោយ​លោក សៅ សារ៉ាត់ អនុប្រធាន​គណ​:​កម្មា​ធិ​ការ​សាខាកាក​កបាទក្រហមកម្ពុជាខេ​ត្ត និង​លោក សម កុសល នាយក នាយកដ្ឋាន​ធនធានមនុស្ស​កា​កក​បាទ​ក្រហម​កម្ពុជា  បាន​អញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ទៅ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ ដែល​គ្រោះថ្នាក់​ដោយសារ​ជាន់​គ្រាប់មីន បណ្តាលឲ្យ​ដាច់​ជើង​ស្តាំ រងរបួស​ធ្ងន់ សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន  ។

​អំណោយ​ដែល​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ខេត្ត ផ្តល់ជូន​នា​ពេល​នោះ រួមមាន​៖ អង្ករ​សែន​ក្រអូប​ចំនួន​៥០​គ​ក្រ ,​ទឹក​ស៊ីវ​១​យួរ ,​ទឹកត្រី​១​យួរ ,​មី​២​កេះ ,​ទឹក​សុទ្ធ​អង្គរ​ពូ​រ៉ូ​៤​កេះ និង​ថវិកា​១​លាន​រៀល ។

​សូមបញ្ជាក់​ថា ៖ កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​(​មីន​ស្មាច់​) ទៅលើ​បុរស​ម្នាក់​មាន​ឈ្មោះ​គឹម ភឿន អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បុស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន ខណៈ​បុរស​រូប​នោះ​ទៅ​ដើរ​រក​ជីក​ទំពាំង​យក​មក​ហូប ព្រមទាំង​លក់ នៅ​ចំការ​ខាងក្រោយ​ផ្ទះ​ចំងាយ​១០០០​ម៉ែត្រ  នៅក្នុង​ភូមិ ឃុំ រស់នៅ​ខាង​លើ បណ្តាលឲ្យ​គ្រោះថ្នាក់​ដាច់​ជើង​ស្តាំ​ម្ខាង និង​របួស​សព្វ​សាច់ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តាមរយ​:​រថយន្ត​សង្គោះ​របស់​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល់​ប៉ៃលិន ផងដែរ ៕
​អត្ថបទ ទូច សុខន​

 

 

IMG-20161011-WA0071 IMG-20161011-WA0073 IMG-20161011-WA0075

Filed in: ព័ត៌មានជាតិ