សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈាម​ស្រែក​ស្បែក​ហៅ​ឃាតករ​ដែល​សម្លាប់​ប្តី​ប្រពន្ធ​នៅ​ស្រុក​កញ្ចៀ​ច​ត្រូវបាន​សមត្ថកិច្ច​ចា​ប់​បាន​ហើយ​នៅថ្ងៃនេះ​

​ឈាម​ស្រែក​ស្បែក​ហៅ​ឃាតករ​ដែល​សម្លាប់​ប្តី​ប្រពន្ធ​នៅ​ស្រុក​កញ្ចៀ​ច​ត្រូវបាន​សមត្ថកិច្ច​ចា​ប់​បាន​ហើយ​នៅថ្ងៃនេះ​

ខេត្ត​ព្រៃវែង ៖ ឃាតករ​ដែល​បាន​សម្លាប់​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ស្រុក​កញ្ចៀ​ច​ខេត្ត​ព្រៃវែង កាលពី​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ យ៉ាង​សាហាវឃោឃៅ​នោះ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រៃវែង​ចាប់បាន ហើយ​នៅ​ថ្ងៃទី​១១ ខែតុលា​២០១៦​នេះ​។​

​លោក​ឧត្តម​សេនេយ៍​ត្រី ស្រេង ជា​ស្នងការ​នគ​បាល​ខេត្ត​ព្រៃវែង បានឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា ក្រោយពី​មាន​អំពើ​ឃាតកម្ម​លើ​ប្តី​ប្រពន្ធ​ពីរ​នាក់​រួច​មក លោក​បាន​កំណត់​មុខសញ្ញា​ឲ្យកម្លាំង​របស់​លោក​ចុះ​ធ្វើ​ការស៊ើ​បអង្កេត និង​ស្រាវជ្រាវ​តាម​ប្រមាញ់ រហូត​ឈានដល់​ការចាប់ខ្លួន​ឃាតក​បាន ដោយ​ជន​សង្សយ័​មាន​ឈ្មោះ ឆាយ ហេង​ហៅ​តឹង​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។

​លោក​ឧត្តម​សេនេយ៍​បានឲ្យដឹង​ទៀត​ថា តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​នៅ​យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​យប់​,​ស្ថិត​នៅ​ចំណុច​កើតហេតុ​នោះ ខ្លួន​ពិតជា​បានសម្លាប់​អ្នក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ពិតប្រាកដ​មែន ។​

​មូលហេតុ​ដោយសារ​ខឹង​និង​ជនរងគ្រោះ​ជា​ប្រពន្ធ​បានជេ​ប្រមាថ​មាក់ងាយ​មកលើ​ខ្លួន​នៅ ពេល​ខ្លួន​ហៅ​ជនរងគ្រោះ​ជា​ប្តី មក​ស៊ីផឹក​ម្តងៗ ហេតុនេះ​ក​កើតមាន​គំនុំ​ក្នុង​ចិត្ត​ចាំ​សម្លាប់ ពេល​ដែល​ឱកាស​លុះដល់​ថ្ងៃកេីតហេតុ​កមានឱ​កាស់​ដោយ​ពេល​ដើរ​ទៅ​ស្រែ​ពេល យប់​ប្តី​ដើរ​ទៅ​មុខមុន​ឆ្ងាយ​ពី​ប្រពន្ធ​នៅក្រោយ​ខ្លួន​ក៏​ស្ទាក់​វាយ​ប្រពន្ធ​ហើយ​ពេលនោះ ជនរងគ្រោះ​បាន​ស្រែក​បន្ទាប់​មកប្តី​មក​ជួយ​ខ្លួន​ក៏​បន្តស​ម្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង​ទៅ​។​

​សូមបញ្ជាក់​ថា អំពើ​ឃាតកម្ម​នេះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ខាងលិច ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ ខាងលិច​ផ្ទះ​ជនរងគ្រោះ​។ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់ ចេញទៅ​រក​ខ្យង​នៅ​វាលស្រែ ម៉ោង​ប្រហែល​៩:០០​យប់ ហើយ​ក៏​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ សម្លាប់​ទាំង​២​នាក់ នៅ​នឹង​វាលស្រែ​តែម្ដង លុះ​ព្រឹក​ឡើង​ទើប​ប្រជាពលរដ្ឋ ប្រទះឃើញ​ស្លាប់​បាត់​ទៅ​ហើយ ចោល​កូន​ម្នាក់ និង​ចៅ​ម្នាក់​។ ជនរងគ្រោះ​ទាំង​២​នាក់ ប្រពន្ធ​ឈ្មោះ កាក់ ប៊ុន​ថា​ន អាយុ​៤៨ ឆ្នាំ រងរបួស​៣​កន្លែង (​ស្នាមរបួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅក្នុង​សាច់​, របួស​ភ្នែក​ខាងឆ្វេង ជំរៅ​ជ្រៅ ទៅក្នុង​សាច់​, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង លើ​ទាំង​ក្រោម​) ប្ដី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ រងរបួស​៤​កន្លែង (​ស្នាមរបួស​ក្រោម​ប្រឡង់ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូល​ក្នុង​សាច់​, ស្នាម​របួស​ដាច់ ត្រចៀក​ឆ្វេង​, របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​, របួស​ចំ​ក្រ​ចៀក​ស្ដាំ​)​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​តាម​និតិ​វិធី​៕

 

IMG-20161011-WA0067 IMG-20161011-WA0068 IMG-20161011-WA0065 IMG-20161011-WA0066

Filed in: សន្តិសុខសង្គម